សេដ្ឋកិច្ច​វិលជុំ

ក្រុមហ៊ុន និងស្ថាប័នចំនួន១៨០ ចូលរួមជំរុញគាំទ្រដល់គំរូសេដ្ឋកិច្ចវិលជុំនៅឆ្នាំ២០២០ ទោះកំពុងមានកូវីដ-១៩មករំខាន!


ការចូលរួមជំរុញការគាំទ្រដល់ការអនុវត្តសេដ្ឋកិច្ចវិលជុំ ឬហៅថា Circular Economy ក្នុងគោលបំណងដោះស្រាយបញ្ហាបរិស្ថានសកលនៅតែបន្ដមានក្រុមហ៊ុន និងស្ថាប័នចូលរួមកាន់តែច្រើននៅឆ្នាំ២០២០នេះ បើទោះបីជាមានមេរោគរាតត្បាតកូវីដ-១៩ តាមមកវាយប្រហារក្ដី។ ជាក់ស្ដែង នៅឆ្នាំនេះ មានក្រុមហ៊ុន និងស្ថាប័ន ជាដៃគូចូលរួមសន្និសីទសេដ្ឋកិច្ចវិលជុំ ឆ្នាំ២០២០នេះ មានការកើនឡើងរហូតដល់ទៅ ១៨០ ក្រុមហ៊ុននិងស្ថាប័នខណៈដែលកាលពីឆ្នាំមុន មានត្រឹមតែ៤៥ ក្រុមហ៊ុន និងស្ថាប័នប៉ុណ្ណោះ។
ក្រុមហ៊ុន និងស្ថាប័នចំនួន១៨០ ចូលរួមជំរុញគាំទ្រដល់គំរូសេដ្ឋកិច្ចវិលជុំនៅឆ្នាំ២០២០ ទោះកំពុងមានកូវីដ-១៩មករំខាន!
ដោយ

ធ្វើឡើង​នៅក្នុង​ទីក្រុង​បាកក​នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាម​វីដេអូ​អនឡាញ សន្និសីទ​អំពី​សេដ្ឋកិច្ចវិលជុំ នៅឆ្នាំ២០២០នេះ ​គឺ​ធ្វើឡើង​ក្នុងបំណង​បំផុស​គំនិត​នៅក្នុងការដោះស្រាយ​ភាព​ប្រឈម​ចំពោះ​ជាតិ​ និង​ប្រជាជន​ ដែលកំពុងកើត​មាន ដូចជា របៀប​កាត់បន្ថយ​ផល​ប៉ះពាល់ពី​បញ្ហា​អាកាសធាតុ ធូលី​បំពុល​ខ្យល់ គ្រោះរាំងស្ងួត ទឹកជំនន់ កង្វះ​ធនធាន​ធម្មជាតិ ការកើនឡើង​នូវ​សំណល់​ផ្លាស្ទិក​ក្នុងអំឡុង​វិបត្តិកូវីដ-១៩ ។

លោក រ៉ុងរ៉ូត រង្ស៊ីយ៉ូផាស ប្រធាន​និងអគ្គនាយក SCG និង​លោក Tanawong Areeratchaku ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍន៍ដោយចិរភាព​របស់​ SCG រួមគ្នា​ជាមួយ​នឹង​ដៃគូ ១៨០ស្ថាប័ន-ក្រុមហ៊ុន​ផ្សេងទៀត បានប្រកាស​រួមគ្នា​អំពី​វឌ្ឍនភាព​នៃ​ការជំរុញ​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ “circular economy” ទៅ​ក្នុង​សង្គម ដោយ​ប្រធានបទ​សំខាន់​នៅឆ្នាំនេះ គឺទាក់ទង​នឹង សកម្មភាព​ដើម្បី​អនាគត​ប្រកប​ដោយ​ចីរភាព ។”

ក្រុមហ៊ុន និងស្ថាប័នចំនួន១៨០ ចូលរួមជំរុញគាំទ្រដល់គំរូសេដ្ឋកិច្ចវិលជុំនៅឆ្នាំ២០២០ ទោះកំពុងមានកូវីដ-១៩មករំខាន!

សម្រាប់​សន្និសីទ​នៅឆ្នាំ២០២០នេះ កត្តា​មូលដ្ឋាន​សំខាន់ៗ​ចំនួន៤ ដែលត្រូវបាន​លើកយក​មកពិភាក្សា និងដាក់បញ្ចូល​ក្នុង​កិច្ច​សហប្រតិបត្តិការ​ ដើម្បីធ្វើឲ្យ​ជីវភាពរស់នៅ​កាន់តែ​ប្រសើរឡើង ជាមួយ​នឹងគោលការណ៍​សេដ្ឋកិច្ច​វិលជុំ រួមមាន៖

១. កសាង​ប្រព័ន្ធ​ទឹក​វិលជុំ ៖ ជាការត្រៀមលក្ខណៈដើម្បី​​ទប់ទល់នឹង​គ្រោះរាំងស្ងួតធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ខាងមុខ កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលដៅ​ជំរុញ​កសិករ​ឲ្យ​មានភាពស៊ាំក្នុងការរៀនសូត្រ​អំពី​វិធីសាស្ត្រ​កែសម្រួល​ដី រួមជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ។ លើសពីនេះទៀត ដើម្បី​អប់រំ​កសិករនិងកសិករថ្មីដែលវិលត្រឡប់​ទៅស្រុកកំណើតវិញ​ដោយសារ​ផលប៉ះពាល់សេដ្ឋកិច្ច​ពីកូវីដ-១៩ និង​ពង្រីកគំនិតទាំងនេះ​ទៅទូទាំងប្រទេស យើងបានស្នើសុំ​ឲ្យរដ្ឋាភិបាល​ចូលរួម​នៅក្នុងគម្រោងនេះ ។ គោលបំណងនៃគម្រោងនេះ គឺ​ដើម្បី​កាត់បន្ថយ​វិសមភាព​សង្គម​ ស្ដារ​សេដ្ឋកិច្ច​សហគមន៍ និង​បង្កើន​ផលដំណាំកសិកម្ម​របស់​ប្រទេស ដើម្បី​ឲ្យ​ប្រទេស​ថៃ​ក្លាយ​ជា​ផ្ទះបាយរបស់ពិភព​លោក ។ 

ក្រុមហ៊ុន និងស្ថាប័នចំនួន១៨០ ចូលរួមជំរុញគាំទ្រដល់គំរូសេដ្ឋកិច្ចវិលជុំនៅឆ្នាំ២០២០ ទោះកំពុងមានកូវីដ-១៩មករំខាន!

២. ជំរុញ​កសិកម្ម​ដែលគ្មាន​ការ​ដុត​ភ្លើង ១០០% នៅក្នុងឆ្នាំ២០២២ ដោយ​អនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ ដោយ​ច្នៃប្រើប្រាស់ឡើងវិញ​នូវ​សម្ភារ​សំណល់​ ដូចជា គល់កញ្ជ្រាំង​ ស្លឹក​អំពៅ ចំបើង ដោយ​បំប្លែង​វា​ទៅជា​ថាមពល​ជំនួស ជីវម៉ាស ចំណីសត្វ ជាដើម ហើយ​ការវេចខ្ចប់​ដោយប្រើ​រុក្ខជាតិ នឹងកាត់បន្ថយ​ធូលី​ PM 2.5 និង​បង្កើត​ចំណូល​បាន ២៥.០០០​លាន​បាត ក្នុង​មួយឆ្នាំ ។ បន្ថែម​លើ​នេះ គឺ​ការណែនាំ​អំពី​គោលគំនិត​សេដ្ឋកិច្ចចែករំលែក (sharing economy) នៅក្នុងការ​បង្កើត​មូលនិធិ​គ្រឿងចក្រ​សហគមន៍ ដែលអនុញ្ញាត​ឲ្យ​កសិករ​ប្រើប្រាស់​គ្រឿង​ចក្រកសិកម្ម​សម្រាប់​ការកែលម្អ​ការដាំដុះ និងការ​ប្រមូលផល ព្រមទាំង​បង្កើន​ទិន្នផល​របស់ពួកគាត់ ដោយ​មិន​ចាំបាច់​វិនិយោគទៅលើ​គ្រឿងចក្រ​ដោយ​ខ្លួន​ឯង​ឡើយ ។ 

៣. ជំរុញឲ្យរដ្ឋាភិបាល​ដាក់​ការគ្រប់គ្រង​សំណល់​ផ្លាស្ទិក​ជា​របៀប​វារៈ​ជាតិ ។ ប្រទេស​ថៃ​ត្រូវតែ​អនុវត្ត​ច្បាប់​គ្រប់គ្រង​សំណល់​ឲ្យ​បាន​ហ្មត់ចត់ ។ រដ្ឋាភិបាលក៏ត្រូវបាន​ជំរុញ​ផង​ដែរ ឲ្យ​ជួយសម្រប​សម្រួល​និង​ដាក់ចេញ​នូវ​បទប្បញ្ញត្តិ​នានា ដើម្បីអាចធ្វើការរួមគ្នា​នៅ​លើ​បញ្ហា​នេះ​បាន ។ ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការគ្រប់គ្រង​សំណល់​ផ្លាស្ទិក​ ត្រូវការចាំបាច់​នូវ​ក្របខ័ណ្ឌ​រឹងមាំ និង​ដំណើរការការងារ​ច្បាស់លាស់ ។ ស្ថាប័ន​និយ័តកម្ម ត្រូវ​ដឹកនាំ​ភាពម្ចាស់ការ​នៅក្នុងការដោះស្រាយបញ្ហា​នេះ នៅក្នុង​ខ្សែចង្វាក់​តម្លៃ​ទាំងអស់ ដោយរាប់ចាប់តាំងពី​ការកែសម្រួល​រចនា​សម្ព័ន្ធ​ពន្ធ និង​ការ​ផ្ដល់​បុព្វសិទ្ធិពន្ធដល់​ធុរកិច្ច​គ្រប់គ្រង​និង​កែច្នៃ​សំណល់ ។

៤. ជំរុញ​សេដ្ឋកិច្ច​វិលជុំនៅក្នុង​វិស័យ​សំណង់ ។ នៅក្នុងការ​ប្រែក្លាយ​វិស័យ​សំណង់​ឲ្យ​ទៅជា​វិស័យ​បៃតង​និង​បរិស្ថាន​មេត្រី រដ្ឋាភិបាល​ចាំបាច់ត្រូវតែ​ដើរ​តួនាទី​ដឹកនាំ ។ រដ្ឋាភិបាល​ត្រូវ​ដាក់ចេញ​នូវ​គោលការណ៍ណែនាំ​លទ្ធកម្ម​ថ្មីសម្រាប់គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ ។ ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ធនធាន​ឲ្យ​មាន​ប្រសិទ្ធផល​អតិបរមា និង​កាត់បន្ថយ​​សំណល់​គ្រឿងសំណង់​ ក៏ចាំបាច់ត្រូវ​ដាក់​បញ្ចូល​​នៅក្នុងគោលការណ៍​ណែនាំ​នេះ​ផងដែរ ឬ​ម្យ៉ាង​ទៀត ត្រូវ​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ដល់​អ្នក​ម៉ៅការគម្រោង​សាងសង់ ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​​ងាកទៅប្រើប្រាស់​វត្ថុធាតុ​ដើម​បរិស្ថានមេត្រី ឬ​ច្នៃប្រើប្រាស់​វត្ថុធាតុ​ដើម​ឡើងវិញ នៅ​ក្នុង​ការសាងសង់៕

None



អត្ថបទបន្ទាប់


អាមេរិកថា «ខកចិត្ត» ក្រោយពេលអឺរ៉ុបសម្រេចដំឡើងពន្ធលើមុខទំនិញរបស់ខ្លួនតម្លៃ៤ពាន់លានដុល្លារ

តំណាងពាណិជ្ជកម្មអាមេរិក គឺលោក រ៉ូប៊ឺត ឡាយធីហ្សឺ នាពេលថ្មីៗនេះ បានបង្ហាញពីការខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដែលនឹង…

ប្រទេសថៃ អាចនឹងទាញបានប្រយោជន៍ច្រើន ពីជ័យជម្នះរបស់លោកបៃឌិន

តាមអ្នកសង្កេតការណ៍ថៃ បានអះអាងថា ជ័យជម្នះរបស់ ចូ បៃដិន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមកដល់ ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ