អត្ថបទពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន (Metfone) បានសហការគ្នាដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយការពិត» ដើម្បីពង្រឹងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតជូនសាធារណជន


ដើម្បីបង្កើនការយល់ដឹងជាសាធារណៈបន្ថែមទៀតអំពីសន្តិសុខព័ត៌មាន និងពង្រឹងការការពារខ្លួននៅក្នុងបរិបទឌីជីថល ទូរទស្សន៍ MOI TV ក្រោមឱវាទក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដើម្បីដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយការពិត»។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងរួមចំណែកបង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តកាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ដើម្បីបង្កើនការយល់ដឹងជាសាធារណៈបន្ថែមទៀតអំពីសន្តិសុខព័ត៌មាន និងពង្រឹងការការពារខ្លួននៅក្នុងបរិបទឌីជីថល ទូរទស្សន៍ MOI TV ក្រោមឱវាទក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដើម្បីដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយ
ដោយ
អំពី Metfone

យុទ្ធនាការនេះកំពុងត្រូវបានអនុវត្តតាមរយៈកម្រងវីដេអូ «នៅពីក្រោយការពិត» ដែលបង្ហាញឡើងវិញនូវសេនារីយ៉ូនៃការបោកប្រាស់តាមប្រព័ន្ធអនឡាញទូទៅ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចសម្គាល់ និងជៀសវាងហានិភ័យនានាក្នុងយុគសម័យឌីជីថលបានកាន់តែប្រសើរ។ កម្រងវីដេអូនេះគ្របដណ្តប់លើប្រភេទផ្សេងៗនៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត រួមមាន ការបន្លំខ្លួនតាមអនឡាញ ការបោកប្រាស់តាមរយៈរឿងស្នេហា ការបោកប្រាស់ដោយប្រើបច្ចេកវិទ្យា AI (Deepfake) ការផ្ញើតំណភ្ជាប់បោកប្រាស់ (Phishing links) និងល្បិចកលលួចយកគណនីនៅលើបណ្តាញឌីជីថល។

យុទ្ធនាការនេះមានគោលដៅឆ្ពោះទៅកាន់គ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសមនុស្សចាស់ និងបុគ្គលដែលមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិត។ តាមរយៈទម្រង់វីដេអូដែលងាយយល់ ងាយចូលទៅដល់ និងស្រដៀងនឹងជីវភាពរស់នៅជាក់ស្ដែង «នៅពីក្រោយការពិត» ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ការយល់ដឹង និងបំពាក់បំប៉នចំណេះដឹងសំខាន់ៗដល់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

គំនិតផ្តួចផ្តើមរួមគ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity) និងរួមចំណែកកសាងបរិយាកាសអនឡាញដែលមានសុវត្ថិភាព សុខដុមរមនា និងគួរឱ្យទុកចិត្តសម្រាប់សហគមន៍។

ខណៈពេលដែលកម្ពុជាកំពុងបន្តជម្រុញដំណើរការផ្លាស់ប្តូរឌីជីថលឱ្យកាន់តែលឿន ការធានាសុវត្ថិភាពតាមប្រព័ន្ធអនឡាញបានក្លាយជាកិច្ចការកាន់តែសំខាន់ ដើម្បីជួយឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ពេញលេញពីសេវាកម្ម និងបច្ចេកវិទ្យាឌីជីថល។ បន្ថែមលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសេវាកម្មឌីជីថល ក្រុមហ៊ុនមិត្តហ្វូនក៏បានសហការយ៉ាងសកម្មជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការសហគមន៍នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ និងពង្រឹងការយល់ដឹងរបស់សាធារណជនអំពីសន្តិសុខសាយប័រផងដែរ។

តាមរយៈកម្រងវីដេអូ «នៅពីក្រោយការពិត» ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន សង្ឃឹមថានឹងអាចផ្សព្វផ្សាយបន្ថែមទៀតនូវសារនៃការការពារខ្លួនជាមុននៅក្នុងលំហឌីជីថល ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គមឌីជីថលមួយប្រកបដោយសុវត្ថិភាព ទំនើប និងនិរន្តរភាពនៅកម្ពុជា។

យុទ្ធនាការវីដេអូពេញលេញស្តីពីការយល់ដឹង និងការការពារការបោកប្រាស់តាមអនឡាញ នឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះនៅលើទំព័រ Metfone Fanpage និងកម្មវិធី TV360 by Metfone ដែលការណ៍នេះនឹងជួយពង្រីកវិសាលភាពនៃមាតិកាអប់រំដ៏សំខាន់នេះ និងផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនូវឧបករណ៍ និងចំណេះដឹងដើម្បីរក្សាសុវត្ថិភាពនៅក្នុងបរិបទឌីជីថល។

បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ កម្មវិធី TV360 by Metfone ទទួលបានការទាញយកលើសពី ១ លានដងរួចហើយនៅលើប្រព័ន្ធ Android និង iOS ដែលនេះបានពង្រឹងទីតាំងរបស់ខ្លួនជាវេទិកា OTT ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបច្ចេកវិទ្យាទំនើប បណ្ណាល័យមាតិកាដ៏សម្បូរបែបដែលបានបញ្ចូលសំឡេងជាភាសាខ្មែរ រួមនឹងគម្រោងតម្លៃដ៏ទាក់ទាញ កម្មវិធី TV360 ផ្តល់ជូននូវបទពិសោធន៍កម្សាន្តប្រកបដោយគុណភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយមាតិកាដែលពួកគេចូលចិត្តបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕




អត្ថបទបន្ទាប់


ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ

ប្រទេសកម្ពុជា និងឡាវ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ បានសម្ពោធជាផ្លូវការនូវមធ្យោបាយការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់…

តើមហាអំណាចនៅអាស៊ីកំពុងកើបប្រមូលផលពីសណ្តាប់ធ្នាប់ពិភពលោកដែលបាក់បែកមែនឬ?

អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែលសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ត្រូវបានមើលឃើញថា ជាខែលការពារសន្តិភាព និងការរីកចម្រើន តែនៅពេលនេះខែលមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ