ពលរដ្ឋអាម៉េរិក

ការស្ទង់មតិរបស់ CNN បង្ហាញថា ជាង៨០%នៃពលរដ្ឋអាម៉េរិក ដែលកំពុងជួលផ្ទះគេ គ្មានលទ្ធភាពទិញផ្ទះ


សហរដ្ឋអាម៉េរិក ត្រូវបានទទួលស្គាល់ជាសកលថា ជាមហាអំណាចធំបំផុតទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច ហើយច្បាស់ណាស់ថា ពលរដ្ឋនៃប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យពិភពលោកមួយនេះ មុខជារស់នៅសុខស្រួលដោយភាពស៊ីវិល័យ ថ្លៃថ្នូរ សម្បូរសប្បាយ ផ្ទះធំខ្ពស់។ តែយ៉ាងណា ការស្ទង់មតិរបស់សារព័ត៌មានដ៏ល្បីល្បាញ CNN ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា រហូតដល់ទៅជាង៨០%នៃពលរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នជួលផ្ទះគេរស់នៅនិយាយថា ពួកគេគ្មានលទ្ធភាពទិញផ្ទះសម្រាប់រស់នៅនោះឡើយ។
ពលរដ្ឋអាម៉េរិក
ដោយ

ការស្ទង់មតិមួយរបស់សារព័ត៌មាន CNN មួយ បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ភាគច្រើន ឬ រហូតដល់ទៅ៨៦% នៃពលរដ្ឋអាម៉េរិក ដែលកំពុងជួលផ្ទះគេរស់នៅក្នុងពេលបច្ចុប្បន្ននៅសហរដ្ឋអាម៉េរិក និយាយថា ពួកគេចង់ទិញផ្ទះផ្ទាល់ខ្លួនណាស់ ប៉ុន្តែខ្វះលទ្ធភាព។ ក្នុងចំណោមអ្នកជួលដែលគ្មានលទ្ធភាពទិញផ្ទះ មាន៥៤% គិតថា ខ្លួនទំនងជាគ្មានលទ្ធភាពទិញផ្ទះឡើយនៅថ្ងៃអនាគត។

លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា ការហក់ឡើងនូវអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការហក់ឡើងនូវតម្លៃផ្ទះបានបណ្ដាលឱ្យមានវិបត្តិពលរដ្ឋខ្វះលទ្ធភាពទិញផ្ទះ។ ហើយដោយសារតែផ្ទះផ្ទាល់ខ្លួនត្រូវបានចាត់ទុកជាទ្រព្យដ៏សំខាន់ក្នុងជីវិតនៅសហរដ្ឋអាម៉េរិក បញ្ហានេះនឹងធ្វើឱ្យគម្លាតរីកកាន់តែធំរវាងអ្នកមាន និងអ្នកក្រ។ ជាពិសេស នៅពេលនេះពលរដ្ឋអាម៉េរិក ដែលមានវ័យក្មេងកំពុងជួបបញ្ហាខ្វះលុយទិញផ្ទះ។

ការស្ទង់មតិរបស់សារព័ត៌មាន CNN បានរកឃើញថា ៩០%នៃអ្នកជួលផ្ទះដែលមានអាយុក្រោម៤៥ឆ្នាំនិយាយថា ពួកគេចង់ទិញផ្ទះខ្លាំងណាស់ ប៉ុន្តែខ្វះលទ្ធភាព បើធៀបនឹង៧៩%នៃពលរដ្ឋដែលមានវ័យ៤៥ឆ្នាំឡើងទៅ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហ្វីលីពីន ទទូចឲ្យជប៉ុន និងអាម៉េរិកជួយអភិវឌ្ឍន៍គម្រោងផ្លូវដែកតម្លៃ៨៥០លានដុល្លារ ក្រោយចិនដកខ្លួនចេញ

ហ្វីលីពីនកំពុងទទូចឲ្យជប៉ុន និងសម្ព័ន្ធមិត្តយោធារបស់ខ្លួន គឺសហរដ្ឋអាម៉េរិក ជួយទ្រទ្រង់គម្រោងអភិវឌ្ឈន៍ផ្លូវដែកមួយដែលមានតម្លៃប្រមាណ៨៥០លានដុល្ល…

ក្រុមហ៊ុន លី ហួរ អុិនសួរេន ម.ក ប្រកាសប្រើនាមករណ៍ថ្មី៖ លី ហួរ អេស ប៊ី អាយ អុិនសួរេន ម.ក

រាជធានីភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤៖ ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ជាក្រុមហ៊ុនមួយដែលមានកេរិ៍្តឈ្មោះក្នុងវិស័យធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ