ទេសចរចិន

ភ្ញៀវទេសចរ ចិន ចូលមក កម្ពុជា ជាង ២លាន នាក់ ក្នុង ឆ្នាំ ២០១៨


ចំនួនជនជាតិចិនមក ទស្សនា និង វិនិយោគ នៅក្នុង ប្រទេស កម្ពុជា កាលពីក្នុងឆ្នាំ ២០១៨ មានប្រមាណជាង ២លាននាក់ កើនឡើង៦៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។ កំណើននេះបានជំរុញឲ្យចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជាក្នុងរយៈពេល ១ឆ្នាំពេញកើនឡើងដល់ជាង ៦,២លាននាក់។
ភ្ញៀវទេសចរ ចិន ចូលមកកម្ពុជា ជាង ២លាន នាក់ ក្នុង ឆ្នាំ ២០១៨ (https://china-outbound.com)
ដោយ

របាយការណ៍​ក្រសួង​ទេសចរណ៍ ដែលបាន​ចេញផ្សាយ​ថ្មីៗនេះ បង្ហាញថា ក្នុងរយៈ​ពេល ២ឆ្នាំជាប់ៗ​គ្នានេះ ភ្ញៀវទេសចរ​ចិន នៅតែរក្សា​តំណែង​លេខ១ ដដែល ជាក់ស្តែង​ក្នុងឆ្នាំ ២០១៨ទេសចរ​ចិន មកម្ពុជា​មានរហូត​ជាង ២លាននាក់ តាម​ពីក្រោយ​ដោយ​ទេសចរ​វៀតណាម​មាន ៨០ម៉ឺន​នាក់ ឡាវជាង ៤២ ម៉ឺននាក់ ថៃជាង ៣៨ម៉ឺន នាក់ កូរ៉េ ៣០ម៉ឺននាក់ សហរដ្ឋ​អាមេរិក ២៥ម៉ឺន​នាក់ ជប៉ុន២១ ម៉ឺន​នាក់ ម៉ាឡេស៊ី ២០ម៉ឺន​នាក់ បារាំង ១៧ម៉ឺន​នាក់ និងអង់គ្លេស​១៦ម៉ឺន​នាក់។ ក្នុងនោះដែរ ពួកគេ​បានធ្វើ​ដំណើរ​តាមផ្លូវ​អាកាស សរុបជាង ៤លាន​នាក់ ខណៈផ្លូវ​គោក និងផ្លូវទឹក​មានចំនួន​សរុប​ជាង ២លាននាក់។

រដ្ឋមន្ត្រី​ក្រសួង ទេសចរណ៍ ឯកឧត្តម ថោង ខុន ធ្លាប់​បាន​លើក​ឡើងថា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរចិន​ឲ្យមក​ទស្សនា​កម្ពុជា​កាន់តែច្រើន​នៅឆ្នាំ ២០១៩ កម្ពុជា​ក៏ត្រូវការ​ឲ្យមាន​ការវិនិយោគ​លើការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ប្រកបដោយ​ការច្នៃប្រឌិត និង​នវានុវត្តន៍។

ក្នុងពេល​អនាគត ឯកឧត្តម ថោង ខុន បញ្ជាក់ថា វិស័យ​ទេសចរណ៍​កម្ពុជា មិនអាច​កាត់ផ្តាច់​ចេញពីការ​ស្រូបទាញ​កំណើន​នៃលំហូរ​ទេសចរ និងវិនិយោគិន​ចិន​បានឡើយ។ ហើយនៅឆ្នាំ​២០២០​ខាងមុខ កម្ពុជា​រំពឹងថា នឹងទទួល​បាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ ៣ លាននាក់ ហើយនឹងកើន​ឡើង​ដល់ ៥ លាននាក់​នៅ ឆ្នាំ ២០២៥ និង ៨ លាន​នាក់​នៅឆ្នាំ ២០៣០។

ភ្ញៀវទេសចរ​មកកម្ពុជា​ប៉ុណ្ណឹង​នៅតិច​ណាស់ បើធៀបនឹង​ប្រទេស​ជិតខាង តើគួរធ្វើ​ដូច​ម្ត៉េច?

បើទោះបីជា​តួលេខបង្ហាញ​ឲ្យឃើញថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ពិសេស​ចិនចូល​មកកម្ពុជា​ច្រើនក៏​ពិតមែន ក៏ប៉ុន្តែ​បើយើង​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជិតខាង ឃើញថា​នៅចាញ់​គេឆ្ងាយ​ណាស់។ យ៉ាងណា​ក៏ដោយ​ចុះ​អ្នកជំនាញ​នៅក្នុង​ឧស្សាហកម្ម​គ្មានផ្សេង​បានធ្វើការ​អះអាងថា ចំនូន​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា​ប៉ុណ្ណេះ នៅមាន​កម្រិត​តិចតូចណាស់ កម្ពុជា​គួរ​ពង្រឹង​​និង​​ពង្រីក​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ប្រព័ន្ធ​ដឹកជញ្ជូន​ជាពិសេស​បង្កើត​ផលិតផល​ទេសចរណ៍​ឲ្យបានច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន។

លោកស្រី ផាន់ ស៊ី ហូ អគ្គលេខាធិការ​នៃវេទិការ​ទេសចរណ៍​សេដ្ឋកិច្ច​សកលលោក​បាន​ធ្វើការកត់សម្គាល់​ប្រទេស​កម្ពុជា​យើងថា ប្រទេសដែល មានសក្កានុពល​នៅក្នុង​វិស័យទេសចរណ៍​ហើយបាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​របស់​ពិភពលោក។

ដោយសារតែ​កម្ពុជា​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​សំបូរ​បែប ដែលបានទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​យ៉ាងណាក៏​ដោយ​លោកស្រី ស៊ីហូ ថាកម្ពុជាគូរពិចារណា​ពង្រឹង​លើបទ​ពិសោធន៍ ក្នុងវិស័យ​ទេសចរណ៍​ដោយធ្វើ​យ៉ាង​ណា ឲ្យ​ ទេសចរ​ដែលចូល​មកទស្សនា​ប្រទេស​កម្ពុជា​ចំណាយ​ពេលវេលា​ស្នាក់នៅ​រយៈពេល​យូរ ​និង ធ្វើឲ្យពួកគាត់មាន​អារម្មណ៍​ចង់ត្រលប់​មក​ទស្សនា កម្ពុជាម្តង​ទៀត​ជាមួយ​នឹងសេវាកម្ម​ល្អ​ផលិត​ផលទេសចរណ៍​សម្បូរ​បែប​សម្រាប់​ពួកគេ​ផងដែរ។ 

លោក ស្រី ផាន់ ស៊ីហូ បានបន្ថែមថា ការអភិវឌ្ឍ​បន្ថែម​លើការដឹក​ជញ្ជូន និង ហេដ្ឋារចនា​សម្ព័ន្ធ គឺជាអ្វីដែល​កម្ពុជា​ត្រូវយក​ចិត្តទុក​ដាក់បំផុត។ លោកស្រីលើក​ឧទាហរណ៍​ពីម៉ាកាវ ដែលកំពុង​ធ្វើការ​ពង្រឹង​បន្ថែមលើបទ​ពិសោធន៍​ ទេសចរលើផ្នែក​សិល្បៈ វប្បធម៌​បន្ថែម​លើវិស័យ​សណ្ឋាគារ​ និងទេសចរណ៍​ដែលនាពេល​បច្ចុប្បន្ន​មានភ្ញៀវ​ទេសចរ ៣០លាន​នាក់ទៅ​លេង​ម៉ាកាវ។ លើសពីនេះ​ទៀត​ម៉ាកាវ​បានពង្រឹង​លើវិស័យ​ដឹកជញ្ជូន និងការ​ច្របាច់​បញ្ជូល​ទីផ្សារ​រូមគ្នាជាមួយ​នឹងហុងកុង។ជាលទ្ធផល ម៉ាកាវ​រកចំណូល​បានពី​វិស័យទេសចរណ៍​ប្រមាណ​ជាង ៦ពាន់​លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៨ និង ៣០ពាន់​លាន​ដុល្លារ​បានមក​ពីចំណូល​វិស័យ​កាស៊ីណូ។

នៅទូទាំងពិភពលោក​មានភ្ញៀវ​ធ្វើដំណើរ​ទេសចរណ៍​សរុប ១.២០០​លាន និងមាន​ការរំពឹង​ទុកថា​នឹងការកើន​ឡើង​នៅចន្លោះ ៥ភាគរយ​ជារឿងរាល់ឆ្នាំ។​ ចំនួនភ្ញៀវទេស​ចរ ដ៏ច្រើន​នេះបានផ្តល់​ឱកាសជា​ច្រើន​សម្រាប់​ប្រទេស​ជាគោលដៅ​ទេសចរណ៍។ចំនែកឯ កម្ពុជា​រំពឹងថា នឹងទទួល​បានភ្ញៀវ​ទេសចរ​ប្រមាណ ៧,៥ លាននាក់​ក្នុងឆ្នាំ​២០២០៕

None



អត្ថបទបន្ទាប់


អ្នកជំនាញអាមេរិក៖ ការយល់ដឹងពីនិន្នាការសកល នាំឱ្យរបរកសិពាណិជ្ជកម្មមិនដួលរលំ

អ្នកជំនាញសិក្សាស្រាវជ្រាវនៃអង្គការផលិតភាពអាស៊ី (Asia Productivity Organization) និងជាសាស្រ្តាចារ្យ សកលវិទ្យាល័យ Cornell University(U…

ចិន ចាប់ផ្តើមរឹតបន្តឹងការផ្តល់ជំនួយបរទេសទាំងកាក់ទាំងសេនហើយ !

ប្រមុខដឹកនាំ នៃទីភ្នាក់ងារជំនួយបរទេស នៃប្រទេសចិន បានឲ្យដឹងថា ប្រទេសចិន នឹងចាប់ផ្តើមរឹតបន្តឹងទាំងកាក់ ទាំងសេន ទៅលើការចំណាយសម្រាប់ជំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ