ការផលិតវ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនអាមេរិក Moderna ជ្រើសយកប្រទេសពីរនៅអាស៊ី ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩


ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក Moderna ដែលទើបត្រូវបានអង្គការសុខភាពពិភពលោកប្រកាសទទួលស្គាល់សម្រាប់ការប្រើប្រាស់បន្ទាន់នោះ គ្រោងបង្កើនការផលិតវ៉ាក់សាំងរបស់ខ្លួននៅក្នុងប្រទេសចំនួនពីរទៀតក្នុងតំបន់អាស៊ី ក្នុងនោះរួមមានប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានប្រទេសជប៉ុន Nikkei និង ព័ត៌មាន Yonhab របស់កូរ៉េខាងត្បូង។
ក្រុមហ៊ុនអាមេរិក Moderna ជ្រើសយកប្រទេសពីរនៅអាស៊ី ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩
ដោយ

យើងផ្តើមនិយាយដំបូងពីគម្រោងរបស់ Moderna ក្នុងប្រទេសជប៉ុនជាមុនសិន។ ក្រុមហ៊ុន Moderna បានបង្ហើបឲ្យដឹងថា ខ្លួនកំពុងពិចារណា​ផលិតវ៉ាក់សាំងកូវីដ-១៩នៅក្នុងប្រទេសជប៉ុន ខណៈដែលប្រទេសជប៉ុននេះ កំពុង​រងសភាពជាប់គាំង​ខ្លាំងមែន​ក្នុងការ​ទទួលបាន​ការផ្គត់ផ្គង់វ៉ាក់សាំង​សម្រាប់​ប្រជាជន​របស់ខ្លួន។ ផែនការផលិតវ៉ាក់សាំងនៅជប៉ុននេះ ត្រូវបានលើកឡើង​នៅក្នុង​កិច្ចសម្ភាសន៍តាមទូរសព្ទ័រវាងប្រធាន​នាយក​ប្រតិបត្តិក្រុមហ៊ុន Moderna និងសារព័ត៌មានជប៉ុន Nikkei។

ថ្មីៗនេះ ក្រសួងសុខាភិបាលជប៉ុន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអនុញ្ញាតជាផ្លូវការហើយដែរ ក្នុងការបើកផ្លូវ​ឲ្យមានការ ផលិតនិងធ្វើអាជីវកម្មលើវ៉ាក់សាំង Moderna និង AstraZeneca។

លោក Stephane Bancel ប្រធាន​នាយក​ប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយថា៖ ក្រុមហ៊ុនលោកកំពុងចរចាបន្ថែមរោងចក្រផលិតវ៉ាក់សាំង ជាមួយប្រទេសមួយចំនួនទៀត​ក្នុងតំបន់អាស៊ី ក្នុងនោះ ប្រទេសជប៉ុនជាគោលដៅមួយសំខាន់​សម្រាប់​ការពង្រីកផលិតកម្ម ។  

លោកបន្តថា ក្រុមហ៊ុននឹងព្យាយាមរកកិច្ចសហការជាមួយក្រុមហ៊ុននៅក្នុងប្រទេសជប៉ុន ដើម្បីអាចផ្តល់អាជ្ញាបណ្ណ​ផ្លូវការមួយ សម្រាប់ផលិតកម្មវ៉ាក់សាំងនៅក្នុងប្រទេសមួយនេះ។ យ៉ាងណាមិញ​ នាយក​ប្រតិបត្តិរូបនេះ​ បានគូសបញ្ជាក់ថា ការពិភាក្សាជាមួយភាគីជប៉ុននេះ កំពុងធ្វើឡើងនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។

មូលហេតុដែល Moderna ចាប់អារម្មណ៍ផលិតវ៉ាក់សាំង​នៅប្រទេសជប៉ុន ក៏ដោយសារតែ ជប៉ុនជាប្រទេសមាន​កម្លាំងពលកម្ម ដែលមានគុណភាពខ្ពស់ បូករួមនឹងជប៉ុនមានមន្ទីរពិសោធន៍ និងការស្រាវជ្រាវវេជ្ជសាស្រ្ត​កម្រិតខ្ពស់។

សូមបញ្ជាក់ថាជប៉ុន បានសម្រេចនាំយកវ៉ាក់សាំង Moderna មួយប្រភេទទៀតមកប្រើប្រាស់ ក្រៅតែពីវ៉ាក់សាំង Pfizer ដែលខ្លួនកំពុងប្រើបច្ចុប្បន្ន។ វ៉ាក់សាំង Moderna រំពឹងនឹងដឹកមកដល់ទឹកដីជប៉ុន​នៅខែក្រោយនេះ ដោយរដ្ឋាភិបាលជប៉ុនគ្រោងនឹង​រៀបចំកម្មវិធីចាក់វ៉ាក់សាំង​ទ្រង់ទ្រាយធំ​មុនគេដល់ពលរដ្ឋរស់នៅ​ក្រុងតូក្យូ និងអូសាកា។

ក្រៅតែពីកំពុងចរចារជាមួយជប៉ុន Moderna បានចុះកិច្ចព្រមព្រៀងជាមួយ Samsung សម្រាប់ការផលិត​នៅកូរ៉េខាងត្បូង​ផងដែរ។

ក្រុមហ៊ុនSamsung ផ្នែកជីវសាស្រ្ត​របស់​កូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុន Moderna រួចហើយ ស្តីអំពីដំណើរការ​ផលិតវ៉ាក់សាំង​កូវីដ-១៩។ 

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Samsung នឹងអនុញ្ញាតឲ្យ Moderna ផលិតវ៉ាក់សាំងប្រភេទ mRNA  ក្នុងទឹកដីកូរ៉េខាងត្បូង។

គួរជម្រាបថា ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងនេះ​ជាមួយគ្នា អំឡុងពេល​ទស្សនកិច្ច​ផ្លូវការរបស់លោកប្រធានាធិបតីកូរ៉េ ម៉ូនជេអ៊ីន ទៅកាន់សហរដ្ឋអាមេរិក ដែលជាជំនួបលើកដំបូង​របស់លោកជាមួយប្រធានាធិបតី​អាមេរិក ចូបៃឌិន កាលពីសប្តាហ៍មុន។ 

ក្រៅតែពីកិច្ចព្រមព្រៀងផលិតវ៉ាក់សាំង Moderna ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង​ពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងផងដែរ។

​អនុស្សរណៈនៃការយោគយល់គ្នានេះ និងតម្រូវឲ្យ​រោងចក្រ Moderna ជ្រើសរើសកម្លាំងពលកម្ម​ក្នុងស្រុករបស់កូរ៉េ បូករួមនឹងការប្រើប្រាស់​បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ចេញពីប្រទេសកូរ៉េ។

សូមបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានក្លាយជាប្រទេស​ដ៏ពេញនិយម​មួយនៅទ្វីបអាស៊ី ដែលបានទាក់ទាញ​ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗ ឲ្យមកផលិត​នៅក្នុង​ប្រទេសខ្លួន ក្នុងនោះរួមមាន វ៉ាក់សាំង អាមេរិក AstraZeneca , Novavax និងវ៉ាក់សាំងរុស្សី Sputnik V ជាដើម៕ 

None



អត្ថបទបន្ទាប់


វៀតណាមកំពុងតាមចែចូវនាំយកបច្ចេកទេសផលិតវ៉ាក់សាំងកូវីដ-១៩ មកផលិតក្នុងប្រទេសខ្លួន

ប្រទេសវៀតណាមមួយរយៈចុងក្រោយនេះ កំពុងញាប់ដៃញាប់ជើងខ្លាំងមែនទែន ក្នុងការតាមចរចចាចែចូវ នាំយកបច្ចេកទេសផលិតវ៉ាក់សាំងកូវីដ-១៩ពីក្រៅប្រទេស …

ក្រុមហ៊ុន Urbanland សម្ពោធបើកការដ្ឋានសាងសង់នៃបុរីចន្ទគីរី បុរីបែបថ្មីរចនាឡើងដើម្បីការរស់នៅប្រសើរជាងមុន

ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ អចលនទ្រព្យ ក្នុងស្រុកមួយនៅកម្ពុជាបានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង លំនៅឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ