មជ្ឈមណ្ឌលបែងចែកផលនេសាទ

ក្រសួងកសិកម្មនិងសមាគមវារីវប្បកម្មកំពុងសិក្សាលើការបង្កើតមជ្ឈមណ្ឌលបែងចែកផលនេសាទ


ក្រសួងកសិកម្ម និងសមាគមវារីវប្បកម្មកម្ពុជា កំពុងសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលបែងចែកផលនេសាទ នៅលើផ្ទៃដី២ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ ៦ A ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ាលី យ៉ុងផាត់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ សមាគម និងក្រសួងកសិកម្មជឿជាក់ថា គម្រោងនេះ នឹងជួយដោះស្រាយបញ្ហាទីផ្សារជូនវារីវប្បករ (អ្នកចិញ្ចឹមត្រី) ខណៈដែលបច្ចុប្បន្នពួកគេកំពុងសល់ត្រីរាប់ពាន់តោនលក់មិនចេញ។
ក្រសួងកសិកម្មនិងសមាគមវារីវប្បកម្មកំពុងសិក្សាលើការបង្កើតមជ្ឈមណ្ឌលបែងចែកផលនេសាទ
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ការរៀបចំឲ្យមានមជ្ឈមណ្ឌលបែងចែកផលនេសាទនេះ គឺជាផ្នែកមួយជួយសម្រួលដល់ទីផ្សារត្រីនៅកម្ពុជា។ ទោះយ៉ាងណា ឯកឧត្តម វេង សាខុន ក៏បានក្រើនរំឭកឲ្យកសិករចិញ្ចឹមត្រីត្រូវឲ្យចេះគិតគូររឿងទីផ្សារ ដើម្បីកុំឲ្យជួបបញ្ហាចាល់ត្រីដូចដើមឆ្នាំ២០២១ នេះ។ ឯកឧត្តម សង្កេតឃើញថា កន្លងមកកសិករចិញ្ចឹមត្រីភាគច្រើនមិនដែលគិតដល់បញ្ហារកទីផ្សារនោះទេ ពោលគឺពួកគេពឹងផ្អែកលើតែឈ្មួញមកទិញដល់កសិដ្ឋានរបស់ពួកគេតែប៉ុណ្ណោះ។ 

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖​

None



អត្ថបទបន្ទាប់


អេ អឹម ខេ លើកកម្ពស់ស្ត្រី

ការស្រាវជ្រាវថ្មីមួយរបស់ Women’s World Banking បានទទួលស្គាល់ថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែផ្តល់សេវាកម្មល្…

ក្រុមហ៊ុនល្បែងកាស៊ីណូដ៏ធំ Nagacorp ប្រកាសប្រាក់ចំណេញសុទ្ធជាង១០០លាននៅឆ្នាំ២០២០ ទោះបីមានវិបត្តិកូវីដ-១៩កើតឡើងក្ដី

ក្រុមហ៊ុនល្បែងកាស៊ីណូ Nagacorp ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅហុងកុងនិងជាប្រតិបត្តិករកាស៊ីណូណាហ្គាវើលនៅកម្ពុជា បានប្រកាសពីប្រាក់ចំណេញសុទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ