កូរ៉ូណាវីរុស-ម៉ាស់ឡើងថ្លៃ

ថៃ ចាត់វិធានការលើ​ជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ


ការរីករាលដាលនៃវីរុសកូរ៉ូណា កាន់តែខ្លាំងបានជំរុញឲ្យតម្រូវការប្រើប្រាស់ម៉ាស់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៥០លានម៉ាស់ក្នុងមួយខែ ហើយរាជរដ្ឋាភិបាលថៃក៏បានដាក់ចេញវិធានការទប់ស្កាត់ ការដំឡើងថ្លៃម៉ាស់ និងទឹកអាល់កុលសម្រាប់លាងដៃ ដោយដាក់បញ្ចូលទៅក្នុង បញ្ជីត្រួតពិនិត្យតម្លៃរបស់រដ្ឋ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ចូលរួមដោះស្រាយនូវ វិបត្តិដ៏ធ្ងន់ធ្ងរនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។
ថៃ ចាត់វិធានការជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ (រូបភាព៖ https://forum.thaivisa.com)
ដោយ

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​គ្រប់គ្រង​លើ តម្លៃ​ទំនិញ​និង​សេវាកម្ម បាន​បញ្ជាក់​ថា គណៈកម្មាធិការ​បាន​យល់ព្រម​លើ​សំណើ​ដាក់​បញ្ចូល​នូវ ម៉ាស់​មុខ និង​ទឹក​អាល់កុល​លាងដៃ ទៅ​ក្នុង​បញ្ជី​ត្រួតពិនិត្យ​តម្លៃ​របស់​រដ្ឋ​។

នៅ​ពេល​ជាប់​នៅ​ក្នុង​បញ្ជី​ហើយ ទាំង​អ្នក​ផលិត អ្នក​ចែកចាយ អ្នក​នាំ​ចេញ​និង​នាំ​ចូល ត្រូវធ្វើ​សេចក្តីរាយការណ៍​ទៅ​កាន់​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង អំពី​របាយការណ៍​ចំណាយ តម្លៃ និង​ចំនួន​លក់ ការ​នាំ​ចេញ​-​នាំ​ចូល និង​ស្តុក​ទុកជា​ដើម ជា​ពិសេស ការ​នាំ​ចេញ​លើស​ពី ៥០០​ដុំ ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​។

ដោយឡែក​សម្រាប់​ទឹក​អាល់កុល​លាងដៃ​វិញ គឺ​មាន​វិធានការ​ស្រ​ដៀង​គ្នា តែ​មិន​កំណត់​ទៅ​ការ​នាំ​ចេញ​នោះ​ទេ ព្រោះ​ការ​ប្រើប្រាស់​ក្នុងស្រុក គឺ​មាន​គ្រប់គ្រាន់​។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​អះអាង​ថា វិធានការ​មួយ​នេះ គឺ​សម្រាប់​រយៈពេល​ខ្លី​នោះ​ទេ ហើយ​វា​ជា​រឿង​ចាំបាច់ ពីព្រោះ​តម្រូវការ​ម៉ាស់ កើនឡើង​ដល់ ៥០​លាន​ដុំ​ក្នុង​មួយ​ខែ បន្ទាប់​ពី មេរោគ​កូ​រ៉ូ​ណា​ផ្ទុះ​ឡើង ខណៈ​ពី​មុន​តម្រូវការ​មាន​តែ ៣០​លាន​ម៉ាស់ ក្នុង​មួយ​ខែ​។

ប្រទេស​ថៃ មាន​សមត្ថភាព​ផលិត​ម៉ាស់​ប្រមាណ​៣០​លាន​ដុំ​ក្នុង​មួយ​ខែ មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង តម្រូវការ​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ ហើយ​ចំពោះ​ជន​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ និង​មិន​គោរព​តាម​ច្បាប់ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ឡើង​ទៅ នឹង​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ ៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​។

សូម​បញ្ជាក់​ថា បញ្ហា​មេរោគ កូ​រ៉ូ​ណា កំពុង​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់ ប្រទេស​ថៃ សឹងតែ​គ្រប់​វិស័យ ហើយ ថៃ​អាច​នឹង​ខាតបង់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០​នេះ ៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរកស៊ី​របស់ SCG នៅ​កម្ពុជា​នៅតែកើន​ចំណូល ខណៈ​ដែលប្រតិបត្តិការសាកល​មានការថមថយចុះ

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និង​គ្រឿង​សំណង់​ដ៏ធំបំផុត​មួយ នៅក្នុង​តំបន់​អាស៊ាន គឺក្រុមហ៊ុន SCG ដែលមាន​មូលដ្ឋាន​ធំនៅប្រទេសថៃ បានចេញ​របា…

តម្លៃប្រេងឆៅពិភពលោកបន្តដាំក្បាលចុះគួរឲ្យភ្ញាក់ផ្អើល ខណៈឥទ្ធិពលមេរោគកូរ៉ូណាកាន់តែធ្ងន់ធ្ងរ

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានបន្តធ្លាក់ចុះក្រោម ៥០ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូង ដោយសារតែតម្រូវការប្រេងរបស់ប្រទេសចិន បានធ្លាក់ចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ