Advertisement
ក្រពើ​ចុះថោក!

អ្នក​ចិញ្ចឹម​ក្រពើ​យក​កូន​លក់ ត្អូញត្អែរ​រឿង​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង


ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​អាជីវកម្មចិញ្ចឹម​ក្រពើ​យក​កូន​លក់ នៅ​ខេត្ត​បាត់ដំបង​និង​នៅ​ខេត្ត​សៀមរាប អំពាវនាវ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ ខណៈ​ដែល​តម្លៃ​កូន​ក្រពើ​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក ធ្វើ​ឲ្យ​ការរកទទួល​ទាន​របស់​ពួកគាត់​ប្រឈម​នឹង​ការ​ខាត​ឡុងចុង។
អ្នក​ចិញ្ចឹម​កូន​ក្រពើ​លក់​នៅ​បាត់ដំបង និង​សៀមរាប ត្អូញត្អែរ​រឿង​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង។
ដោយ
Advertisement

បើ​តាម​អ្នក​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ឃុំ​រតនៈ ស្រុក​ស្វាយប៉ោ ខេត្ត​បាត់ដំបង និង​នៅ​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹងថា សព្វ​ថ្ងៃ តម្លៃ​កូន​ក្រពើ​​គឺ​មួយ​ក្បាល​ពី ៧ ទៅ ៩​ដុល្លារ ធៀប​នឹង​កាល​ពី​ឆ្នាំ​មុន ដែលមាន​តម្លៃ​ពី ១៩ ទៅ ២១​ដុល្លារ​ក្នុង​មួយ​ក្បាល។ 

ពួកគាត់​ត្អូញ​ត្អែរ​ថា បើ​តាម​តម្លៃ​ ៧ ទៅ ៩​ដុល្លារ​ក្នុង​មួយ​ក្បាល​ដូច​សព្វ​ថ្ងៃ​នេះ ពួកគាត់​ត្រូវ​ខាត​ដើម​ពី​ ៥០% ទៅ ៧០% ដែល​ជា​ការខាត​យ៉ាង​ធ្ងន់ធ្ងរ។ បើតាម​ការឲ្យ​ដឹង ឈ្មួញ​កណ្ដាល​ទិញ​កូន​ក្រពើ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ថៃ និង​ខ្លះ​ទៀត​ទៅ​ប្រទេស​ចិន។

ប៉ុន្មាន​ថ្ងៃនេះ រឿង​កូនក្រពើ​ធ្លាក់​ថ្លៃ​ខ្លាំង​បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​លើ​បណ្ដាញព័ត៌មាន​សង្គម ដោយ​មាន​អ្នក​ចែករំលែក​ព័ត៌មាន​នេះ​យ៉ាង​ច្រើន ប៉ុន្តែ គេនៅ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​ផ្លូវការណា​មួយ​ពី​ក្រសួង​ពាក់ព័ន្ធ​ឡើយ។ 

វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​កំពុង​ជួប​បញ្ហា​ជាច្រើន​ ដែល​ហាក់​គ្មាន​ដំណោះស្រាយ។ កន្លង​មក អ្នក​ដាំ​បន្លែ​ត្រូវ​ខាត​ចុង​ខាត​ដើម​ដោយសារ​បន្លែ​ចុះ​ថោក​ខ្លាំង ព្រោះ​តែលក់​មិន​ឈ្នះ​បន្លែ​នាំ​ចូល​ពីប្រទេស​ជិតខាង។ 

បន្ទាប់​មក គឺ​កសិករ​ដាំ​ម្រេច​ខ្មៅ​ធម្មតា​នៅ​តាម​ខេត្ត​នានា ត្អូញត្អែរ​រឿង​ម្រេច​ធ្លាក់​ថ្លៃ​ខ្លាំង​ជាង​ឆ្នាំ​មុន ដោយសារតែ​ឈ្មួញ​ដែលទិញ​នាំ​ចេញ​ទៅ​វៀតណាម​ទម្លាក់ថ្លៃ បន្ទាប់​ពី​វៀតណាម​ផលិត​ម្រេច​បាន​ទិន្នផល​លើស​តម្រូវការ។ 

បញ្ហា​ក្ដៅ​គគុក​មួយ​ទៀត​ដែល​គ្មាន​ដំណោះស្រាយ​ដែរ គឺ​រឿង​តម្លៃ​ជ្រូក​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ​ ខណៈ​ដែល​ជ្រូក​នាំ​ចូល​ពី​ថៃ​និង​វៀតណាម​ក្បែរ​ខាង​ហូរ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ដោយ​គ្មាន​ការរឹតត្បិត។ កសិករ​​និង​អ្នក​ចិញ្ចឹម​ជ្រូក​ ក៏ដូចជា​កសិកម្ម​ផ្សេង​ទៀត បាន​រិះគន់​ក្រសួង​កសិកម្ម​យ៉ាង​ចាស់​ដៃ ដោយ​ថា​ ក្រសួង​ហាក់​មិន​អើ​ពើ​រក​ដំណោះស្រាយ​ជូន​កសិករ​សោះ៕




អត្ថបទបន្ទាប់


រឿងជ្រូក! នៅ​កម្ពុជា គួរដោះស្រាយ​យ៉ាងម៉េច? នៅ​វៀតណាម​គេ​ដោះ​យ៉ាង​ម៉េច?

ព័ត៌មាន
វិបត្តិ​តម្លៃ​ជ្រូក​រស់​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​​បាន​និងកំពុង​អូសបន្លាយ​ ដោយ​ទំនង​ជា​មិន​ឃើញ​ពន្លឺ​នៃ​ដំណោះស្រាយ​ឆាប់ៗ​ណា​មួយ​នោះឡើ...

ខ្វះដី​អភិវឌ្ឍ​លំនៅដ្ឋាន ត្រូវ​រុះរើ​ផ្នូរ​ខ្មោច​៧ម៉ឺន​៥​ពាន់​ផ្នូរចេញ!

ព័ត៌មាន
កំណើន​ប្រជាជន​នៅតាម​ទីក្រុងធំៗ នៅ​ទូទាំង​អាស៊ី ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​អគារ​លំនៅ​ដ្ឋាន ផ្សារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ ដែល​ការ​អភិវឌ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ