អត្ថបទពាណិជ្ជកម្ម

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសនឹងរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា ដែលជាថ្នាលសម្រាប់ប្រមូលផ្ដុំធនធានមនុស្សឌីជីថលនៅកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល
ដោយ

សេចក្ដីជូនដំណឹងដដែលនេះ បានគូសបញ្ជាក់ទៀតថា ថ្នាលសហគមន៍ឌីជីថលកម្ពុជា ដែលបាន​បង្កើតឡើង​​នាពេលកន្លងទៅនេះ បានក្លាយជាកន្លែងប្រមូលផ្ដុំធនធានមនុស្សឌីជីថល មានជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវែរ, សហគ្រិនឌីជីថល, បុគ្គលពាក់ព័ន្ធដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះប្រមាណ ៥ ០០០ នាក់ ដើម្បី៖

- ផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះដឹង និងបទពិសោធ និងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា

- ស្វែងយល់និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ

- ទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល

- រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល

- ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និងឱកាសការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន

- ទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

យ៉ាងណាមិញ សម្រាប់​ការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល គឺត្រូវបានធ្វើឡើងក្រោយ​ពីមាន​ការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួម​សហការ​រៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។ សមាគមនេះ នឹងមានការបែងចែកជាសហគមន៍ទៅតាមជំនាញ មានជាអាទិ៍ សហគមន៍អ្នកជំនាញ​ទូរគមនាគមន៍, សហគមន៍អ្នកអភិវឌ្ឍន៍សុវែរ, សហគមន៍អ្នកជំនាញ​បច្ចេកវិទ្យាក្លោដ, សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត, សហគមន៍អ្នកជំនាញសន្ដិសុខសាយប័រ, សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត ជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ឲ្យចូលរួម​ក្នុងយន្ដការខាងលើនេះ ដើម្បីប្រមូលផ្ដុំធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភា​ពវិជ្ជាជីវៈលើ​វិស័យឌីជីថល​ឲ្យកាន់តែមានភាពរឹងមាំ សម្ដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕




អត្ថបទបន្ទាប់


ម៉ូដែលដៃគូអាជីវកម្មប៊ែងកាសួរេនដំបូងគេនៅកម្ពុជារវាង ហ្វតតេ និង អេ អឹម ខេ ជាមួយនឹងទិសស្លោកឆ្នាំ២០២៥៖ “កាន់តែខ្លាំង កាន់តែរឹងមាំ”

រាជធានីភ្នំពេញ៖ សម្ព័នក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គ្រុប និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានមោទនភាពយ៉ាងក្រៃលែងដែលបានប្រារព្ធកិច្ច…

កម្ពុជា ចិន ដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនតាមផ្លូវទឹកថ្មី ដែលអាចជួយកាត់បន្ថយការចំណាយជាង២០% និងពេលវេលាជាង៥០%

កំពង់ផែខេត្តកោះកុង របស់កម្ពុជា និងកំពង់ផែ Fangchenggang របស់ប្រទេសចិន បានដាក់ឱ្យដំណើរការខ្សែច្រវាក់ដឹកជញ្ជូនទំនិញត្រជាក់ និងទំនិញទូទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ