អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង ខេមបូឌា ដាក់ដំណើរការកម្មវិធី HERpower


ធនាគារ មេយប៊ែង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងតំបន់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនសារជាថ្មី ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងផលជះជាវិជ្ជមានដល់សហគមន៍ ជាមួយនឹងការផ្តោតសំខាន់លើការលើកកម្ពស់សហគ្រិនស្ត្រីនៅទូទាំងអាស៊ីអាគ្នេយ៍។ ដើម្បីអបអរសាទរទិវាសហគ្រិនស្ត្រីជាសកល ធនាគារ មេយប៊ែង បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “HERpower” ដែលឋិតក្រោមកម្មវិធី “Maybank SME myimpact” របស់សម្ព័ន្ធធនាគារ មេយប៊ែង ដើម្បីគាំទ្រដល់សហគ្រិនស្ត្រីដែលដឹកនាំសហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់។
ធនាគារ មេយប៊ែង ខេមបូឌា ដាក់ដំណើរការកម្មវិធី HERpower
ដោយ
អំពី Maybank

កម្មវិធីHERpower របស់ធនាគារ មេយប៊ែង មានគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមជាង ៤៣លាន ដែលដឹកនាំដោយស្រ្តី នៅក្នុងតំបន់រួមមាន ព្រះរាជាណាចក្រកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។

កម្មវិធី HERpower របស់ធនាគារ មេយប៊ែង ខេមបូឌា គឺជាដំណោះស្រាយអាជីវកម្មសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រីចាប់ពី ៥១% ឡើងទៅ និងពុំតម្រូវឱ្យមានទ្រព្យធានាឡើយ។ កម្មវិធីនេះរាប់បញ្ជូលទាំងឥណទានខ្នាតតូច ក្នុងចន្លោះទឹកប្រាក់ពី ពីរម៉ឺនដុល្លារ រហូតដល់ ប្រាំម៉ឺនដុល្លារ និងអនុញ្ញាតឱ្យអតិថិជនសងត្រឡប់ក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៨ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩% ប៉ុណ្ណោះ។ គំនិតផ្តួចផ្តើមនេះ ផ្តោតសំខាន់ទៅលើការគាំទ្រសហគ្រិនស្ត្រី​ ជាមួយនឹងដំណោះស្រាយលើតម្រូវការលំហូរសាច់ប្រាក់ និងពង្រីកវត្តមានអាជីវកម្មរបស់ពួកគាត់នៅលើទីផ្សារ។

លោក Syed Taufik Albar នាយកប្រតិបត្តិ នៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃសម្ព័ន្ធធនាគារ មេយប៊ែង មានប្រសាសន៍ថា៖ «យើងកំពុងតែបោះជំហានទៅក្នុងទីផ្សារដ៏សំខាន់ ដោយគាំទ្រ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដល់សហគ្រិនស្ត្រីចំនួនជាង ៤៣លាននាក់។ គំនិតផ្តួចផ្តើមនេះ នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកើនឡើន ក៏ដូចជាបង្កើតនូវឱកាសការងារ និងជំរុញនវានុវត្តន៍ នៅក្នុងតំបន់។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ មេយប៊ែង មានគោលបំណងបង្កើនផលប័ត្រសម្រាប់សហគ្រិនស្ត្រី ក្នុងសហគ្រាសធនតូច និងមធ្យមរបស់យើង នៅក្នុងតំបន់ ពី ២០% ទៅ ២៥% ត្រឹមឆ្នាំ ២០២៦ ។»

បន្ថែមពីការគាំទ្រតាមរយៈដំណោះស្រាយហិរញ្ញវត្ថុ សហគ្រិនស្ត្រី ដែលទទួលយកកម្មវិធី HERpower នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដែលមានដូចជា សិក្ខាសាលាចែករំលែកទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មពីអ្នកជំនាញ ក៏ដូចជាកម្មវិធីប្រឹក្សាយោបល់ ការបង្កើតបណ្តាញអាជីវកម្ម និងកម្មវិធីសុខុមាលភាពស្ត្រី ដែលគាំទ្រសហគ្រិនស្ត្រី ឱ្យកាន់តែអភិវឌ្ឍ និងរីកចម្រើននៅក្នុងតំបន់។ លើសពីនេះទៅទៀត ពួកគាត់នឹងទទួលបានដំណោះស្រាយសម្រាប់អាជីវកម្មដ៏ល្អ ជាមួយនឹងការផ្តល់ជូនពិសេសលើអត្រាការប្រាក់ ឬជាការបញ្ចុះតម្លៃសម្រាប់ការបើកគណនី រហូតដល់ជំនួយផ្នែកអាជីវកម្មដ៏ទូលំទូលាយដូចជា ប្រព័ន្ធប្រាក់បៀវត្សរ៍ ប្រព័ន្ធគណនី ប្រព័ន្ធទូទាត់ សេវាប័ណ្ណឥណទាន និងប្រតិបត្តិការផ្សេងៗ ដែលនឹងរួមចំណែកពង្រឹងប្រព័ន្ធប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់ថែមមួយកម្រិតទៀត។

លោក Taufik Albar បានបន្ថែមថា៖ «យើងទទួលស្គាល់ថា ដើម្បីឱ្យអាជីវកម្មមួយសម្រេចបាននូវភាពជោគជ័យ និងមាននិរន្តរភាព ពិតជាត្រូវការពេលវេលាច្រើន។ ធនាគារ​ មេយប៊ែង នឹងរួមដំណើរជាមួយលោកអ្នក ចាប់តាំងពីការចាប់ផ្តើមអាជីវកម្ម ជាមួយនឹងដំណោះស្រាយដ៏សមស្របទាំងផ្នែកហិរញ្ញវត្ថុ និងក្រៅពីផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាចិត្តរបស់ធនាគារយើងខ្ញុំ ទៅលើបរិយាបន្នហិរញ្ញវត្ថុ និងផលជះប្រកបដោយចីរភាព ធ្វើឱ្យយើងពិសេសជាងគ្រឹះស្ថានវត្ថុដទៃ ហើយនេះក៏ស្របជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង ក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព។»

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានលើកឡើងពីបញ្ហាប្រឈម ដែលសហគ្រិនស្ត្រី ក្នុងសហគ្រាសធុនតូច និងមធ្យម តែងជួបប្រទះ នៅព្រះរាជាណាចក្រកម្ពុជា។ លោកមានប្រសាសន៍ថា៖ «តាមរយៈកម្មវិធី HERpower យើងមានគោលបំណងផ្សាភ្ជាប់គម្លាតក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុ និងការអភិវឌ្ឍសមត្ថភាព សម្រាប់សហគ្រិនស្ត្រី។ ជាមួយគ្នានោះដែរ ស្ត្រីដែលជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម មានវត្តមានប្រមាណ ៦៩% នៃអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានតែ ៣%ប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានឥណទានផ្លូវការ ដែលនេះបង្ហាញពីតម្រូវការយ៉ាងច្បាស់លាស់ចំពោះដំណោះស្រាយហិរញ្ញវត្ថុ ដែលសមស្របសម្រាប់សហគ្រិនស្រ្តី។ កម្មវិធី HERpower របស់ធនាគារ មេយប៊ែង ជាការឆ្លើយតបរបស់យើង ចំពោះបញ្ហាប្រឈមទាំងនេះ ដោយផ្តល់ជូនសហគ្រិនស្ត្រីនូវគន្លឹះ និងធនធាន ដើម្បីជំនះនូវឧបសគ្គ ពង្រីកកំណើនអាជីវកម្ម និងសម្រេចបាននូវសក្តានុពលដ៏ពេញលេញរបស់ខ្លួន។»

ជាមួយគ្នានេះដែរ លោក រ័ត្ន សោភ័ណ បានបន្ថែមទៀតថា៖ «លើសពីសេវាកម្មហិរញ្ញប្បទាន កម្មវិធី HERpower គឺជាប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រយ៉ាងពេញលេញសម្រាប់សហគ្រិនស្រ្តី។ តាមរយៈការផ្តល់នូវដំណោះស្រាយអាជីវកម្មដ៏សមស្រប ទាំងការផ្តល់ហិរញ្ញប្បទាន និងការផ្តល់ប្រឹក្សា យើងកំពុងតែជំរុញកំណើនអាជីវកម្មប្រកបដោយចីរភាព និងផលជះជាវិជ្ជមានដល់សហគមន៍របស់យើង។ យើងនឹងជួយគាំទ្រ និងជំរុញអាជីវកម្មរបស់អតិថិជន ឆ្ពោះទៅរកអនាគតដ៏ជោគជ័យ ផ្តើមពីសហគ្រិនម្នាក់ទៅម្នាក់។»

កម្មវិធី HERpower របស់ធនាគារ មេយប៊ែង ដាក់បញ្ចូលផលប័ត្រដែលមានទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ក្នុងគោលបំណងលើកកម្ពស់សហគ្រាសដែលដឹកនាំដោយស្ត្រី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផែនការដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមSME myimpact របស់សម្ព័ន្ធធនាគារ មេយប៊ែង រំពឹងថានឹងចាប់ផ្តើមនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលអភិវឌ្ឍពីមូលដ្ឋានគ្រឹះរបស់កម្មវិធី HERpower។

សម្រាប់បន្ថែមពីកម្មវិធី HERpower សូមចូលទៅកាន់គេហទំព័ររបស់ធនាគារ មេយប៊ែង៖ www.maybank2u.com.kh ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៨៨៨ ០២៨ ឬ ០៩៩ ៨៨៨ ០២៨ ឬ អញ្ចើញមកកាន់សាខាធនាគារ មេយប៊ែង ដែលនៅជិតលោកអ្នកបំផុត។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគ កែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ

ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យល…

កម្ពុជា ចាប់ដៃជាមួយជប៉ុន ដើម្បីជំរុញលទ្ធភាពទទួលបានកម្ចីរបស់វិស័យ SME នៅកម្ពុជា

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយនៃក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុន (PRI) និងស្ថាប័ន JFC-Micro រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ