ក្រុមអាជីវកម្មដែលដកខ្លួនចេញពីទីផ្សាររុស្ស៊ី បានខាតបង់ ៦០ពាន់លានដុល្លារ

ក្រុមហ៊ុនអន្តរជាតិធំៗ ដែលដកខ្លួនចេញពីទីផ្សាររុស្ស៊ី ខាតបង់ប្រហែល៦០ពាន់លានដុល្លារ ខណៈទណ្ឌកម្មនៅតែបន្ត


ក្រុមហ៊ុន អាជីវកម្មអន្តរជាតិធំៗដែលមានប្រតិបត្តិការនៅប្រទេសរុស្សី ត្រូវបានរាយការណ៍ថា មានរងការខាតបង់ប្រហែល៦០ពាន់លានដុល្លារហើយ ក្រោយពីក្រុមហ៊ុនទាំងនោះ បញ្ឈប់ប្រតិបត្តិការរបស់ខ្លួនពីប្រទេសមួយនេះ និងដោយសារតែទណ្ឌកម្មពីលោកខាងលិច ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក៏ដូចជាសេដ្ឋកិច្ចរុស្សី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន The Wall Street Journal។
ក្រុមហ៊ុនអន្តរជាតិធំៗ ដែលដកខ្លួនចេញពីទីផ្សាររុស្ស៊ី ខាតបង់ប្រហែល៦០ពាន់លានដុល្លារ ខណៈទណ្ឌកម្មនៅតែបន្ត

ក្រុម​អាជីវកម្ម​លោក​ខាងលិច​យ៉ាង​ហោច​ណាស់ ១​ពាន់​ក្រុមហ៊ុន បាន​សន្យា​ថា​នឹង​ចាកចេញ ឬ​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី បន្ទាប់​ពី​ទីក្រុង​ម៉ូ​ស្គូ​បាន​លុកលុយ​ចូល​ឈ្លានពាន​ទីក្រុង​កៀវ​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​លោក​ខាងលិច​។

ក្រោយ​ទិន្នន័យ និង​ការ​វិនិច្ឆ័យ​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​ដែល​ភាគច្រើន​ជា​របស់​លោក​ខាងលិច​នោះ មាន​ជា​អាទិ៍​ចាប់ពី​ស្ថាប័ន​ធនាគារ និង​ក្រុមហ៊ុនផលិតស្រាបៀរ រហូត​ដល់​ក្រុមហ៊ុន​ផលិត និង​អ្នក​លក់រាយ ភោជនីយដ្ឋាន​ធំ​ៗ ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​សំខាន់​ៗ​ផ្សេង​ទៀត​។

បើ​ទោះ​វិបត្តិ​ហិរញ្ញវត្ថុ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ដាំ​ក្បាល​ចុះ​ក៏​ពិតមែន តែ​វា​មិនសូវ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទេ សម្រាប់​ក្រុមហ៊ុន​បរទេស​ទាំងនោះ ដោយសារ​តែ​ការ​រួមចំណែក​តិចតួច​នៅ​ក្នុង​សេដ្ឋកិច្ច​រុ​ស្សី​។ មែនទែន​ទៅ មាន​ក្រុមហ៊ុន​មិន​ដល់ ៥០ ក្រុមហ៊ុន​ទេ ដែល​ខាតបង់​ហិរញ្ញវត្ថុ​របស់​ខ្លួន​សរុប​ប្រហែល​៦០ ពាន់​លាន​ដុល្លារ​នេះ​។

ក្រុមហ៊ុន​មានការ​ខាតបង់​តិច​តិច ក៏​ដោយសារ​តែ ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​ទាំងនោះ មិនសូវ​មាន​ទំនាក់ទំនង​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​រុ​ស្ស៊ី​នោះ​ទេ​។

ជាក់ស្តែង ក្រុមហ៊ុន McDonald's បាន​និយាយ​ថា អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​មិន​ដល់ ៣% ផង នៃ​ប្រាក់​ចំណូល​ប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន​។

ក្រុមហ៊ុន​ភោជនីយដ្ឋាន McDonald's រំពឹង​ថា ការ​លក់​ភោជនីយដ្ឋាន​របស់​ខ្លួន​ទាំងអស់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​នឹង​ទទួល​បាន​ប្រាក់​ចន្លោះ​ពី ១​ពាន់​២​រយ​លាន​ដុល្លារ​ទៅ ១​ពាន់​៤​រយ​លាន​ដុល្លារ​។

គួរ​រំលឹក​ត្រួស​ៗ​ថា ក្រុមហ៊ុន​ធំ​ៗ​របស់​លោក​ខាងលិច ដែល​ចាក​ចេញពី​ទីផ្សារ​រុ​ស្សី​នោះ​មាន ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​អ៊ិ​ច​សុ​ន (Exxon Mobil) ក្រុមហ៊ុន​យន្តហោះ​ដឹក​អ្នកដំណើរ (AerCap) ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​របស់​អង់គ្លេស​ប៊ី​ភី (BP PLC) ក្រុមហ៊ុន​ថាមពល និង​ប្រេង​របស់​បារាំង​តូ​តា​ល អេ​នើ​ជី (TotalEnergies SE) ធនាគារ​វិនិយោគ​អា​មេ​រិ​ក (New York Mellon) ក្រុមហ៊ុន​ថ្នាំជក់​អង់គ្លេស​អា​មេ​រិ​ក (British American Tobacco PLC) ក្រុមហ៊ុន​ឧស្សាហកម្ម​អា​មេ​រិច (The manufacturer ITT Inc) និង ក្រុ​ន​ហ៊ុន​សេវា​ដឹក​ជញ្ជូន​ចល័ត​របស់​អា​មេ​រិ​ក (Uber Technologies Inc)​ជាដើម​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


ក្រុមអ្នកស្រាវជ្រាវនិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែរពិភពលោកបានពង្រីកខ្លួនជាលើកដំបូងចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក

ក្រុមអ្នកស្រាវជ្រាវនិងឃ្លាំមើលបញ្ហាអាវុធសាកលលោក បាននិយាយនៅថ្ងៃចន្ទនេះថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ