ធនាគារជាតិ និងក្រសួងអប់រំ រួមគ្នាដាក់សាកល្បងអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា

ធនាគារជាតិ និងក្រសួងអប់រំ រួមគ្នាដាក់សាកល្បងអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ដើម្បីជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ


ដោយមើលឃើញពីសារៈសំខាន់ផ្នែកហិរញ្ញវត្ថុ នៅក្នុងការអភិវឌ្ឍសង្គមជាតិ ធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលអក្ខរកម្មហិរញ្ញវត្ថុចូលក្នុងកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំយុវជន និងកីឡា។ គោលបំណងនៃការដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុ ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដើម្បីជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជន ចៀសវៀងនូវហានិភ័យដោយសារតែប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ។
ធនាគារជាតិនៃកម្ពុជា

មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានអះអាងថា បច្ចុប្បន្ន កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុររបស់ធនាគារជាតិនៃកម្ពុជា បាននិងកំពុងដាក់ឲ្យសាកល្បងនៅតាមថ្នាក់សិក្សាមួយចំនួន ហើយធនាគារជាតិនៃកម្ពុជា ក៏មានគោលបំណងជំរុញដាក់កម្មវិធីនេះឲ្យបានគ្រប់ថ្នាក់សិក្សាទាំងអស់ទូទាំងប្រទេស។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាផ្នែកចំណេះដឹងហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជា នៅតែជាកត្តា ប្រឈមនៅក្នុងវិស័យហិរញ្ញវត្ថុ ហើយបញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ ដោយសារតែសាធារណជនមិនទាន់យល់ច្បាស់នៅឡើយលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកជំទាវបន្តថា ការអប់រំផ្នែកហិរញ្ញវត្ថុ មានសារសំខាន់នៅក្នុងការអភិវឌ្ឍន៍សង្គម-ជាតិ ព្រោះការយល់ដឹងច្បាស់ពីផលិតផលហិរញ្ញវត្ថុ នឹងជួយឲ្យសាធារណជនចៀសផុតពីការបន្លំ និងបំណុលវណ្ឌក។ ដូច្នេះ ទើបធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុ ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២។ ខណៈបច្ចុប្បន្ន កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុររបស់ធនាគារជាតិនៃកម្ពុជា បាននិងកំពុងដាក់ឲ្យសាកល្បងនៅតាមថ្នាក់សិក្សាមួយចំនួន ផងដែរ។

បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា គម្រោងនៃការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុ ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមអនុវត្តប្រមាណ ៦ឆ្នាំមកហើយ ដោយបាននិងកំពុងអនុវត្តនៅតាមបណ្ដាសាលារៀនមួយចំនួន នៅតាមបណ្ដាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ កម្មវិធីនេះ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ដែលត្រូវការពេលវេលាសិក្សាបន្ថែមទៀត។ លោកជំទាវ ជា សិរី បានសង្កត់ធ្ងន់ថា បើសិនគម្រោងនេះទទួលបានជោគជ័យ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នឹងជំរុញដាក់កម្មវិធីនេះឲ្យបានគ្រប់ថ្នាក់សិក្សាទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក៏បានបង្ហាញពីការព្រួយបារម្ភដែរ ចំពោះការកើនឡើងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងបញ្ហាកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់សាធារណជន ចំពោះសង្គម និងសេដ្ឋកិច្ច កម្ពុជា។ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា ការស្វែងយល់ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះវានឹងជួយឲ្យប្រជាពលរដ្ឋអាចចៀសវាងធ្លាក់ក្នុងបំណុលច្រើនលើសលប់ ថែមទៀតផង៕




អត្ថបទបន្ទាប់


ប្រាក់ចំណេញរបស់អេស៊ីលីដាសម្រេចបាន ១៨១លានដុល្លារនៅឆ្នាំ២០២២ ដោយសារកត្តាកត្តាអ្វីខ្លះ?

ភាពល្អដ៏ល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជាក្រោយការបើកប្រទេសឡើងវិញពីវិបត្តិកូវីដ១៩ បានជំរុញឲ្យការធ្វើប្រតិបត្តិការក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវ…

ប្រមុខការទូតជប៉ុន ស្កាត់ជួបសមភាគីកូរ៉េខាត្បូង នៅមុនជួបជាមួយចិននៅសប្ដាហ៍នេះ

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានជួបសមភាគីកូរ៉េខាងត្បូងលោក Park Jin កាលពីថ្ងៃសៅរ៍ ទី ១៨ កុម្ភៈ ហើយបានរំលឹកឡើងវិញពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ