បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ទំនិញប្រហិតចម្រុះ ដែលត្រូវបានកម្ទេចចោលនេះមានដូចជា ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ និងប្រហិតដង្កៀបក្តាមមានចំនួន៨០កេស និង១៦២បាវ។ ប្រហិតទាំងនេះ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឈ្មួញលួចនាំចូលដឹកតាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។ ទំនិញទាំងនេះ ត្រូវបានរកឃើញថា បានលួចបន្លំនាំចូលដោយពុំមានឯកសារ ដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់ និងវេចខ្ចប់ដឹកជញ្ជូនពុំត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស ដែលនាំឱ្យទំនិញប្រហិតទាំងនោះប្រែប្រួលបាត់បង់គុណភាព៕
None