ការនាំចេញស្វាយ​ទៅចិន

ក្រុមហ៊ុនត្រៀមនាំចេញស្វាយទៅចិនមួយចំនួន ត្រូវបានផ្អាកផែនការសកម្មភាព ដោយសារតែវិបត្តិកូវីដ-១៩


ក្រោយពីមានការចុះហត្ថលេខាលើពិធីសារនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ដោយក្រសួងកសិកម្មកម្ពុជា ជាមួយនឹងអគ្គរដ្ឋបាលគយចិនកាលពីខែមិថុនារួចមក មានក្រុមហ៊ុនជាច្រើនបានញាប់ដៃញាប់ជើងក្នុងការរៀបចំឧបករណ៍/សម្ភារ ដើម្បីអាចធ្វើប្រតិបត្តិការវេចខ្ចប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។ ទោះយ៉ាងណា ដោយសារតែមានវិបត្តិកូវីដ-១៩ ក៏មានក្រុមហ៊ុនមួយចំនួន ត្រូវបានផ្អាកផែនការសកម្មភាពរបស់ខ្លួនផងដែរ។
តើផ្លែស្វាយកម្ពុជា អាចនាំចេញទៅកូរ៉េខាងត្បូង នៅឆ្នាំនេះ ដូចការរំពឹងទុកទេ? (រូបភាព៖ ហ្វេសបុក​ក្រសួង​កសិកម្ម)
ដោយ

ក្រសួងកសិកម្ម​បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ មានក្រុមហ៊ុន​ចំនួន០៤​ ដែលបាន​និងកំពុង​ប្រតិបត្តិការ​សាងសង់​ទីតាំង​វេចខ្ចប់​ដោយមាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដែលក្នុង​នោះ​រួមមាន៖

១, ក្រុមហ៊ុន​បឹងកេតផ្លេនធីង & អ៊ិនដាសស្ទៀល ឯ.ក មានទីតាំង​នៅឃុំ​ត្រែង​ត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាននិង​កំពុង​ដំឡើង​ម៉ាស៊ីន Hot Water Treatment ដែលគ្រោង​នឹងបញ្ចប់​នៅអំឡុង​ខែធ្នូ ឆ្នាំ​២០២០។

២, ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទីតាំង​នៅភូមិ​ស្ទឹង​សំរោង ឃុំអូរបាក់រទេះ ​ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ បាន​និងកំពុង​ដំឡើង​ម៉ាស៊ីន Vapor Heat Treatment ដែលគ្រោង​នឹងបញ្ចប់​នៅដំណាច់​ឆ្នាំ២០២០នេះ។

៣, ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មាន​ទីតាំង​នៅភូមិទី៥ ឃុំត្រែង​ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិង​កំពុង​ដឹកសម្ភារ​ពីប្រទេស​ចិនមក​សាងសង់ ដែលគ្រោង​នឹងបញ្ចប់​នៅដើម​ឆ្នាំ២០២១

៤, ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD)មានទីតាំង​នៅភូមិ​សំរោងទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ បាននិង​កំពុង​ដំឡើង​​ម៉ាស៊ីន Hot Water Treatment គ្រោង​នឹងបញ្ចប់​នៅ​អំឡុង​ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ដោយឡែក ក្រុមហ៊ុន​មួយ​ចំនួន​ផ្សេងទៀត ដែលមាន​ផែនការ​បំពាក់​ឧបករណ៍/សម្ភារ​ឱ្យបានមុន​ដំណាច់​ឆ្នាំ​២០២០នេះ បានផ្អាក​បណ្តោះអាសន្ន ដោយសារ​វិបត្តិ​ជំងឺ​ Covid 19។ ក្រុមហ៊ុនទាំង​នោះ​រួមមាន៖

១, ក្រុមហ៊ុន​អង្គរ ហាវេស ឯ.ក

២, ហ្រ្គីន ស៊ី អេហ្រ្គីខលឈ័រ

៣, ក្រុមហ៊ុន ឃីង ដឹមហ្វ្រូត អ៊ិនធើណេសិនណល

៤, ក្រុមហ៊ុន Green Centric Farm Co., Ltd

៥, អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន (អេជីអាយឌី)

៦, ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០២ ខែ​ធ្នូ​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​មួយកុង​តឺន័រ​ជាលើក​ដំបូង​ទៅកាន់​ទីផ្សារ​ប្រទេសចិន ហើយបើតាម​ការ​អះអាង​របស់​ស្ថានទូតចិន​ប្រចាំ​កម្ពុជា​កាលពីខែ​មិថុនា​កន្លងទៅ កម្ពុជា​អាចមាន​លទ្ធភាព​នាំចេញ​ស្វាយ​ទៅចិន​ប្រមាណ​៥០ម៉ឺនតោន​ជារៀង​រាល់ឆ្នាំ។

របាយការណ៍ពីក្រសួង​កសិកម្ម​បាន​បង្ហាញថា នៅរយៈពេល១១ ខែឆ្នាំ ២០២០នេះ ផ្លែស្វាយស្រស់​ចំនួន​ជាង ៩ម៉ឺន តោន ត្រូវបាន​នាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដែល​មាន​កំណើន ៨៣,៥០% ធៀបទៅនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


តើត្រូវអនុវត្តលក្ខខណ្ឌតម្រូវអ្វីខ្លះ ទើបអាចនាំចេញស្វាយស្រស់ទៅចិនបាន?

កម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងជំរុញការនាំចេញ ផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលផ្លែស្វាយស្រស់១កុងតឺន័រ ត្រូវបានដឹកទៅកា…

រកឃើញអ្នកឆ្លងក្នុងសហគមន៍ ០៤នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆកា នៅរាជធានីភ្នំពេញ

ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីឆ្លងចូលសហគមន៍ចំនួន០៤ នាក់បន្ថែមទៀតដោយក្នុងនោះ មាន០៣នាក់ រស់នៅក្នុង បុរីលឹមឈាងហាក់ ក្នុងខណ្ឌច្បារអំពៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ