ទេសចរណ៍-ឆ្នេរកែវផុស

ឧកញ៉ា ម៉ុង ឫទ្ធី បោះទុនជាង១០លានដុល្លារវិនិយោគ​ឆ្នេរ​កែវផុស​និង​​បើកឲ្យពលរដ្ឋចូលលេងដោយមិនគិតថ្លៃ


លោកឧកញ៉ា ម៉ុង ឫទ្ធី អ្នកជំនួញជើងចាស់ដ៏ល្បីឈ្មោះ បានប្រកាសថា ឆ្នេរសមុទ្ទកែវផុស ដែលវិនិយោគទឹកប្រាក់មិនតិចជាង១០លានដុល្លារសហរដ្ឋអាមេរិក និង កែច្នៃបានប្រមាណ ៧០ហើយនោះ បានបើកឲ្យពលរដ្ឋចូលលេងដោយមិនគិតថ្លៃ។
នេះជាឆ្នេរសមុទ្ទកែវផុស ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រូបថត៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឫទ្ធី)
ដោយ

បើតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ឆ្នេរសមុទ្រកែវផុស ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានលោកប្រើពេលវេលាជិត២០ឆ្នាំ និងចំណាយប្រាក់មិនតិចជាង១០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រែក្លាយពីឆ្នេរកែវផុស ដែលសម្បូរដោយល្បាប់ភក់ ឲ្យក្លាយជាឆ្នេរដែលមានខ្សាច់សស្អាត អាចឲ្យអ្នកទេសចរចុះងូតទឹកលេងកម្សាន្ដបានដោយងាយស្រួល។

លោកឧកញ៉ា បានសរសេរយ៉ាងដូច្នេះ៖ «ល្ងាចថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខ្ញុំនាំកូនចៅចុះងូតទឹកឆ្នេរសមុទ្ទដែលទើបតែសាងសង់កែច្នៃបានប្រមាណជា៧០%ជាការសាកល្បងមើល។ ឈ្លៀតឱកាសនេះ ខ្ញុំសុំជម្រាបដល់ប្រជាជន ដែលមានបំណងចង់មកលេងកម្សាន្ដនៅឆ្នេរសមុទ្ទកែវផុស អាចមកលេងបានដោយគ្មានការហាមឃាត់ និង ឥតគិតថ្លៃ» ។

នេះជាសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នេរសមុទ្ទកែវផុស (រូបថត៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឫទ្ធី)

កាលពីខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាប្រធាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម សាយ សំអាល់ ជាអនុប្រធាន បានដឹកនាំក្រុមការងារមកពិនិត្យភូមិសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង ហើយក៏បានសម្រេច៣ចំនុច៖ ១. រៀបចំគម្រោងអភិវឌ្ឍតំបន់កែវផុស ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍។ ២.រៀបចំផែនការការពារដីចំណីឆ្នេរ ដោយសាងសង់ផ្លូវគំលាត ១០០ ទៅ១១០ម៉ែត្រ ពីសមុទ្ទតាមតំបន់ឆ្នេរស្របតាមសារាចរណ៍លេខ០១ ។ ៣.សាងសង់បង្គោលព្រំការពារដីចំណីឆ្នេរ និងព្រំប្រទល់រដ្ឋបាលខេត្តតំបន់ឆ្នេរ។

សូមបញ្ជាក់ថា ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរនេះ កំពង់ផែឧកញ៉ា ម៉ុង កែវផុស របស់ឧកញ៉ា ម៉ុង ឫទ្ធី ក៏ត្រូវបានសាងសង់ឡើង និងមានសកម្មភាពមមាញឹកផងដែរ ក្នុងការដោះដូរពាណិជ្ជកម្មផ្លូវសមុទ្រ៕ 

None



អត្ថបទបន្ទាប់


រ៉ឺម៉ក​បរទេស​សម្រុក​ចូល​កម្ពុជា​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ខ្មែរ​កំពុង​ត្រដរ​ខ្យល់

បច្ចុប្បន្ន រ៉ឺម៉ក​កង់បី​ប្រើប្រាស់​ប្រព័ន្ធ App បាន​និង​កំពុង​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ខ្មែរ…

ការអភិវឌ្ឍ​លំនៅដ្ឋាន​លំដាប់​ខ្ពស់ តម្លៃរាប់​សិប​ម៉ឺនដុល្លារ នៅតែ​មាន​កំណើន

នៅរយៈ​ពេល​ចុង​ក្រោយនេះ ដ្បិតថា ការអភិវឌ្ឍ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ សម្រាប់​អ្នក​ចំណូលទាប និងមធ្យម ហាក់កំពុង​មាន​ការពេញ​និយម​សាងស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ