រោងចក្រ​

រោងចក្រនៅថៃ បិទទ្វារច្រើនជាងបើកថ្មី ខណៈអាជីវកម្មខ្នាតតូច និងមធ្យមកំពុងជួបវិបត្តិកាន់តែខ្លាំង


ប្រទេសថៃ ​កំពុងជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែធ្ងន់ ​ដោយសារបញ្ហា​ចាក់ស្រេះជាច្រើន​រួម​មាន ​វិបត្តិសកល​ដែលបណ្ដាលមកពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា វិបត្តិ​នយោបាយ​ផ្ទៃក្នុង រំហូរចូលយ៉ាង​គំហុក ​នៃទំនិញ​នាំចូលថោកៗ​ពី​ប្រទេសចិន និង​ការ​បិទព្រំដែន​ជាមួយ​កម្ពុជា ដែលធ្វើឱ្យ​អាជីវកម្ម​ថៃ ជាច្រើន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SME) កំពុងជួបវិបត្តិកាន់តែខ្លាំង ខាត​បង់ធ្ងន់ធ្ងរ។
រោងចក្រ​
ដោយ

ជាក់ស្ដែងការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមថៃ (NESDC) បានរាយការណ៍អំពីស្ថានភាពឧស្សាហកម្មក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦ ដោយចង្អុលបង្ហាញពីសញ្ញាព្រមានសេដ្ឋកិច្ចដ៏គួរឱ្យព្រួយបារម្ភ ខណៈដែលចំនួនរោងចក្របិទទ្វារបានកើនឡើងលើសពីចំនួនរោងចក្របើកថ្មី ដែលនេះគឺជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ប្រទេសថៃ កំពុងជួយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចគួរឱ្យព្រួយបារម្ភ ខណៈចំនួនរោងចក្របិទទ្វារ បានកើនលើសរោងចក្របើកថ្មី ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល១០ត្រីមាស ឬជាង២ឆ្នាំកន្លះមកនេះ។ ទិន្នន័យពីការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមថៃ បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២៦ មានរោងចក្របិទទ្វារចំនួន១៥៦កន្លែងកើនឡើងជាង១១% ខណៈរោងចក្របើកថ្មីមានត្រឹមតែ១៣៩កន្លែងប៉ុណ្ណោះធ្លាក់ចុះជិត៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ស្ថិតក្នុងស្ថានភាពបែបនេះ អាជីវកម្មដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺអាជីវកម្មខ្នាតតូច និងមធ្យម SME ដែលកំពុងប្រឈមបញ្ហាខ្វះដើមទុន ប្រកួតប្រជែងមិនឈ្នះទំនិញនាំចូលថោកៗ និងថ្លៃដើមផលិតហក់ឡើងខ្ពស់ ជាពិសេសថ្លៃថាមពល និងវត្ថុធាតុដើម។ វិស័យដែក ផលិតផលកសិកម្ម និងរោងចក្រតូចៗជាច្រើនកំពុងបិទទ្វារកាន់តែច្រើន។

រដ្ឋាភិបាលថៃ ក៏កំពុងព្រួយបារម្ភពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ក្នុងការធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ថៃ ជាពិសេសរថយន្ត គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ និងអាហារកែច្នៃ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃ បានព្រមានថា អាជីវកម្មខ្នាតតូច និងមធ្យមកំពុងចូលដល់ដំណាក់កាលគ្រោះថ្នាក់ហើយ ដោយសារធនាគារនានា រឹតបន្តឹងការផ្តល់កម្ចីអស់រយៈពេល១៣ត្រីមាសជាប់គ្នា ហើយ SME ជាច្រើនកំពុងផ្អាកដំណើរការ ឬប្តូរពីអ្នកផលិតទៅជាអ្នកលក់វិញ ដោយសារទប់ទល់ថ្លៃដើមផលិតលែងជាប់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក ត្រូវបានរំពឹងថា អាចដកទ័ពចេញពីណាតូមិនលើស៥ពាន់នាក់ឡើយ ទោះមានការគំរាមពីលោក ត្រាំ

ដោយសារតែក្តីមិនពេញចិត្តចំពោះសម្ពន្ធមិត្តអឺរ៉ុប ដែលមិនគាំទ្រប្រតិបត្តិការយោធារបស់វ៉ាស៊ីនតោនពាក់ព័ន្ធនឹងសង្គ្រាមជាមួយអ៊ីរ៉ង់ ប្រធានាធិបតីស…

ពន្ធដារប្រមូលចំណូលបានជាង១,៧ពាន់​លានដុល្លារនៅ៤ខែឆ្នាំនេះ តើវាបានឆ្លុះបញ្ចាំងបែបណាពីអាជីវកម្ម និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា?

ទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក៏ពិតមែន ប៉ុន្តែការប្រមូលចំណូលពន្ធដាររបស់កម្ពុជា នៅឆ្នាំនេះ នៅតែបន្តមានស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ