ពលករចំណាកស្រុក

ឆ្នាំ ២០១៨ ពលករខ្មែរចំណាកស្រុក បានផ្ញើប្រាក់មកគ្រួសារ ជាង ២.៣០០ លានដុល្លារ


ប៉ុន្មានឆ្នាំចុងក្រោយរលកសញ្ញានៃការចាកចេញរបស់ពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេសនៅតែបន្តការកើនឡើងដដែល បើទោះបីជាតម្លៃប្រាក់ឈ្នួលកម្លាំងពលកម្មការងារនៅកម្ពុជាមានភាពកាន់តែល្អប្រសើរ និង ខ្ពស់ជាងមុនក្ដី ក៏ការធ្វើចំណាកស្រុកនៃពលករកម្ពុជានៅតែបង្ហាញពីចំនួនកើនឡើងដដែល។
ជប៉ុន នឹងបើកឱកាសឲ្យពលករកម្ពុជា ចូលទៅធ្វើការនៅប្រទេសខ្លួន បន្ថែមទៀត (https://asia.nikkei.com)
ដោយ

ជាក់ស្តែង បើក្រឡេក​ទៅមើលតាម​របាយការណ៍​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលទើប​តែផ្សព្វផ្សាយ​ជាសាធារណៈ​ បង្ហាញថា នៅឆ្នាំ២០១៨ កន្លងមកនេះ ចំនួនពលករ​កម្ពុជាទៅ​ធ្វើការនៅ​ក្រៅប្រទេស​បានកើនដល់​ជាង ១លាន ២សែននាក់ និង បានផ្ញើប្រាក់​ត្រឡប់មក​ស្រុកកំណើត​វិញប្រមាណ​ ជាង ២ពាន់​លានដុល្លារ​អាមេរិក ក្នុងនោះពលករ​ធ្វើការនៅ​ក្នុងប្រទេស​ថៃ និង ប្រទេសកូរ៉េ​ខាងត្បូងបាន​ផ្ញើប្រាក់មក​ស្រុកកំណើត​បានច្រើន​ជាងគេ។

របាយការណ៍រដ្ឋាភិបាល​ដដែល​បានឲ្យដឹងថា ការផ្ញើប្រាក់​មកកាន់គ្រួសារ​ក្នុងប្រទេសកម្ពុជា ចេញ​ពីប្រទេសស ថៃមាន​ចំណែក ៦៨ភាគរយ ប្រទេសកូរ៉េខាង​ត្បូង​មានជាង ២១ ភាគរយ ប្រទេសជប៉ុន​មាន ៣ភាគរយ និង ប្រទេស​ម៉ាឡេស៊ី​ជាង ២ភាគរយ។

តួលេខដែលបាន​បង្ហាញនៅក្នុង​របាយការណ៍​បញ្ជាក់ថា ចំនួនពលករ​ខ្មែរ​ដែលបានទៅធ្វើការ​នៅប្រទេសថៃ មានប្រមាណ​ជាង ១លាននាក់ កូរ៉េខាងត្បូង​មានប្រមាណ​ជិត ៥ម៉ឺននាក់ ប្រទេសជប៉ុន​មានជាង ៩ពាន់នាក់ ប្រទេស ម៉ាឡេស៊ី ជាង ៣ម៉ឺន នាក់ និង ប្រទេស សឹង្ហបុរីជាង ៨០០នាក់ គឺ បានផ្ញើប្រាក់​យ៉ាងហោចណាស់​ក្នុង​មួយឆ្នាំៗ ២.៣០០ លាន​ដុល្លារអាមេរិក​ឯណោះ។

យ៉ាងណាមិញ បើក្រឡេកទៅមើល របាយការណ៍​ពីធនាគារ​ជាតិ​នៃកម្ពុជា បានបង្ហាញ​ឲ្យដឹងថា ការផ្ទេរប្រាក់ពី​ក្រៅប្រទេស តាមប្រព័ន្ធ​ធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា ក៏បានបង្ហាញ​ពីតួលេខ​កើនឡើង​ផងដែរ ដែលមានចំនួន​ជាង ៤ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែលការ​ផ្ទេរប្រាក់​ចូលតាម​ប្រព័ន្ធធនាគារ​វិញ មានត្រឹម ៥២៧ លានដុល្លារ ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


ធនាគារជាតិ ចេញមុខបកស្រាយរឿង រិះគន់ការប្រើប្រាស់ ក្រដាសប្រាក់យ័នចិន ក្នុងទីផ្សារកម្ពុជា

ធនាគាជាតិនៃកម្ពុជាបានចេញមុខបកស្រាយ ដើម្បីបញ្ចប់មន្ទិលសង្ស័យពីការប្រើប្រាស់សាច់ប្រាក់យ័នចិនទៅដល់សាធារណៈជន ដែលបានធ្វើការរិះគន់កន្លងមកនេះថ…

ការវិនិយោគលើដំណាំកៅស៊ូ មិនមានស្ទុះ ដោយសារតែកត្តាតម្លៃមិនសូវល្អ នៅឆ្នាំ២០១៩នេះ

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូបានអះអាងថា អាជីវកម្ម ផលិតកម្មដំណាំកៅស៊ូ រួមទាំងតម្លៃនៅតែមិនមានសន្ទុះនៅឡើយ នៅក្នុងរយៈពេល ៣ខែដំបូងឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ