អ្នកចិញ្ចឹមសត្វ

តើការចិញ្ចឹមសត្វនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាដែរ ក្រោយរាជរដ្ឋាភិបាល បិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងជាច្រើនខែកន្លងមកនេះ?


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានវាយតម្លៃថា ស្ថានភាពនៃការចិញ្ចឹមសត្វនៅកម្ពុជា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ ហាក់មានស្ថានភាពល្អប្រសើរឡើងវិញហើយ ពោលគឺកសិករចិញ្ចឹមជ្រូកបានបង្កើនការចិញ្ចឹមឡើងវិញបានប្រមាណជាង២០% បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងអស់រយៈពេលជាច្រើនកន្លងមកនេះ ដែលបានធ្វើឱ្យតម្លៃជ្រូករស់ឡើងថ្លៃបានមួយកម្រិត។
អ្នកចិញ្ចឹមសត្វ
ដោយ

តែយ៉ាងណាថ្នាក់ដឹកនាំសមាគមរូបនេះស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដ្បិតសាច់ប្រភេទនេះនៅតែសង្កេតឃើញមានដាក់លក់នៅទីផ្សារ។

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីសលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញនៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ បន្ទាប់ពីបានរងព្យុះភ្លៀងជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាពល្អប្រសើរនេះបានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលបានជំរុញឱ្យតម្លៃជ្រូករស់ដែលបានធ្លាក់ចុះរហូតដល់ជាង៧ពាន់រៀលក្នុង១គីឡូក្រាម ហក់ឡើងដល់ប្រមាណ១ម៉ឺនរៀលក្នុង១គីឡូក្រាមឡើងវិញ។ នេះបើតាមការអះអាងរបស់លោក ស៊្រុន ពៅ។

​បើតាមការលើកឡើងរបស់លោក ស្រ៊ុន ពៅ អ្នកចិញ្ចឹមជ្រូកដែលបានបោះបង់ការចិញ្ចឹមប្រមាណ៨០% នាពេលកន្លងមក បានចាប់ផ្តើមចិញ្ចឹមឡើងវិញប្រមាណ២០% ទៅ៣០% ហើយមកទល់ពេលនេះ។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា ស្របពេលដែលវិស័យចិញ្ចឹមសត្វនៅកម្ពុជា មានពន្លឺឡើងវិញបានបន្តិច ប្រជាកសិករហាក់ចាប់ផ្តើមមានការត្អូញត្អែរអំពីតម្លៃជ្រូករស់ធ្លាក់ថ្លៃមកវិញ ដោយសារបច្ចុប្បន្នជ្រូករស់ក្នុងស្រុកអាចលក់បានក្នុងតម្លៃជាង៨ពាន់រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ដែលអាចធ្វើឱ្យពួកគេប្រឈមមុខនឹងការខាតបង់ ហើយប្រសិនបើបញ្ហាធ្លាក់នេះបន្តអូសបន្លាយនោះ លោកជឿជាក់ថា អ្នកចិញ្ចឹមជ្រូកនឹងនាំគ្នាឈប់ចិញ្ចឹមបន្តទៀតជាក់ជាមិនខាននាពេលខាងមុខ ដែលវាអាចនឹងជះឥទ្ធិពលដល់បញ្ហាសន្តិសុខស្បៀងនាពេលអនាគត។

​ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ការបិតការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងដំណាក់កាលទី២ចំនួន៦ខែបន្តទៀតនេះ មិនសូវមានប្រសិទ្ធភាពខ្ពស់ដូចកាលពីដំណាក់កាលទី១នោះទេ ពោលគឺសាច់បង្កកប្រភេទនេះនៅតែសង្កេតឃើញមានដាក់លក់នៅតាមបណ្តាផ្សារនានា​។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការលួចនាំចូលបំណែកសាច់បង្កករបស់ឈ្មួញខិលខូច ដែលមិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕




អត្ថបទបន្ទាប់


តើអ្នកវិនិយោគគួរទុក ឬលក់មាសចេញនៅពេលហាងឆេងមាសកំពុងហក់ឡើងដូចបច្ចុប្បន្ន?

ហាងឆេងមាសបានបន្តហក់ឡើងដល់២៧៥០ដុល្លារក្នុង១អោន ឬស្មើនឹង៣,៣១៣ដុល្លារក្នុង១តម្លឹងគិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងការហក់ឡើង…

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតរបស់កម្ពុជា គ្រោងដាក់ឱ្យដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC គ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ