គម្រោងថាមពល Sakhalin2

ទីក្រុងម៉ូស្គូប្រាប់ជប៉ុនឲ្យបោះបង់ភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងថាមពល Sakhalin2 ចោលទៅ


ក្រុមថ្នាក់ដឹកនាំសភាជាន់ទាបរបស់រុស្ស៊ី ក៏បានប្រាប់ទៅកាន់ប្រទេសជប៉ុនថា គួរតែបោះបង់ចោលចំណែកភាគហ៊ុន ដែលជប៉ុនមាននៅក្នុងគម្រោងអណ្ដូងប្រេង Sakhalin2 នេះចោលទៅ ខណៈដែលកន្លងមកជប៉ុនបានសម្រេចឈប់ទិញប្រេងពីរុស្ស៊ី ប៉ុន្ដែ នៅតែបន្ដរក្សាទុកភាគហ៊ុនរបស់ខ្លួនដែលបានវិនិយោគនៅក្នុងអណ្ដូប្រេង Sakhalin2 នៅរុស្ស៊ីដដែល ដ្បិតថា ជប៉ុននៅតែមានការពឹងផ្អែកខ្លាំងលើឧស្ម័នពីគម្រោងនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ទីក្រុងម៉ូស្គូប្រាប់ជប៉ុនឲ្យបោះបង់ភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងថាមពល Sakhalin2 ចោលទៅ

ប្រធាន​សភា​ជាន់​ទាប​របស់​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី ២៥​ឧសភា បាន​ថ្កោលទោស​ប្រទេស​ជប៉ុន​ថា​ជា ប្រទេស​ដែល​ប្រឆាំង​នឹង​ទីក្រុង​ម៉ូ​ស្គូ ទាំង​ដែល​ខ្លួន​កំពុង​ទទួល​បាន​ផលប្រយោជន៍​ពី​រុ​ស្ស៊ី​នៅ​ក្នុង​គម្រោង​ទាញ​យក​ថាមពល​អណ្ដូងប្រេងSakhalin2 នៅ​លើ​ទឹកដី​រុ​ស្ស៊ី​។

កាលពី​ពេល​មុន​លោក វី​ឆេស​ឡូ​វ វ៉ូ​ឡូ​ឌី​ន (Vyacheslav Volodin) ប្រធាន​សភា​ជាន់​ទាប (Duma) របស់​រុ​ស្ស៊ី បាន​យល់ព្រម​ទទួល​ការ​វិនិយោគ​ពី​ប្រទេស​ជប៉ុន ចក្រភព​អង់គ្លេស និង ហូ​ឡង់ ក្នុង​គម្រោង​ទាញ​យក ប្រេង និង ឧស្ម័ន Sakhalin2 នៅ​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុ​ស្ស៊ី ខណៈ​គម្រោង​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​ដ៏​ធំ​សម្បើម​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​គេហទំព័រ​របស់​សភា​ជាន់​ទាប​រុ​ស្ស៊ី​។

ថ្មី​ៗ​នេះ​លោក Volodin បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ទាំង ៣ ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​គម្រោង​ថាមពល Sakhalin2 គួរតែ​លក់​ចំណែក​ភាគហ៊ុន​ទាំងអស់​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន​ថាមពល​រដ្ឋ​របស់​រុ​ស្ស៊ី Gazprom ឬ​លក់​ទៅ​ឱ្យ​សហគ្រាស​សម្ព័​ន​មិត្ត​របស់​ខ្លួន​វិញ​ទៅ ខណៈ​ប្រទេស​ទាំងនេះ​បាន​ប្រឆាំង និង បាន​សហការ​ចូលរួម​ដាក់​ទណ្ឌកម្ម​ជាមួយ​សហភាព​អឺរ៉ុប​យ៉ាង​ចាស់ដៃ ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ ក្រោម​ហេតុផល​ថា ម៉ូ​ស្គូ​បាន​ចូលលុក​លុយ​នៅ​អ៊ុយ​ក្រែ​ន​។

គួរ​កត់​សម្គាល់ថា ពាណិជ្ជករ​ជប៉ុន​រួម​មាន​ក្រុមហ៊ុន Mitsui &Co បាន​កាន់កាប់​ភាគហ៊ុន ១២,៥% និង ក្រុមហ៊ុន Mitsubishi Corp កាន់កាប់ ១០% នៃ​គម្រោង​ថាមពល Sakhalin2​។ ក្នុង​នោះ ក្រុមហ៊ុន Gazprom កាន់កាប់​ប្រហែល ៥០% ខណៈ​ដែល​ក្រុមហ៊ុន Shell ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​គ្រប់គ្រង​ប្រហែល ២៧,៥% ។

ទោះ​យ៉ាងណា ក្រុមហ៊ុន Shell របស់​ចក្រភព​អង់គ្លេស​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាក​ចេញពី​គម្រោង Sakhalin2 ហើយ ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិភាក្សា​អំពី​ការ​លក់​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ឱ្យ​សហគ្រាស​ចិន​។

យ៉ាងណាមិញ ថ្វីបើ​ប្រទេស​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ទម្រង់ ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ ដូច​ជា ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ជាដើម ប៉ុន្តែ​ប្រទេស​នេះ​បាន​សម្រេចចិត្ត​រក្សា​ទុក​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​ថាមពលSakhalin2 ដើម្បី​ជៀសវាង​ការ​រំខាន​ដែល​អាច​កើត​មាននៅ​ក្នុង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ក្នុង​ប្រទេស​របស់​ខ្លួន​។

គួរ​បញ្ចា​ក់ថា គម្រោង​ថាមពល Sakhalin2 ផលិត​បាន​ឧស្ម័ន​ធម្មជាតិ​រាវ​ចំនួន​ជាង ១០ លាន​តោន​ក្នុង​មួយ​ឆ្នាំ ខណៈ​ថាមពល​ដែល​ទាញ​យក​បាន​ប្រហែល ៥០% ទៅ ៦០% នៃ​បរិមាណ​ដែល​ប​ញ្ជួ​ន​ទៅ​ផ្គត់ផ្គង់​នៅ​ប្រទេស​ជប៉ុន​។ គម្រោង​នេះ មាន​ចំណែក​ស្ទើរតែ​អាច​គ្របដណ្តប់​បាន​ទាំងស្រុង​លើ​តម្រូវការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ​របស់​ប្រទេស​ជប៉ុន ខណៈ​ខ្លួន​បាន​នាំ​ចូល​បន្ថែម ប្រហែល ១០% ប៉ុណ្ណោះ​ពី​រុ​ស្ស៊ី​។

None



អត្ថបទបន្ទាប់


អគ្គនាយិកា IMF ថា និន្នាការបែកខ្ញែកសេដ្ឋកិច្ច និងនយោបាយពិភពលោក កំពុងកើតមានកាន់តែខ្លាំងឡើងៗគួរឲ្យបារម្ភ

អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)លោកស្រី ហ្គីស្តាលីណា ហ្គូគីវ៉ា (Kristalina Georgieva) បាននិយាយកាលពីថ្ងៃទី ២៥ឧសភា ក្នុ…

ធនាគារSMBC និងអង្គការJICA ផ្ដល់ទឹកប្រាក់១៣៥លានដុល្លារដល់ធនាគារអេស៊ីលីដា ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ធនាគារ SMBC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានផ្ដល់សហហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារអាមេរិក ដល់ធនាគារអេស៊ីលីដា ភី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ