ប្លែកៗ ពីវៀតណាម

នៅវៀតណាម ! ខឹងគេ​ច្រៀង​ខារ៉ាអូខេ​តម្លង់​ពេក បុរស​ម្នាក់​"គប់​គ្រាប់បែកសាំង"ទៅលើ​ផ្ទះ​អ្នកជិតខាង


នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម បុរស​វ័យ​ ៦១​​ឆ្នាំ​ម្នាក់ បាន​គប់​ដបសាំង​ដែល​មាន​ភ្លើង​ឆេះ ទៅលើ​ដំបូល​ផ្ទះ​អ្នកជិតខាង ដោយសារខឹង​នឹងអ្នកជិតខាង​ច្រៀង​ខារ៉ាអូខេ​តម្លង់​រំខាន​ខ្លាំងពេក ។ នេះ​បើតាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម ។
នៅវៀតណាម ! ខឹងគេ​ច្រៀង​ខារ៉ាអូខេ​តម្លង់​ពេក បុរស​ម្នាក់​"គប់​គ្រាប់បែកសាំង"ទៅលើ​ផ្ទះ​អ្នកជិតខាង
ដោយ

ហេតុការណ៍នេះ បានកើតឡើង​កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ នៅវេលា​ម៉ោង​ប្រហែល ១១កន្លះ យប់ ។ 

សាក្សី​និយាយថា ដំបូង គេឮ​សំឡេងផ្ទុះ​ បន្ទាប់មក ក៏ឃើញ​បុរស​ម្នាក់​ចោល​"គ្រាប់បែក​សាំង" ពីផ្ទះជាន់ទីបី មក​លើ​ដំបូល​ផ្ទះរបស់អ្នកជិតខាង ។ 

ដបសាំងភ្លើង​ទាំងនេះ បាន​ផ្ទុះនិងឆេះ​ ប៉ះពាល់​ដល់​ផ្ទះជាច្រើនដែលនៅក្បែរ​ខាង និង​បង្គោល​ភ្លើង​ ផងដែរ ។ 

កាសែត​ក្នុងស្រុកវៀតណាម ផ្សាយថា ក្នុង​ហេតុ​ការណ៍នេះ មានមនុស្ស​មួយចំនួនរងរបួស​ស្រាលៗពី​ការឆេះ​ភ្លើង ។ 

សារព័ត៌មានបាន​ផ្សាយថា បុរស​ដែល​បង្ក​អគ្គិភ័យ​នេះ​ មានអាយុ ៦១ឆ្នាំ និង​ពុំមាន​ជំងឺ​សរសៃ​ប្រសាទ​អ្វីនោះទេ ប៉ុន្តែ ថា បុរស​ចំណាស់រូបនេះ​តែងតែ​ផឹកស្រា និង​ឆាប់​ខឹង​ឆេវឆាវណាស់ ។

មន្ត្រីមូលដ្ឋានដែលត្រូវ​បាន​សារព័ត៌មានដកស្រង់សម្ដី​ចុះផ្សាយ បាន​និយាយថា បុរស​នេះ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ជាច្រើន​ដង​ដែរ តែ​អាជ្ញាធរ​ធ្វើមិនដឹងមិនឮ ៕




អត្ថបទបន្ទាប់


មហាសេដ្ឋីអេហ្ស៊ីប​​រូប​នេះ​គ្រប់គ្រង​លុយ​កាក់ខ្លួនឯង ដោយ​មិនទុក​នៅ​ធនាគារទេ

ព័ត៌មាន
មហាសេដ្ឋីដែល​មានប្រាប់រាប់ពាន់លានដុល្លារ វ័យ​ ៧២ឆ្នាំ រូបនេះ បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគ​មួយ កាលពីមួយទសវត្សរ៍មុន ដើម្បី​មើលខុសត្រូវ​…

វៀតណាមគ្រោងរក្សាតម្លៃពន្ធប្រេងយន្ដហោះឲ្យនៅទាប ចំពេលដែល​​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​​ប្រកាស​​រកស៊ីខាត​

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតណាម មានបំណងធ្វើយ៉ាងណា​រក្សា​បរិយាកាស​អត្រាពន្ធ​លើប្រេង​យន្ដហោះ ឲ្យស្ថិត​នៅក្នុង​អត្រា​តម្លៃពន្ធ ត្រឹមតែ៩សេនប៉ុណ្ណោះ ក្នុងម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ