កំណើន​ភ្នាក់ងារ​ផ្ដល់​សេវា​អចលនទ្រព្យ​

ភ្នាក់ងារអ្នកផ្ដល់សេវា អចលនទ្រព្យ នៅតែកើន ដើរស្របទៅនឹងកំណើននៃវិស័យនេះ


គិតមកទល់ចុងឆ្នាំ២០១៨នេះ គេសង្កេតឃើញថា ការបង្កើតក្រុមហ៊ុនអាជីវកម្មភ្នាក់ងារផ្ដល់សេវាទិញលក់អចលនទ្រព្យ ដែលមានជំនាញច្បាស់លាស់ នៅតែបន្តការកើនឡើង ដើរទន្ទឹមទៅនឹង សកម្មភាពសាងសង់ និង តម្រូវការចាំបាច់នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដែលបាននិងកំពុងតែរីកដុះដាលជាលំដាប់។ អ្វីដែលគួរឲ្យកត់សម្គាល់គេឃើញថា វត្តមានក្រុមហ៊ុនផ្តល់សេវាកម្មអន្តរជាតិជាច្រើនបានមកបោះទីតាំងរកស៊ីនៅ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
សំណង់​នៅ​ភ្នំពេញ
ដោយ

របាយការណ៍​ពីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យ​ដឹងថា ក្នុងរយៈ​ពេល​ ៩ខែឆ្នាំនេះចំនួន​គម្រោង​សាងសង់​សំណង់​នៅទូទាំង​ប្រទេស​មិន​ស្រុត​ចុះឡើយ គឺមានចំនួន ជាង ២៥០០ គម្រោង ដែលមាន​ផ្ទៃក្រឡា​ជាង ១០លាន​ម៉ែត្រការ៉េ ចំនួន​ផ្ទៃក្រឡា​សាងសង់ ៩ខែឆ្នាំនេះ វា​ស្មើ​នឹង​ចំនួន មួយឆ្នាំពេញ​២០១៧​ទៅហើយ។ ដោយឡែក ទុនវិនិយោគ​​​នៅក្នុង​វិស័យ​សំណង់ សម្រេច​បានតែ​ជាង ៤.៨០០ លាន​​ដុល្លារ​អាមេរិក ខណៈដែល​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ មាន​ជាង ៥.៦០០​លាន​ដុល្លារ​អាមេរិក ពោលគឺ​មានការ​ថយចុះ​ប្រមាណ ជិត១​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ អ៊ី អរ អេ (ERA) ដែល​ទើបតែ​បើក​ដំណើរការ​ជាផ្លូវ​ការនៅ​កម្ពុជា​នាពេល​ថ្មីៗនេះ បានអះអាងថា ភ្នាក់ងារ ដែល​កំពុង​ផ្ដល់​សេវាកម្ម​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា ក៏មិន​មាន​ការថយ​ចុះឡើយ ពោលគឺ​រឹតតែ​មាន​ការកើន​ឡើង​ជាងមុន​ថែម​ទៀត។ លោក ខន គង្គា បន្ថែមថា សម្រាប់​ទីផ្សារ​កម្ពុជា ទោះបីជា​មានភ្នាក់​ងារ​អចលនទ្រព្យ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​រហូតដល់ ១ម៉ឺននាក់ ក៏នៅ​តែមិន​ទាន់​ចាត់​ទុកថា​ជាចំនួន​ច្រើន​នោះដែរ។

សូម​ជម្រាបដែរថា ការ​ផ្តល់​អាជ្ញា​បណ្ណ​សម្រាប់​ក្រុមហ៊ុន​វាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​ពីក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញថា គិតត្រឹម​ខែមិថុនា​ ឆ្នាំ២០១៨ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានផ្តល់​វិញ្ញាបន​បត្រ​វិជ្ជាជីវៈ និងអាជ្ញា​បណ្ណ​សេវា​កម្ម​វាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​ដល់​ក្រុមហ៊ុន​ជាតិ និងអន្តរជាតិ​សរុប​១៦៩ក្រុមហ៊ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ជាប់ឈ្មោះជាប្រទេស ដែលភ្ញៀវទេសចរ បានចំណាយលុយដើរលេងច្រើនជាងគេបំផុត នៅអាស៊ី

ព័ត៌មាន
ប្រទេសថៃ ត្រូវបានស្ថាប័នអន្តរជាតិដ៏ធំមួយ ចាត់ចំណាត់ថ្នាក់ថា ជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើននៅអាស៊ី ដែលមានភ្ញៀវទេសចរបរទេស បានចំណាយល…

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​នាំ​ចូល​ប្រេង​ពី​ក្រៅ​ប្រទេស​ប៉ុន្មាន​លាន​តោន?

ព័ត៌មាន
កម្ពុជា​ជា​ប្រទេស​នាំ​ចូល​ប្រេង​ឥន្ធនៈ​ទាំង​ស្រុង​ពី​ក្រៅ​ប្រទេស​ដើម្បី​យក​មក​បំពេញ​តម្រូវការ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ