វិស័យសេដ្ឋកិច្ច

កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ប្រកាសផ្តល់ភាគហ៊ុនរបស់ SpaceX ដល់កុមារអាម៉េរិកគ្រប់រូប


មហាសេដ្ឋីលំដាប់ពិភពលោកលោក អេឡិន ម៉ាស់ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសថា លោកនឹងចែករំលែកភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអវកាស និងបញ្ញាសិប្បនិម្មិត (AI) ដែលមានតម្លៃរហូតដល់២ទ្រីលានដុល្លារនេះទៅឱ្យកុមារគ្រប់រូបនៅក្នុងសហរដ្ឋអាម៉េរិក។
កំពូលមហាសេដ្ឋី_អេឡិន_ម៉ាស់_ប្រកាសផ្តល់ភាគហ៊ុនរបស់_SpaceX
ដោយ

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១៩ ខែតុលា ដោយលោកបានគូសបញ្ជាក់ថា នៅឆ្នាំក្រោយលោកនឹងផ្តល់ភាគហ៊ុន SpaceX ជូនក្មេងៗអាម៉េរិកគ្រប់រូបម្នាក់១ភាគហ៊ុន ហើយនេះគ្រាន់តែជាជំហានដំបូង នៃកញ្ចប់ជំនួយជាច្រើនទៀតប៉ុណ្ណោះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី១៩ ខែតុលា ក្រុមហ៊ុន SpaceX ទើបតែបានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកាលពីខែមិថុនា កន្លងទៅនេះ។ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាសយក្សមួយនេះ ត្រូវបានជួញដូរក្នុងតម្លៃប្រមាណ១៤៦ដុល្លារក្នុង១ភាគហ៊ុន។

ទោះជាយ៉ាងណាការប្រកាសរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ នៅមិនទាន់ទម្លាយព័ត៌មានលម្អិតនៅឡើយទេថា តើនីតិវិធីនៃការបែងចែកភាគហ៊ុនទៅឱ្យកុមារអាម៉េរិករាប់សិបលាននាក់ នឹងត្រូវធ្វើឡើងដោយរបៀបណា? ហើយកុមារទាំងអស់ពិតជាមានសិទ្ធិទទួលបានគ្រប់ៗគ្នា ឬយ៉ាងណានោះ?

ផ្អែកលើទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាម៉េរិក បច្ចុប្បន្នអាម៉េរិកមានកុមារអាយុក្រោម១៨ឆ្នាំ ប្រមាណ៧៣លាននាក់។ ប្រសិនបើលោក អេឡិន ម៉ាស់ ផ្តល់ជូនម្នាក់១ភាគហ៊ុនពិតប្រាកដមែន នោះទំហំទឹកប្រាក់ នៃការបរិច្ចាគនេះនឹងមានតម្លៃសរុបរហូតដល់ទៅប្រមាណជិត១១ពាន់លានដុល្លារអាម៉េរិក បើផ្អែកលើតម្លៃភាគហ៊ុនបច្ចុប្បន្ន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឬទ្ធី បានអញ្ជើញចូលរួមវេទិកា Bloomberg New Economy Forum 2026 នៅទីក្រុងញូវដែលី ញូវដែលី ប្រទេសឥណ្ឌា

អ្នកឧកញ៉ា សៀ ឬទ្ធីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប (WorldBridge Group of Companies) បានចូលរួមក្នុងវេទិកា Bloomberg …

ការចាកចេញរបស់វិនិយោគិនបរទេសរុញច្រានអត្រាអគារការិយាល័យទំនេរនៅសៀងហៃ ឱ្យហក់ឡើងដល់កម្រិតខ្ពស់បំផុត

ទីក្រុងសៀងហៃកំពុងមានអត្រាការិយាល័យទំនេរចោលដល់២៤% ដែលស្ទើរតែខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយសារក្រុមហ៊ុនបរទេសនាំគ្នាដកទុនវិនិយោគ និងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ