កម្ពុជា

ធនាគារជាតិគ្រោងដាក់ចេញលក្ខខណក្នុងការផ្តល់កម្ចី ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ


ស្របពេលពិភពលោកកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់លើបញ្ហាការប្រែប្រួលអាកាសធាតុ ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការគ្រប់គ្រងហានីភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច»ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាការប្រែប្រួលអាកាសធាតុដល់មន្ត្រីធនាគារ និងហិរញ្ញវត្ថុ។ ក្នុងនោះ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាលើទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាត់បន្ថយការផ្តល់កម្ចី ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។
ធនាគារជាតិគ្រោងដាក់ចេញលក្ខខណក្នុងការផ្តល់កម្ចី

ជាមួយគ្នានេះធនាគារជាតិគ្រោងនឹងដាក់ចេញលក្ខខណ្ឌជាក់លាក់ក្នុងការផ្តល់​កម្ចីដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសនៅកម្ពុជាផងដែរ។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងហានីភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច»កាលពីថ្ងៃទី១៤ ខែកក្កដា លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា​បានបង្ហើបពីគម្រោងនៃការដាក់ចេញយន្តការក្នុងការផ្តល់កម្ចីដើម្បីបរិស្ថាន។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ចេញលក្ខខណ្ឌជាក់លាក់ក្នុងការផ្តល់កម្ចីដល់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី លក្ខខណ្ឌដែលធនាគារជាតិគ្រោងដាក់ចេញនោះនឹងកំណត់ពីប្រភេទអតិថិជន និងវិស័យនានា ដែលគ្រឹះស្ថានហិរញ្ញវត្ថុគួរផ្តល់កម្ចី ឬមិនគួរផ្តល់។

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជារូបនេះបានគូស​បញ្ជាក់បន្ថែមថា បច្ចុប្បន្នបញ្ហាការប្រែប្រួលអាកាសធាតុកំពុងក្លាយជាប្រធានបទ​មួយដ៏ចាប់អារម្មណ៍ ហើយពិភពលោក​ក៏ពុងយកចិត្តទុកដាក់​លើបញ្ហានេះដែរ ព្រោះការប្រែ​ប្រួលអាកាសធាតុវាអាចមានឥទ្ធិពលមិនល្អដល់ជីវភាពរបស់ប្រជាពលរដ្ឋ សង្គម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះលោកជំទាវ ជា សិរី ជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបង្កើនការយកចិត្តទុកដាក់​លើបញ្ហានេះ តាមរយៈការកាត់បន្ថយ​ការផ្តល់កម្ចី ដល់វិស័យណា ដែលបង្កឲ្យកើតមានបញ្ហាការប្រែប្រួល​អាកាសធាតុ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា និងរដ្ឋាភិបាលអង់គ្លេសបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការគ្រប់គ្រងហានីភ័យបរិស្ថាន សង្គម និងអភិបាលកិច្ចដែលមានសិក្ខាកាមជាមន្ត្រីមកពីធនាគារ និងហិរញ្ញវត្ថុចូលរួម។ គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីកសាងសមត្ថភាពមន្ត្រីហិរញ្ញវត្ថុឲ្យយល់ដឹងពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ ពីរបៀបទប់ស្កាត់និងការដោះស្រាយបញ្ហា។ ការរៀបចំនេះ ក៏ដើម្បីដាស់ស្មារតីឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបង្កើនការយកចិត្តទុកដាក់លើបញ្ហានេះផងដែរ៕




អត្ថបទបន្ទាប់


នៅទីបំផុត ប្រធានាធិបតីស្រីលង្កា ដាក់លិខិតសុំលាលែងពីតំណែងជាផ្លូវការហើយ ក្រោយពីបានភៀសខ្លួនទៅដល់ប្រទេសសិង្ហបុរី

នៅទីបំផុត ប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) បានដាក់លិខិតសុំលាលែងពីតំណែងជាផ្លូវការកាលពីថ្ងៃព្រហស្ប…

ក្រសួងប្រៃសណីយ៍នឹងដំឡើងបង្គោលអង់តែនចំនួន១០០បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមតំបន់ទេសចរណ៍

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងដំឡើងអង់តែនចំនួន១០០ បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ