នៅថ្ងៃទី ១៤ ១៥ និង១៦ ខែ មេសា ឆ្នាំ ២០២៣ នៅទីតំាង ស្តង់ពិពរណ៏ផលិតផលខ្មែរ ដែលស្ថិតនៅផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី និងក្រុមហ៊ុន បុត្រសម្ព័ន របស់ លី ហួរ គ្រុប ដែលមាន ក្រុមហ៊ុន លី ហួរ អ៊ិនសូរេន លី ហួរ លីស៊ីង និងធនាគារ អេស ប៊ី អាយ លី ហួរ និងចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលត្រូវនឹង ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ។
ទីតំាងស្តង់ : https://goo.gl/maps/ULpNYTKekAq6eUbc8
https://web.facebook.com/AngkorSankranta/photos/pcb.6308268329238229/6308267115905017?_rdc=1&_rdr ក្នុងនោះផងដែរ លោកអ្នកក៏អាចមកចូលរួមមកលេងស្តង់របស់ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ដែលមានការលេងល្បែងប្រជាប្រិយជាច្រើន និងកម្មវិធីកំសាន្តជាច្រើនផ្សេងៗទៀត ដើម្បីញំាងអារម្មណ៏ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរអោយកាន់តែមានភាពសប្បាយរីករាយជូនដល់លោកអ្នកដែលមកលេង។ លោកអ្នកក៏អាចមានឪកាសដើម្បីទទួលបានរង្វាន់អនុស្សាវរីយពីក្រុមហ៊ុនបានផងដែរ។ ក្រុមការងារ លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី រង់ចំាទទួលលោកអ្នកជានិច្ចដើម្បីកំដរអារម្មណ៏និងញំាងភាពសប្បាយរីករាយជូនលោកអ្នកដែលមកលេងស្តង់របស់ ក្រុមហ៊ុន។
ដោយយោងតាមសេចក្តីប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យធ្វើការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តឡើងវិញនៅខែ មេសា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ អង្គរសង្រ្គាន្ត នេះផងដែរជាខួបគម្រប់១០ឆ្នាំ នៅក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដោយលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ខ្មែរ ដែលជាការរំលឹកដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី នៃពិភពលោក។