ប្រទេសលីទុយអានី

ពលរដ្ឋលីទុយអានី ជឿជាក់ណាតូនឹងចេញមុខជួយ ក្រោយរងការគំរាមគំហែងពីរុស្ស៊ី


ប្រទេសរុស្ស៊ីបានគំរាមផ្ដន្ទាទោសតបតទៅលើប្រទេសលីទុយអានី ជុំវិញការដែលប្រទេសសមាជិកអង្គការណាតូមួយនេះ បានរារាំងការដឹកជញ្ជូនទំនិញតាមដែកទៅកាន់តំបន់កាលីនីងរ៉ាដ (Kaliningrad) របស់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ការគំរាមកំហែងរបស់រុស្ស៊ីនេះ បានបង្កឱ្យការភ័យព្រួយសម្រាប់ប្រជាពលរដ្ឋរស់នៅទូទាំងតំបន់ព្រំដែន ក្បែរតំបន់កាលីនីងរ៉ាដ យ៉ាងខ្លាំង ក៏ប៉ុន្ដែ ពួកគេមានការជឿជាក់ថា អង្គការណាតូ នឹងចេញមុខជួយខ្លួន ដើម្បីរារាំងសកម្មភាពយោធាដ៏មានសក្តានុពលណាមួយនាពេលអនាគត។
ប្រទេសរុស្ស៊ីបានគំរាមផ្ដន្ទាទោសតបតទៅលើប្រទេសលីទុយអានី ជុំវិញការដែលប្រទេសសមាជិកអង្គការណាតូមួយនេះ បានរារាំងការដឹកជញ្ជូនទំនិញតាមដែកទៅកាន់តំបន់កាលីនីងរ៉ាដ (Kaliningrad)
ដោយ

ប្រទេសលីទុយអានីដែលរដ្ឋមួយស្ថិតក្នុងសមាជិកសហភាពអឹរ៉ុប និងជាសមាជិក​អង្គការណាតូផងនោះ បានបិទផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញ​តាមផ្លូវ​ដែក ដូចជាដែកថែប និងលោហធាតុផ្សេងទៀត​ទៅកាន់​តំបន់ កាលីនីងរ៉ាដ របស់រុស្ស៊ី​ ដោយប្រទេសលីទុយអានីអះអាងថា ខ្លួនធ្វើនេះ គឺទៅតាម​ច្បាប់​ដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ​ដែលបានចូលជាធរ​មានកាលពីចុងសប្ដាហ៍មុននេះ។ ចំណាត់​របស់​ប្រទេសលីទុយអានីបែបនេះ បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង​ពីរុស្ស៊ី ដោយ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ីបានចេញមុខ​មក​គំរាមកំហែងតបវិញដែរថា ប្រទេសនេះនឹងរងផលប៉ះពាល់អវិជ្ជ​មានធ្ងន់ធ្ងរ នាពេលខាងមុខ ចំពោះទង្វើដែលបានធ្វើដាក់រុស្ស៊ីបែបនេះ។

ស្របពេលដែលមានការគំរាមកំហែង ពីទីក្រុងម៉ូស្គូខ្លាំងៗយ៉ាងដូច្នេះ ប្រជាពលរដ្ឋ​លីទុយអានី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្ដែ ពួកគេ​នៅតែមានជំនឿទៅលើជំនួយ​ពី​អង្គការណាតូ ប្រសិនបើ​រុស្ស៊ី​ហ៊ានតែបង្កជម្លោះជាមួយនឹងខ្លួនមែននោះ។ មួយវិញទៀត ប្រទេសលីទុយអានី ក៏ជាសមាជិកសហភាពអឺរ៉ុបដែរ ដូច្នេះ គេមិនជឿថា រុស្ស៊ីហ៊ាន​បង្កជម្លោះ ឬឈានដល់​ការប្រើកម្លាំងយោធា​មកលើ​លីទុយអានីនោះទេ។ នេះបើតាម​ការបញ្ជាក់​ពី​ក្រុមប្រជាពលរដ្ឋ​លីទុយអានី ដែលបាន​ប្រាប់​សារព័ត៌មានរ៉យទ័រ។

តំបន់ កាលីនីងរ៉ាដ ដែលពីមុនជាកំពង់ផែនៅ​ទី​ក្រុង​កូនីក​ស្ប៊ើក​ (Koenigsberg)​ ​ជា​រដ្ឋធានី​របស់​រដ្ឋ​​ព្រូស៊ីខាងកើត​នោះ​ ត្រូវបានកងទ័ពក្រហម​របស់​រុស្ស៊ី​ដណ្ដើម​គ្រប់​គ្រង​បាន​​​ពីក្រុម​ណាស៊ីអាល្លឺម៉ង់​នៅខែមេសា ឆ្នាំ១៩៤៥​ ហើយ​បានប្រគល់ទៅឱ្យ​សហ​ភាព​សូវៀត​បន្ទា​ប់​ពី​សង្គ្រាម​លោក​លើកទី​២​។ តំបន់​នេះ​ ត្រូវបានហ៊ុម​ព័ទ្ធ​ដោយ​សមាជិកណាតូ ប៉ូឡូញ និងលីទុយអានីផងដែរ។​

បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់​ខ្លួន​បាន​ដាក់ទណ្ឌ​កម្ម​ដ៏តឹងរ៉ឹងបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្ត្រដ៏​ទំនើបនេះ​ ជាជំហានមួយដែល​វិមាន​ក្រឹមឡាំង​របស់​រុស្ស៊ី​បានចាត់​ទុក​ថា ​ជា​ការ​ប្រកាសសង្គ្រាមសេដ្ឋកិច្ច។

ប្រជា​ពល​រដ្ឋ​ផ្សេងទៀតនៅក្នុងទីក្រុងព្រំដែនដែលមានប្រជាជន​រស់នៅជិត ៦ ពាន់​នាក់​​បាននិយាយថា ការគំរាមកំហែងពី​ប្រទេសរុស្ស៊ី​បានគ្របដណ្ដប់លើបញ្ហាផ្សេងទៀត​ដូចជាអតិផរណាខ្ពស់ ដែលប្រជាជនលីទុយអានី​ជាច្រើនត្រូវចំណាយកាន់តែ​ច្រើនផងដែរ​។

សូមបញ្ជាក់ថា ប្រទេសលីទុយអានីនេះ ជាប្រទេសតូចមួយនៅក្នុងតំបន់អឺរ៉ុប ដែលមានជាជន​ប្រហែលតែ៣លាននាក់ប៉ុណ្ណោះ ប៉ុន្ដែ ប្រទេសនេះ កន្លងមក គឺហាក់ដើរពើងទ្រូងខ្លាំងមែនទែន ជាមួយរុស្ស៊ី និងចិន។ តួយ៉ាង ប្រទេសនេះ ក៏ជា​ប្រទេសអឺរ៉ុបដំបូងគេ ដែលបាន​ប្រកាសឈប់ទិញប្រេងពីរុស្ស៊ី ក្រោយពេលរុស្ស៊ី​ធ្វើសង្គ្រាមឈ្លានពានចូលអ៊ុយក្រែន ខណៈដែលកន្លងមក ប្រទេសលីទុយអានី ក៏ជម្លោះផ្នែកពាណិជ្ជកម្ម​ជាមួយចិនផងដែរ ក្រោយប្រទេសនេះ បានអនុញ្ញាតឲ្យតៃវ៉ាន់​បើកការិយាល័យតំណាង​នៅលើទឹកដីរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមវិនិយោគិនម៉ាឡេស៊ី ចាប់ផ្ដើមស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្រោយកូវីដ១៩ហាក់ធូរស្បើយ

ព័ត៌មាន
បន្ទាប់ពីប្រទេសកម្ពុជាបើកទ្វារប្រទេស និងមានដំណើរការសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញ បានធ្វើឲ្យអ្នកវិនិយោគពីបរទេស ចាប់ផ្ដើមសម្លឹងរកឱកាសវិនិយោគនៅ…

ម្ចាស់មូលបត្របំណុលស្រីលង្ការាប់សិបស្ថាប័នរួមគ្នាពិភាក្សាកែរចនាសម្ព័ន្ធបំណុលប្រទេសស្រីលង្កាឡើងវិញ

ព័ត៌មាន
ស្ថាប័នគ្រប់គ្រងទ្រព្យសម្បត្តិ ៣០ ដែលជាម្ចាស់មូលបត្របំណុលអន្តរជាតិរបស់ប្រទេសស្រីលង្កា បានប្រកាសកាលពីថ្ងៃទី២១មិថុនា អំពីការចាប់ផ្តើមជាផ្លូវការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ