កូរ៉េខាងជើងប្រាប់ឲ្យ ប្រធានាធិបតីកូរ៉េខាងត្បូង «បិទមាត់»ក្រោយពីចង់ផ្តល់ជំនួយឲ្យខ្លួន

ប្អូនស្រីបុរសខ្លាំងលោក គីម ជុងអ៊ុន ប្រាប់ឲ្យប្រធានាធិបតីកូរ៉េខាងត្បូង «បិទមាត់» ក្រោយនិយាយថាចង់ផ្តល់ជំនួយឲ្យកូរ៉េខាងជើង


ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនគឺ លោកស្រីគីម យ៉ូ ជុង (Kim Yo Jong) បាននិយាយកាលពីថ្ងៃសុក្រ ទី១៩ សីហានេះថា ប្រធានាធិបតីកូរ៉េខាងត្បូងគួរតែ «បិទមាត់» នៅឲ្យស្ងៀម បន្ទាប់ពីលោកបានរំលឹកឡើងវិញថា កូរ៉េខាងត្បូងពិតជាមានឆន្ទៈ ក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ប្អូនស្រីបុរសខ្លាំងលោក គីម ជុងអ៊ុន ប្រាប់ឲ្យប្រធានាធិបតីកូរ៉េខាងត្បូង «បិទមាត់» ក្រោយនិយាយថាចង់ផ្តល់ជំនួយឲ្យកូរ៉េខាងជើង

លោកស្រី Kim Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ដោយហៅប្រធានាធិបតីកូរ៉េខាងជើង លោក Yoon Suk-yeol ថា៖ «វាប្រសើរជាងបើលោកមិននិយាយ ព្រោះថាការនិយាយនោះ វាគ្មានន័យអ្វីទាល់តែសោះ» ដោយលោកស្រីបានចំអកថា វាមិនគួរឲ្យអស់សំណើចពេកទេ ដែលលោកលើកយកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងការដោះដូរនឹងកិត្តិយសកូរ៉េខាងជើង និងការរំសាយអាវុធនុយក្លេអ៊ែរនោះ។

អ្នកស្រីបានបន្ថែមថា៖ «គ្មាននរណាម្នាក់ដូរវាសនារបស់ខ្លួនសម្រាប់នំមួយដុំនោះទេ» ដោយបានបញ្ជាក់ថា «កូរ៉េខាងជើងនឹងមិនអង្គុយទល់មុខជាមួយប្រធានាធិបតីរូបនេះទេ»។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការបង្រួបបង្រួមកូរ៉េ លោក ខ្យុន យ៉ុង សេ (Kwon Young) បាននិយាយថា លោកពិតជាមានការសោកស្តាយណាស់ចំពោះការឆ្លើយតបដោយពាក្យអសុរោះ និងមិនឲ្យតម្លៃបន្តិចសោះពីសំណាក់លោកស្រី គីម យ៉ូ ជុង នេះមកលើមេដឹកនាំនៃប្រទេសមួយទៀត។

កាលពីពេលកន្លងមកលោក Yoon បាននិយាយថា លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាលដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បញ្ចប់ការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរផ្សេងៗរបស់ខ្លួន។

ជាមួយគ្នានោះ កូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិក ដែលបានផ្អាកជាយូរមកហើយ រួមទាំងសមយុទ្ធលើវិស័យសំខាន់ៗ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះផងដែរ។

កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែគាំទ្រគោលនយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បួង ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងវិញមើលឃើញថា សមយុទ្ធរួមគ្នានេះជាការគំរាមគំហែង និងមិនស្មោះត្រង់។

មែនទែនទៅ សេចក្តីថ្លែងការណ៍នៅថ្ងៃទី ១៨សីហានេះគឺ ជាការវាយប្រហារផ្នែកបុគ្គលមួយដ៏ឃោរឃៅបំផុតរបស់មន្ត្រីកូរ៉ខាងជើង ប៉ុន្តែក្នុងខែនេះប្អូនស្រីបុរសខ្លាំង គីម ជុងអ៊ុនរូបនេះ ក៏បានបញ្ចេញនូវពាក្យប្រមាថដែរថា ប្រសិនបើការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅភាគខាងជើងនៃប្រទេសកូរ៉េខាងត្បូង ឆ្លងចូលដល់កូរ៉េខាងជើង នោះទីក្រុងព្យុងយ៉ាងនឹងធ្វើការ «សងសឹកវិញយ៉ាងធ្ងន់ធ្ងរ»។

អ្នកជំនាញខ្លះនិយាយថា ផែនការសេដ្ឋកិច្ចចុងក្រោយបង្អស់របស់កូរ៉េខាងត្បូងគឺស្រដៀងគ្នាទៅនឹងសំណើរបស់មេដឹកនាំកូរ៉េមុនៗ រួមទាំងគម្រោងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងលោក Kim Jong Un កាលពីប៉ុន្មានឆ្នាំមុននោះ តែមិនបានលទ្ធផលជាទីគាប់ចិត្តពីសំណាក់រដ្ឋផ្តាច់ការកូរ៉េខាងជើងនោះឡើយ៕




អត្ថបទបន្ទាប់


ស្ថាប័នមួយនៃអង្គការសហប្រជាជាតិ ចូលរួមផ្ដល់ជំនួយបច្ចេកទេសអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា

ព័ត៌មាន
និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ មូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ(UNCDF) ស្ដីព…

ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យក្រុមហ៊ុន Tesla ផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយនៅថ្ងៃទី ១៨ ខែ សីហា ដោយបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ