កង្វះអុកស៊ីសែន​ក្នុងការព្យាបាល​អ្នកជំងឺកូវីដ-១៩

នៅប្រទេស​ខ្លះ អ្នកជំងឺកូវីដ-១៩​ ស្លាប់ដោយសារ​មន្ទីរពេទ្យ​ខ្វះ​ខ្យល់​អុកស៊ីសែន


កាលពីថ្ងៃសៅរ៍ (ទី១៣ មីនា) អ្នកជំងឺ​កូវីដ-១៩ យ៉ាងហោច ៧នាក់ បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ប្រទេស​ហ្ស៊កដានី (Jordan) ដែលនាំ​ឲ្យ​មានប្រតិកម្ម​យ៉ាងខ្លាំងពីមហាជន និង​ការលាលែង​ពីមុខ​តំណែង​របស់រដ្ឋមន្ត្រី​សុខាភិបាល និងនាយកមន្ទីរពេទ្យ​នោះ ។
នៅប្រទេស​ខ្លះ អ្នកជំងឺកូវីដ-១៩​ ស្លាប់ដោយសារ​មន្ទីរពេទ្យ​ខ្វះ​ខ្យល់​អុកស៊ីសែន
ដោយ

មន្ត្រីហ្ស៊កដានី​បាន​និយាយថា ជនរងគ្រោះទាំង ៧នាក់នោះបាន​និងកំពុង​ព្យាបាល​ជំងឺកូវីដ-១៩ ហើយ​ពួកគេបាន​ស្លាប់​បាត់បង់ជីវិត បន្ទាប់ពី​អត់មាន​ខ្យល់​អុកស៊ីសែន​បញ្ចូល​អស់រយៈពេល​ប្រហែល ១ម៉ោង នៅមន្ទីរពេទ្យ​មួយ​កន្លែង​នៅភាគពាយ័ព្យ​រដ្ឋធានី​ Amman ។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មាន New York Times ។

បញ្ហា​ខ្វះ​ខ្យល់​អុកស៊ីសែន​សម្រាប់​ការព្យាបាល​សង្គ្រោះ​អ្នកជំងឺ​កូវីដ-១៩នេះ ​ហាក់​កំពុង​កើតមានឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​កាន់​តែ​ច្រើន​​នៅជុំវិញ​ពិភពលោក ក្នុងនោះរួមទាំង​ប្រទេស​មិចស៊ិក, នីហ្ស៊េរីយ៉ា និង​អេហ្ស៊ីប ដែល​កង្វះ​អុកស៊ីសែន​នេះ​បាន​បណ្ដាល​ឲ្យ​ចំនួនអ្នកស្លាប់​ដោយសារកូវីដ-១៩​មាន​ការកើនឡើង ។ 

នៅ​ប្រទេស​មិចស៊ិក តម្លៃ​អុកស៊ីសែន​បាន​ហក់ឡើងខ្ពស់​ ។ ការលក់​អុកស៊ីសែនទាំងធុងៗបាន​កើនឡើង​នៅ​ក្នុងទីផ្សារ​ងងឹត ហើយ​មានករណី​ក្រុម​ឧក្រិដ្ឋ​ជន​បាន​លួច​ធុង​ខ្យល់​អុកស៊ីសែន​ពី​មន្ទីរពេទ្យ​ ថែមទៀតផង ។  

នៅប្រទេសអេហ្ស៊ីប ការស៊ើបអង្កេតមួយរបស់សារព័ត៌មាន New York Times បាន​រកឃើញថា មាន​អ្នក​ជំងឺ​កូវីដ-១៩​ យ៉ាងហោច ៣នាក់ បានស្លាប់ដោយសារ​ការកាត់​ផ្ដាច់​ខ្យល់​អុកស៊ីសែន​នៅក្នុង​មន្ទីរពេទ្យ​មួយដែល​ខ្វះ​ខ្យល់អុកស៊ីសែន​ កាលពីដើម​ឆ្នាំនេះ ។ 

កាលពីខែមុន មនុស្ស​ជាង ៥សែននាក់ដែល​ឆ្លង​មេរោគ​កូវីដ-១៩​ ត្រូវការ​អុកស៊ីសែន​ជារៀងរាល់ថ្ងៃ ។ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក ដែល​បាន​កំណត់​ប្រទេស​ដល់ទៅ​២០​ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​មធ្យម ដែលត្រូវការ​អុកស៊ីសែន​ជា​បន្ទាន់ ។ 

ហេតុការណ៍​ស្លាប់​អ្នកជំងឺ​កូវីដ-១៩​ដោយសារ​ខ្វះ​ខ្យល់​អុកស៊ីសែន​នៅប្រទេស​ហ្ស៊កដានី បាននាំ​ឲ្យនាយករដ្ឋមន្ត្រី​ប្រទេសនេះ​ចេញមុខ​មក​ប្រកាស​ពីការទទួលខុសត្រូវទាំងស្រុង​របស់រដ្ឋាភិបាល​ចំពោះ​ការស្លាប់ទាំងនេះ និង​បាន​បញ្ជា​ឲ្យ​មាន​ការស៊ើប​អង្កេត​ ។ 

ប្រទេស​ហ្ស៊កដានី​មានប្រជាជន ១០លាននាក់ និង​មាន​ករណី​ស្លាប់​ដោយសា​រកូវីដ-១៩ ចំនួនជាង ៥២០០នាក់ ។ កាលពីថ្ងៃសុក្រ​សប្ដាហ៍នេះ ប្រទេសហ៊្សកដានី​បានទទួល​វ៉ាក់សាំង AstraZeneca ជាលើកដំបូង​បង្អស់បាន ១៤៤.០០០ដូស ៕ (ពី សារព័ត៌មាន New York Times)




អត្ថបទបន្ទាប់


អ្នកជំងឺកូវីដ-១៩ខ្មែរម្នាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង

ព័ត៌មាន
បុរសជនជាតិខ្មែរ ដែលផ្ទុកជំងឺកូវីដ-១៩ម្នាក់ បានស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង នៅថ្ងៃទី១៤ ខែមីនា នេះ ក្រោយសម្រាកព្យាបាលបាន១ថ្ងៃនៅមន្ទី…

បើ​ចង់​បើក​ start-up អ្វីមួយ អ្នក​ត្រូវ​មាន​បីចំណុចនេះ

ព័ត៌មាន
លោកស្រី ប៉ុង លីមសាន គឺ​ជាស្ថាបនិក​ និង​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia) ដែល​ជាក្រុមហ៊ុន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ