បាតុភូត អែលនីណូ

វិនិយោគិនកំពុងបង្វែរការចាប់ពីបញ្ហាសង្គ្រាមទៅផ្តោតខ្លាំងលើបាតុភូត អែលនីណូ ខណៈវិស័យ៤ អាចរងផលប៉ះពាល់ខ្លាំង


បណ្ដាវិនិយោគិននៅលើទីផ្សារភាគហ៊ុនពិភពលោកកំពុងតែបង្វែររ៉ាដាយកចិត្តទុកដាក់ពីហានិភ័យភូមិសាស្ត្រនយោបាយ ឆ្ពោះទៅរកវិបត្តិប្រែប្រួលអាកាសធាតុវិញម្តង ខណៈដែលកម្តៅសង្គ្រាម និងភាពតានតឹងនៅមជ្ឈិមបូព៌ារវាងអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងថមថយចុះបន្តិច។ នៅពេលនេះកំពុងតែផ្ទុះការព្រួយបារម្ភជាសកលថ្មីមួយ អំពីសញ្ញាណព្រមានពីបាតុភូត អែលនីណូ ដែលអាចជះឥទ្ធិពលបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុនៅឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
បាតុភូត អែលនីណូ
ដោយ

ក្រុម​អ្នកជំនាញព្រមានថា បាតុភូមិធម្មជាតិ អែលនីណូ ដែលបណ្តាលពីការកើនឡើងកម្ដៅទឹកសមុទ្រប៉ាស៊ីហ្វិក អាចធ្វើឱ្យអាកាសធាតុក្តៅខ្លាំងនៅតំបន់ខ្លះ ខណៈតំបន់ផ្សេងៗទៀតជួបបញ្ហាភ្លៀងធ្លាក់ខ្លាំង ឬគ្រោះរាំងស្ងួត។ ពួកគេ​បានព្យាករ​ថា មានឱកាសរហូតដល់៦៣% ដែល​អាច​ផ្ទុះ​​បាតុភូត អែលនីណូ នៅឆ្នាំ២០២៧ ដែលជាលទ្ធផល​នឹងធ្វើឱ្យតម្រូវការថាមពលកើនឡើង ផលិតកម្មកសិកម្មដាំក្បាលចុះ និងសម្ពាធអតិផរណា​ហក់​ឡើង។ កត្តានេះអាចធ្វើឱ្យធនាគារកណ្តាល​ទូទាំង​ពិភពលោកពិបាកគ្រប់គ្រងសេដ្ឋកិច្ច ខណៈទីផ្សារភាគហ៊ុនកំពុងស្ថិតជិតកម្រិតខ្ពស់​បំផុតជាប្រវត្តិសាស្ត្រ។ ​

ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា ខ្សែច្រវាក់ផ្គត់ផ្គង់សកលនាពេលបច្ចុប្បន្ន មានភាពងាយរងគ្រោះខ្លាំងណាស់ ដោយសារតែសម្ពាធសេដ្ឋកិច្ចដែលនៅសេសសល់។ ឆ្លងតាមការវាយតម្លៃមានវិស័យយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ ដែលនឹងត្រូវរងការវាយប្រហារ និងស្ថិតក្នុងរ៉ាដាតាមដានពីសំណាក់ក្រុមវិនិយោគិន។ វិស័យសំខាន់ៗទាំងនោះរួមមានវិស័យកសិកម្ម និងវារីវប្បកម្ម, វិស័យថាមពល, វិស័យរ៉ែ និងឧស្សាហកម្មធុនធ្ងន់ និងវិស័យធានារ៉ាប់រង និងហិរញ្ញវត្ថុ។
អាកាសធាតុក្តៅហួតហែងអាចប៉ះពាល់ដល់ដំណាំជាច្រើនដូចជាដូងប្រេង អង្ករ ស្រូវសាលី និងពោត ជាពិសេសនៅឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតដូងប្រេងធំជាងគេ។ ទោះជាយ៉ាងណា ប្រទេស​​មួយ​នៅ​ទ្វីបអាម៉េរិកខាងត្បូងអាចទទួល​​​បាន​ភ្លៀង​គ្រប់គ្រាន់។ វិនិយោគិនក៏ចាប់អារម្មណ៍លើក្រុមហ៊ុនប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងធនធានទឹក​ផងដែរ។

បាតុភូត អែលនីណូ វានឹងធ្វើឱ្យតំបន់អាស៊ីមានតម្រូវការអគ្គិសនីកើនឡើងដោយសារអាកាសធាតុក្តៅ និងការប្រើម៉ាស៊ីនត្រជាក់។ ផ្ទុយទៅវិញនៅទ្វីបអាម៉េរិកខាងជើង អាកាសធាតុក្តៅជាងមុនអាចបន្ថយតម្រូវការឧស្ម័នធម្មជាតិ ដែលជះ​ផល​ប៉ះពាល់ដល់ក្រុមហ៊ុនថាមពលមួយចំនួន។ ជាមួយគ្នានេះនៅ​ទ្វីបអាម៉េរិកខាងត្បូងនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលអាចរំខានដល់ការដឹកជញ្ជូន និងផលិតកម្មរ៉ែដូចជាទង់ដែង ដែលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ កង្វះ​ថាមពល ក៏អាចប៉ះពាល់ដល់ឧស្សាហកម្មដែលពឹងផ្អែកលើថាមពលខ្ពស់ផងដែរ។

តែយ៉ាងណា បាតុភូត El Niño អាចកាត់បន្ថយហានិភ័យព្យុះសង្ឃរា ដែលជាកត្តាវិជ្ជមានសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន។ ប៉ុន្តែធនាគារ និ​ងគ្រឹះស្ថាន​ផ្តល់ប្រាក់កម្ចីអាចរងផលប៉ះពាល់ ប្រសិនបើកសិកម្ម និងនេសាទរងគ្រោះធ្ងន់ ដែលធ្វើឱ្យ​កសិករ និង​អ្នកនេសាទធ្លាក់ចុះប្រាក់ចំណូល ពិបាករកលុយសង​បំណុល​ធនាគារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមហាអំណាចនៅអាស៊ីកំពុងកើបប្រមូលផលពីសណ្តាប់ធ្នាប់ពិភពលោកដែលបាក់បែកមែនឬ?

អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែលសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ត្រូវបានមើលឃើញថា ជាខែលការពារសន្តិភាព និងការរីកចម្រើន តែនៅពេលនេះខែលមួ…

ចិន ដាក់ក្រុមហ៊ុនអាម៉េរិក ចំនួន៥៦ ក្នុងបញ្ជីរឹតត្បិតការធ្វើពាណិជ្ជកម្ម ដើម្បីសងសឹក

សង្រ្គាមបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងមហាអំណាចផុតលេខទាំងពីរនៅលើពិភពលោកបានឈានដល់ចំណុចពុះកញ្ជ្រោលសាជាថ្មី។ ភ្លាមៗបន្ទាប់ពីរដ្ឋបាលលោកប្រធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ