Advertisement
អ្នក​ផលិត​ហ្គេម​ខ្មែរ​ជួប​បញ្ហា​អ្វីខ្លះ?

ជួបជាមួយ​អ្នក​ផលិត​ហ្គេមខ្មែរដ៏ល្បី៖ តើ​វិស័យ​នេះ​ជួប​បញ្ហា​អ្វីខ្លះ?


មេធំ​ក្រុមហ៊ុន​បង្កើត​ហ្គេម​នៅ​ស្រុក​ខ្មែរ បង្ហើប​ថា វិស័យ​ហ្គេម​នៅ​ស្រុក​ខ្មែរ​នៅ​ដើរ​ពី​ក្រោយ​ប្រទេស​នានា​ក្នុង​តំបន់​នៅ​ឡើយ ដែល​ជា​ហេតុ​នាំ​ឱ្យ​ស្ថាបនិក​ជនជាតិ​ខ្មែរ​ត្រូវ​តែ​ប្រឹង​ប្រែង​ខ្លាំង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
លោក អៀរ អ៊ុយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabbay Osja និង​ជា​ស្ថាបនិក​ហ្គេម អាស្វា។
ដោយ
Advertisement

ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​គេហ​ទំព័រ​ ខេមបូណូមីស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabbay Osja និង​ជា​ស្ថាបនិក​ហ្គេម អាស្វា លោក អៀរ អ៊ុយ មាន​ប្រសាសន៍​ថា ការ​ផលិត​ហ្គេម​ពិត​ជា​ត្រូវការ​ពេល​វេលា​ជា​ការ​ចាំបាច់ ដើម្បី​ឱ្យ​មហាជន​ស្គាល់​និង​ទាញ​យក​លេង​កម្សាន្ត​ដែល​ញ៉ាំង​ឱ្យ​អ្នក​ផលិត​មាន​ចំណូល ប៉ុន្តែ ចង់​ឱ្យ​គេ​ស្គាល់​មិនមែន​ជា​រឿង​ស្រួល​ប៉ុន្មាន​នោះ​ទេ។ 

លោក​បន្ត​ថា របរ​ផលិត​ហ្គេម​របស់​លោក កំពុង​ប្រឈម​ឧបសគ្គ​ធំៗ​ចំនួន​២ រួមមាន បច្ចេកទេស​ផលិត និង​ការ​ផ្សព្វ​ផ្សាយ​លក់​ផលិតផល។ 

លោក អៀរ អ៊ុយ បញ្ជាក់​ថា ឆ្លង​កាត់​បទ​ពិសោធន៍​ការងារ​នេះ​រយៈពេល​៧​ឆ្នាំ ក្រុម​ការងារ​របស់​លោក​ជោគជ័យ​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ហ្គេម របៀប​ទាញ​ចំណូល​ផ្សេងៗ និង​ដំណោះ​ស្រាយ​បញ្ហា​នានា  ការ​ផ្សព្វ​ផ្សាយ​លក់​វិញ​នៅតែ​ជា​ចំណុច​ពិបាក​ដែល​ចាំបាច់​ត្រូវ​រៀន​សូត្រ​និង​អនុវត្ត​បន្ថែម​ទៀត។

លោក​អះអាង​ដូច្នេះ៖ «យើង​ធ្វើ​ ខំ​ធ្វើ​បន្តទៀត យើង​មិន​អាច​ប្រជែង​នឹង​បរទេស​បាន​ទេ តែ​យើង​មាន​លក្ខណៈ​ពិសេស​របស់​យើង។ ប្រទេស​ក្នុង​តំបន់ គេ​បង្កើត​ហ្គេម ៣០ ទៅ ៤០​ឆ្នាំ​មក​ហើយ យើង​ទើប​ចេះ​ក្រោយ​គេ​ ចាំបាច់​ត្រូវ​រៀន»។

លោក អៀរ អ៊ុយ កាន់កាប់​ក្រុមហ៊ុន​ចំនួន​២ ដែល​មួយ​ទទួល​ផលិត​ហ្គេម​លក់​ឱ្យ​គេ និង​ផលិត​លក់​ខ្លួន​ឯង។ ក្រុមហ៊ុន​មួយ​ទៀត ទទួល​បង្កើត​កម្មវិធី​កុំព្យួទ័រ កម្មវិធី​ទូរស័ព្ទ ជូន​អតិថិជន។ ម្ចាស់​ហ្គេម​ អាស្វា ទើប​តែ​ដាក់​ឱ្យ​បណ្តា ជន​សាកល្បង​លេង​ហ្គេម​ថ្មី​មួយ​ទៀត ឈ្មោះ​ថា Osja Village ខណៈ​ដែល​ហ្គេម​ អាស្វា មាន​អ្នក​ដោនឡូត​ប្រមាណ​ជាង​៦​សែន​នាក់​រួច​ទៅ​ហើយ។

បច្ចុប្បន្ន នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិត​ហ្គេម​ស្តង់ដារ​ចំនួន​២ ដែល​ចេញ​មុខមាត់​ជា​សាធារណៈ ទី១ គឺ Sabbay Osja ដែល​ផលិត​ហ្គេម​ស្រួលៗ​លេង សម្រាប់​មហាជន​ទូទៅ និង ក្រុមហ៊ុន DirectPlay ដែល​ផលិត ហ្គេម​ធំៗ​មាន​កម្មវិធី​ច្រើន​សម្រាប់​លេង​កម្សាន្ត៕

Advertisement



អត្ថបទបន្ទាប់


ទុន​វិនិយោគ​វិស័យ​សំណង់​កើន​បញ្ច្រាស​ទិស​គ្នា​នឹងធនាគារពិភពលោកដែល​ប្រាប់​ឲ្យ​ប្រយ័ត្ន​ពីហានិភ័យ?

ព័ត៌មាន
ទុនវិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បាន​កើន​ឡើង បញ្ច្រាស​ទិស​គ្នា​ជាមួយ​នឹង​របាយការណ៍​ធនាគារ​ពិភពលោក ដែល​បាន​លើក​ឡើង​...

ចៅហ្វាយខេត្តកំពត ស្នើវិនិយោគិនធំៗ ឲ្យងាកមកវិនិយោគដាំដុះទុរេនកំពតទ្រង់ទ្រាយធំ

ព័ត៌មាន
ខេត្តកំពត មិនត្រឹមតែជាខេត្តទេសចរណ៍ ដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្ដែ ខេត្តនេះ ក៏ល្បីល្បាញខ្លាំងណាស់ដែរ ទាក់ទងនឹងដំណាំកសិកម្មសំខាន់ៗដូចជា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ