ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាល៖ ពុំទាន់មានការស្នើឲ្យបើកសាលារៀនវិញទេ ទោះបីស្ថានភាពកូវីដ១៩ ធូរស្រាលបន្តិចក្ដី


ក្រសួងសុខាភិបាលមិនទាន់មានវិធានការ ដើម្បីស្នើទៅក្រសួងអប់រំ ឱ្យបើកសាលារៀនឡើងវិញនៅឡើយទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជាក៏ដោយ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីសុខាភិបាល តាមរយៈអ្នកនាំពាក្យ។
រូបសាលារៀនមួយកន្លែង​នៅតាមបណ្ដាខេត្ត
ដោយ

ហើយ​ការ​អនុញ្ញាត​ឱ្យ​សាលា​បើក​ឡើង​វិញ គឺជា​សមត្ថកិច្ច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នេះ​ជា​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​សុខាភិបាល​។

លោកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ចែករំលែក តាម​សារ​តេ​ឡេ​ក្រាម ថា ឯកឧត្តម រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ថា ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ធូរស្បើយ ប៉ុន្តែ ក្រសួងសុខាភិបាល​មិន​បាន​បន្ធូរ​វិធានការ​ណាមួយ​ឡើយ ហើយ​ក្រសួង​នៅ​តែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ​និង​ការពារ​ខ្លួន កុំឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

តាម​រយៈ​សារ​តេ​ឡេ​ក្រាម​របស់​អ្នកនាំពាក្យ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ថា នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ពេល​កន្លង​ទៅ

ឯកឧត្តម​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​ការ​បើក​សាលារៀន ឯកឧត្តម​បាន​ជម្រាប​ទៅ​រដ្ឋមន្ត្រីក្រសួង​អប់រំ ដើម្បី​ឲ្យ​ដាក់​សំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ការ​បើក​សាលារៀន​ឡើង​វិញ​៕

None



អត្ថបទបន្ទាប់


សម្តេច ស ខេង៖ សូមកុំមានទស្សនៈថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាការឆ្លៀតយកឱកាសធ្វើបាបប្រជាជន

ស្របពេលដែលការរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងត្រូវអនុវត្តនៅថ្ងៃទី០១ ឧសភានេះ សម្ដេច ស ខេងបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគ…

ផ្សារមូលបត្រកម្ពុជា ទទួលបានសមាជិកថ្មីមួយទៀតហើយ ទោះបីកំពុងមានបញ្ហាកូវីដ-១៩

នៅថ្ងៃទី ៣០ មេសានេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ចីថ្មីមួយទៀតហើយ បើទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងត្រូវបានជួបនឹងមេរោគកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ