នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយនៅមុននេះបន្តិច បានឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២១មេសា មានកម្មកររោងចក្រត្រួតពិនិត្យសុខភាពចំនួន ១.២២១ នាក់ ក្នុងនោះដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ មានចំនួន១.១៤៦នាក់ ដោយដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១(វិទ្យាល័យជម្ពូវ័ន) ១៤នាក់ ,ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន៦១នាក់ និងយកសំណាកទៅពិនិត្យបន្តចំនួន៧០នាក់។ ទាំងចំនួនកម្មករពិនិត្យសុខភាព ទាំងចំនួនកម្មករដាក់ចត្តាឡីស័ក និងចំនួនសំណាកយកទៅពិនិត្យបន្ត នៅក្នុងថ្ងៃទី២១មេសា សុទ្ធតែច្រើនជាងកាលថ្ងៃទី២០ ខែមេសា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបង្ហាញទៀតថា ក្រុមគ្រូពេទ្យក៏បានអនុញ្ញាតឲ្យកម្មករធ្វើ ចត្តាឡីស័កនៅផ្ទះមានចំនួន ៥៨នាក់ដែរ ដោយក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រិត១.៤០នាក់ និងកម្រិត២ ចំនួន១៨នាក់។
ដោយឡែក នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២០ គិតត្រឹមម៉ោង១១ ព្រឹកនេះ មានកម្មកររោចក្រមកត្រួតពិនិត្យសុខភាពចំនួន ៣.១២នាក់ ក្នុងនោះដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ មានចំនួន៣១១ នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន០១នាក់៕