
នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ករណីឆ្លងទាំង០៩នាក់នោះ សុទ្ធតែជាបុរសជនជាតិខ្មែរ ដែលមកពីរាជធានីភ្នំពេញចំនួន០១នាក់,ខេត្តកណ្តាលចំនួន០១នាក់, ត្បូងឃ្មុំចំនួន០៦នាក់ និងកំពង់ឆ្នាំង០១នាក់។បច្ចុប្បន្ននេះ អ្នករួមដំណើរចំនួន៧០នាក់ផ្សេងទៀត ក៏កំពុងបន្តដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងមណ្ឌលជម្ពូវ័ន្ត ក្នុងរាជធានីភ្នំពេញផងដែរ ខណៈដែលអ្នកឆ្លងថ្មីទាំង០៩នាក់ បានដាក់ឲ្យព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦៥នាក់ហើយ នៅក្នុងនោះ មានអ្នកជាសះស្បើយចំនួន១៣៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៣២នាក់ ដោយ២៤នាក់កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម និង០៨នាក់ទៀត សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕