ភូមិសាស្ត្រនយោបាយ

ចិនបើកកិច្ចប្រជុំជាមួយរដ្ឋចំនួន១០នៃបណ្ដាប្រជុំកោះប៉ាស៊ីហ្វិក ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសន្តិសុខ


រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃចន្ទសប្តាហ៍នេះ បានជួបប្រជុំជាមួយសមភាគីមកពីប្រទេសកោះនៅប៉ាស៊ីហ្វិកចំនួន ១០ ដែលកិច្ចប្រជុំនេះធ្វើឡើងក្នុងប្រទេសហ្វីជី។ កិច្ចប្រជុំ ដែលស្ថិតនៅក្នុងក្រសែភ្នែកតាមមើលយ៉ាងដិតដល់របស់អាមេរិក និងអូស្ត្រាលីនេះ ធ្វើឡើង នៅអំឡុងដំណើរទស្សនកិច្ចការទូតរបស់លោក វ៉ាង យីមកកាន់តំបន់ប៉ាស៊ីហ្វិក ជាមួយនឹងមហិច្ឆតាធំ ក្នុងការពង្រឹងទំនាក់ទំនងសន្តិសុខកាន់តែទូលំទូលាយរវាងទីក្រុងប៉េកាំងជាមួយបណ្តាប្រទេស និងជាពិសេសកោះតូចធំនៃតំបន់ប៉ាស៊ីហ្វិក។
ចិនបើកកិច្ចប្រជុំជាមួយរដ្ឋចំនួន១០នៃបណ្ដាប្រជុំកោះប៉ាស៊ីហ្វិក ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសន្តិសុខ

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប៉េ​កាំ​ង បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់ រួម​ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ខ្លួនឯង​ផង​ដែរ​។ បារម្ភ នៅ​ត្រង់​ថា ចិន​អាច​នឹង​ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ព្រាង​មួយ​ច្បាប់ និង​ផែនការ​សកម្មភាព​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​ចិន​បាន​ផ្ញើ​ទៅ​កាន់​ប្រទេស​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​មុន​កិច្ចប្រជុំ​បាន​បង្ហាញ​ថា ប្រទេស​ចិន​កំពុង​ស្វែងរក​កិច្ចសហការ​ពាណិជ្ជកម្ម​ក្នុង​តំបន់ អម​មក​ជាមួយ​នូវ​កិច្ចព្រមព្រៀង​សន្តិសុខ​ផង​ដែរ​។ សេចក្តី​ព្រាង​ផែនការ​សកម្មភាព​៥​ឆ្នាំ ត្រូវ​បាន​ផ្ញើរ​ទៅ​កាន់​ប្រទេស​កោះ​ដូច​ជា កោះ​សា​ម័​រ តុង​ហ្គា គី​រី​បាទី ប៉ា​ពួ​ញូ​ហ្គី​ណេ វ៉ា​នូ​អា​ទូ កោះ​សូ​ឡូ​ម៉ុង កោះ​នី​យូ និង​កោះ​វ៉ា​នូ​អា​ទូ​។ ប៉ុន្តែ ដោយសារ​តែ​មាន​វិធានការ​បិទ​ព្រំដែន​នៅ​ក្នុង​តំបន់ ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​កូ​វី​ដ​១៩ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កោះ​ទាំងនេះ ភាគច្រើន​បាន​ចូលរួម​កិច្ចប្រជុំ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​។

បន្ថែម​ពី​កលើ​វត្តមាន​របស់​លោក វ៉ាង យី ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង បាន​ថ្លែង​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ​ទៅ​កាន់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​-​ប៉ា​ស៊ី​ហ្វិ​កថា ប្រទេស​ចិន​នឹង​តែងតែ​ជា​មិត្ត​ដ៏​ល្អ​របស់​បណ្តា​ប្រទេស​កោះ​ប៉ា​ស៊ី​ហ្វិ​ក មិន​ថា​ស្ថានភាព​អន្តរជាតិ​ផ្លាស់​ប្តូរ​យ៉ាងណា​នោះ​ទេ​។ ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ដើម្បី​កសាង​សហគមន៍​ដែល​មាន​អនាគត​រួម​គ្នា​។

គួរ​ជម្រាប​ថា នៅ​មុន​កិច្ចប្រជុំ​នា​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ ប្រទេស​កោះ​មួយ​ចំនួន​បាន​ចុះ​កិច្ចព្រមព្រៀង​លក្ខណៈ​ទ្វេភាគី​ជាមួយ​ចិន​រួច​ទៅ​ហើយ​។ ជាក់ស្តែង កាលពី​ចុង​ស​ប្តា​ហ៍​មុន ប្រទេស​ចិន និង​កោះ​សា​ម័​របា​ន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ឆ្ពោះទៅ​មាន​កិច្ច​សហប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​វិស័យសេដ្ឋកិច្ច និង​សន្តិសុខ​។ កិច្ចព្រមព្រៀង​ស្រ​ដៀង​គ្នា​នេះ​ត្រូវ​បាន​ចិន​ចុះហត្ថលេខា​ជាមួយ​កោះ​សា​ឡូ​ម៉ុង​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

សូម​បញ្ជាក់​ថា ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​កំពុង​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ពី​អូ​ស្រា្ត​លី ញូ​ហ្សេ​លែ​ន អា​មេ​រិ​ក និង​ជប៉ុន​ផង​ដែរ​។ ប្រទេស​ទាំងនេះ​យល់​ថា កិច្ចព្រមព្រៀង​រវាង​ចិន​និង​ប្រទេស​កោះ​នៅ​ប៉ា​ស៊ិ​ហ្វិ​ក នឹង​បង្ក​ផលវិបាក​ក្នុង​តំបន់ ហើយ​អាច​នាំ​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ជិត​កៀក​ជិត​នឹង​ប្រទេស​អូស្ត្រាលី​។

តួយ៉ាង រដ្ឋាភិបាល​អូស្ត្រាលី​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី​អាល់​បា​ណេ​ស បាន​ចាត់​ទុក​សំណុំរឿង​នេះ ជា​គោលនយោបាយ​ការ​បរទេស​អាទិភាព​របស់​លោក ដើម្បី​ទប់ទល់​នឹង​ការ​ឥទ្ធិពល​របស់​ទីក្រុង​ប៉េ​កាំ​ង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងអង់គ្លេស Shell ផ្ដល់ភ្លើងខៀវវិនិយោគ ២,៥ពាន់លានដុល្លារ លើគម្រោងឧស្ម័ននៅអូស្ត្រាលី

ព័ត៌មាន
ក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេស Shell Plc បានបញ្ជាក់នៅថ្ងៃទី៣០ឧសភានេះថា ខ្លួនមានផែនការពង្រីកការវិនិយោគលើគម្រោងអភិវឌ្ឍការទាញយកឧស្ម័នធម្មជ…

តើស្រកីដូងមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់កែច្នៃប្រើប្រាស់ក្នុងវិស័យកសិកម្ម?

ព័ត៌មាន
ការកែច្នៃស្រកីដូង សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម កំពុងមានតម្រូវការកាន់តែច្រើន ពិសេសសម្រាប់ការដាំដុះ ឬផ្សាំដំណាំផ្សេងៗ។ តួយ៉ាង អ្នកគ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ