កម្មពាណិជ្ជកម្មចិននិងអាល្លឺម៉ង់

អធិការបតីអាល្លឺម៉ង់ថា អាល្លឺម៉ង់កំពុងធ្វើពិធិកម្មពាណិជ្ជកម្មជាមួយចិន ទោះក្រុមជំនួញធំៗព្រមានពីផលប៉ះពាល់យ៉ាងណាក្ដី


អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់នឹងមិនបង្កើតឱ្យមានកំហុសរបស់ខ្លួនជាមួយប្រទេសចិនដូចជាមួយប្រទេសរុស្ស៊ីនោះទេ ហើយអាល្លឺម៉ង់កំពុងធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួនរួចហើយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាយក្សចិននេះ ខណៈដែលក្រុមហ៊ុនឧស្សាហកម្មដ៏សំខាន់មួយបានព្រមានប្រឆាំងនឹងការបំផ្លាញទំនាក់ទំនងជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ។
អាល្លឺម៉ង់កំពុងធ្វើពិធិកម្មពាណិជ្ជកម្មជាមួយចិន ទោះក្រុមជំនួញធំៗព្រមានពីផលប៉ះពាល់យ៉ាងណាក្ដី

លោក ស្កូល ​បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចដែលរៀបចំដោយកាសែត​អាល្លឺម៉ង់​ ស៊ូដូត​ឆឹហ្សៃទឹង​ (Sueddeutsche Zeitung)​ ដោយចង់​សំដៅទៅ​លើការពឹងផ្អែកអស់ជាច្រើនទសវត្សរ៍របស់អាល្លឺម៉ង់លើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីថា ពេល​នេះ​អាល្លឺម៉ង់​មិន​ចង់​បង្កើត​ឱ្យ​មានការដើរជាន់ដាន​កំហុស​ចាស់ម្ដង​ទៀត ​ដូច​កាល​ដែល​ពឹងផ្អែកលើ​រុស្ស៊ីនោះ​ទេ​។​

ការ​អះ​អាង​របស់​លោក ស្កូល ​នេះ​បានធ្វើឡើងបន្ទាប់ពី​ក្រុម​​អ្នកតំណាងនៃឧស្សាហកម្មអាល្លឺម៉ង់បាន​ប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីព្រាងដែលលេចធ្លាយ​ព័ត៌​មាន ​ស្ដីពី​យុទ្ធសាស្រ្ត​ចិនថ្មី​របស់ទីក្រុងប៊ែកឡាំង និង​​បានអំពាវនាវឱ្យមានការគាំទ្រ​ផ្នែកនយោបាយបន្ថែម​ទៀត​ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការធានាវត្ថុធាតុដើមសំខាន់ៗ​ពីកន្លែង​ផ្សេងទៀត​។ ក្នុងន័យនេះ គឺយុទ្ធសាស្ត្ររបស់អាល្លឺម៉ង់ គឺបង្វែរការផ្គត់ផ្គង់ចេញពីប្រទេសចិន ទៅរកដៃគូពាណិជ្ជកម្មផ្សេងៗទៀត​ជំនួសចិនវិញ។​

ទោះយ៉ាងណា ក្រុម​ហ៊ុន​​ជំនួញអាល្លឺម៉ង់​ធំមួយ ​ដែលមានប្រតិបត្តិការនៅប្រទេសចិន​បាននិយាយ​ថា ​ខ្លួនបានយល់ព្រមជាមួយតម្រូវការសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែទូលំទូលាយ​​ ប៉ុន្តែក៏មានការព្រួយ​បារម្ភដែរថា ការប្រើប្រាស់នូវវោហាសាស្ត្រ​នៃយុទ្ធសាស្ត្ររបស់អាល្លឺម៉ង់នេះ នឹងអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អាល្លឺម៉ង់​ជាមួយដៃ​គូ​ចិន។ ក្នុងន័យនេះ គឺប្រសិនបើ​ទីក្រុងប៊ែកឡាំង ត្រូវប្រឈមមុខក្នុងជម្លោះពាណិជ្ជកម្មជាមួយ​ទីក្រុងប៉េកាំងមែននោះ​ វា​អាចនឹងធ្វើឲ្យ​ស្ថានភាពដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជួបវិបត្តិដ៏អាក្រក់ជាក់ជាមិនខាន។​

សេចក្តីព្រាងឯកសាររបស់ក្រសួងការបរទេសជំរុញការ​កសាងទំនាក់ទំនងពាណិជ្ជកម្ម​កាន់តែរឹងមាំជាមួយប្រទេស​សេដ្ឋកិច្ចផ្សេងទៀត រួមជាមួយការគ្រប់គ្រងបន្ថែមទៀតលើពាណិជ្ជកម្មអាល្លឺម៉ង់ជាមួយប្រទេសចិន ដូចជា«ការធ្វើតេស្តភាពតានតឹង»​​​លើការពឹងផ្អែកនៃវត្ថុធាតុដើម​ និង​ការពិនិត្យ​មើល​ផលប៉ះពាល់បរិស្ថាន និងសិទ្ធិមនុស្សទៅ​លើ​ការវិនិយោគរបស់អាល្លឺម៉ង់។​

ក្រុមហ៊ុនខ្លះរបស់អាល្លឺម៉ង់​យល់ឃើញថា ការធ្វើតេស្តភាពតានតឹង នឹងជាឧបសគ្គខាងការិយា​ធិបតេយ្យមួយផ្សេងទៀត ដែលមានតែពួកគេ​ប៉ុណ្ណោះ ដែលត្រូវប្រឈមមុខ​ គឺ​មិនមែនដៃ​គូ​ប្រកួតប្រជែង​​របស់​ពួកគេ​មកពីប្រទេសដទៃ​ទៀត​ឡើយ​​។

ក្រសួងការបរទេសចិនបានព្រមានអាល្លឺម៉ង់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ វិច្ឆិកាថា ការបង្កើត​របាំងការពារ​និយម​​អាចធ្វើឱ្យមានអស្ថិរភាពដល់ខ្សែចង្វាក់ផ្គត់ផ្គង់ដោយបញ្ជាក់ថា ការធ្វើនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចធម្មតា ​​គឺផ្ទុយទៅនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ​។

ក៏​ប៉ុន្តែឯកសារព្រាងរបស់អាល្លឺម៉ង់​នេះ​បានចង្អុលបង្ហាញ​ពីគុណវិបត្តិដែលក្រុម​ហ៊ុន​អឺរ៉ុប​មួយ​ចំនួន​កំពុង​តែ​​ប្រឈមមុខ​​នៅក្នុងប្រទេសចិន​រួមទាំងការចូលទៅកាន់ទីផ្សារ​មានកម្រិត​ ការ​កំណត់​ច្បាប់​ទម្លាប់​ច្រើន​​ និងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ​ជាដើម៕




អត្ថបទបន្ទាប់


LG វិនិយោគជាង ៣ពាន់លានដុល្លារ សង់រោងចក្រវត្ថុធាតុដើមសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនកូរ៉េ LG Chem ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន LG Group បានប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ខ្លួននឹងវិនិយោគទឹកប្រាក់ ៣ពាន់២…

និយ័តករចិន នឹងផាកពិន័យក្រុមហ៊ុន Ant Group របស់លោក Jack Ma ជាង ១ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Ant Group របស់លោក Jack Ma ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ក្រោមដំបូលរបស់ក្រុមហ៊ុនមេ Alibaba នឹងត្រូវរងការផាកពិន័យប្រមាណ ១…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ