ក្រុមវិនិយោគិនម៉ាឡេស៊ី

ក្រុមវិនិយោគិនម៉ាឡេស៊ី ចាប់ផ្ដើមស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្រោយកូវីដ១៩ហាក់ធូរស្បើយ


បន្ទាប់ពីប្រទេសកម្ពុជាបើកទ្វារប្រទេស និងមានដំណើរការសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញ បានធ្វើឲ្យអ្នកវិនិយោគពីបរទេស ចាប់ផ្ដើមសម្លឹងរកឱកាសវិនិយោគនៅកម្ពុជាជាបណ្ដើរៗឡើងវិញហើយ ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈដោយសារតែការរាតត្បាតកូវីដ១៩។ តួយ៉ាង ក្រុមវិនិយោគិនពីម៉ាឡេស៊ីក្នុងវិស័យផ្សេងៗគ្នា បានជួបជាមួយក្រុមវិនិយោគិនកម្ពុជា នាពេលថ្មីៗនេះ ដើម្បីស្វែងយល់គ្នាអំពីសក្តានុពល ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងបានល្អប្រសើរ។
ក្រុមវិនិយោគិនម៉ាឡេស៊ី ចាប់ផ្ដើមស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្រោយកូវីដ១៩ហាក់ធូរស្បើយ (រូបភាព ប៉ុក វន្ថា)
ដោយ

លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ID Capital PLC (IDC) បានថ្លែង​នៅក្នុង​កម្មវិធីជំនួប​រវាង​ក្រុមវិនិយោគម៉ាឡេស៊ី និងវិនិយោគិនខ្មែរ​​នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ថា ក្រោយពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៃប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាមានភាពធូស្រាលឡើងវិញ អ្នកវិនិយោគមានឱកាសជាថ្មី ក្នុងការផ្លាស់ប្តូរ និងស្វែងយល់គ្នាអំពីការវិនិយោគ ដែលក្នុងនោះ វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនកម្ពុជា នៅក្នុងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍( IDI) និងតំណាងក្រុមហ៊ុន (IDC) មានឱកាសចាប់ផ្តើមក្នុងការសិក្សាស្វែងយល់គ្នា ​មុននឹងឈាន​ដល់​ការផ្សារភ្ជាប់ លើការវិនិយោគនៅកម្ពុជានៅពេលអនាគត លើ​គ្រប់វិស័យ ​រួមមានវិស័យ ​សុខាភិបាល ​បដិសណ្ឋារកិច្ច បច្ចេកវិទ្យា ហិរញ្ញាញវត្ថុ ម្ហូបអាហារ គ្រឿងសំណង់ ទំនិញលក់រាយ និងវិស័យសំខាន់ៗ​ផ្សេងៗទៀត។

លោក ហោ សេរីវឌ្ឍន៍ បានគូសបញ្ជាក់ផងដែរថា ​បន្ទាប់ពីជំនួបនេះ ​ភាគីទាំងពីរនឹងត្រៀម​ជួបគ្នាបន្តទៀត ​ដែលនឹងអាចសម្រេចលើការវិនិយោគវិស័យណាមួយជាមួយគ្នា ដើម្បីជាការផ្សារភ្ជាប់សមាជិកវិនិយោគិននៅកម្ពុជា និងវិនិយោគិនម៉ាឡេស៊ី ដែលអាចក្លាយជាដៃគូជាមួយគ្នា ដើម្បីធ្វើការ​វិនិយោគ​រួមគ្នា​លើ​គម្រោងណាមួយ។ ក្រោយពីបានស្វែងយល់ពីគ្នាអំពីសក្តានុពលនៅកម្ពុជារួចមក ក្នុងនោះភាគីទាំងពីរបានមើលឃើញពីឱកាសមួយចំនួនក្នុងវិស័យ សុខាភិបាល ផ្សារលក់រាយ រមណីយដ្ឋាន ម្ហូបអាហារជាដើម ដែលនេះគឺជាផ្នែកមួយសម្រាប់ជួយទាក់ទាញភ្ញៀវទេសចរណ៏មកកាន់កម្ពុជាបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោក ហោ សេរីវឌ្ឍន៍ ក៏បានលើកទឹកឲ្យវិនិយោគិនទាំងអស់ ចូលរួមជាមួយ​រាជរដ្ឋា​ភិបាល ក៏ដូចជាវិស័យឯកជនផ្សេងៗទៀត​ ទាក់ទាញការវិនិយោគពីក្រៅប្រទេសមកកម្ពុជា ដើម្បីជួយ​អភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យ​កាន់រីកចម្រើនថែមទៀត៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២ឆ្នាំមានក្រុមហ៊ុនជាង១ម៉ឺន បានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជាមួយទុនវិនិយោគសរុបជាង៤ពាន់លានដុល្លារ

ព័ត៌មាន
ក្រោយពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ…

ពលរដ្ឋលីទុយអានី ជឿជាក់ណាតូនឹងចេញមុខជួយ ក្រោយរងការគំរាមគំហែងពីរុស្ស៊ី

ព័ត៌មាន
ប្រទេសរុស្ស៊ីបានគំរាមផ្ដន្ទាទោសតបតទៅលើប្រទេសលីទុយអានី ជុំវិញការដែលប្រទេសសមាជិកអង្គការណាតូមួយនេះ បានរារាំងការដឹកជញ្ជូនទំនិញតាមដែកទៅកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ