អ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍

អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០ នាក់មកពី ១១ ប្រទេសបានចូលរួមកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ


ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក រួមទាំងស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានរៀបចំនូវកិច្ចប្រជុំ ផ្តួចផ្តើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ឬហៅថា(YSEALI) កាលពីថ្ងៃទី ៦ដល់៨ ខែធ្នូ ឆ្នាំ ២០២២ ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០នាក់មកពីប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រលេស្ដផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០ នាក់មកពី ១១ ប្រទេសបានចូលរួមកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ

កម្មវិធីគំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងដោយផ្តោតទៅលើការលើកកម្ពស់ពង្រឹងផ្នែកសេដ្ឋកិច្ច ពង្រឹងនូវភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ាន រួមទាំងជួយគាំទ្រដល់អ្នកដឹកនាំវ័យក្មេងជំនាន់ថ្មី នៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងវីដេអូថតទុក ទៅកាន់អ្នកចូលរួមថា ៖ «រួមគ្នា អ្នកកំពុងគាំទ្រនូវឱកាសសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ជួយបញ្ចប់នូវការរីករាលដាលនៃជំងឺ និងការពារ ស្វែងរក និងឆ្លើយតបទៅភាពបន្ទាន់នៃសុខភាពនាពេលអនាគត ដោយផ្តល់ ដល់សហគមន៍នូវឧបករណ៍ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងព្យុះសង្ឃរា Hurricane ។ កម្មវិធី YSEALI ជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ក្នុងការនាំមកឱ្យប្រជាជនយើងធ្វើការរួមគ្នា ជាពិសេសយុវជនវ័យក្មេងរបស់យើង ដើម្បីឱ្យពួកគេអាចចែករំលែកនូវព័ត៌មាន គំនិតនានា ដំណោះស្រាយផ្សេងៗជាមួយគ្នាបាន» ។
កម្មវិធី YSEALI នេះដែលក៏ជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ក្នុងការធ្វើឲ្យយុវជនវ័យក្មេងចែករំលែកនូវព័ត៌មាន គំនិតនានា ដំណោះស្រាយផ្សេងៗជាមួយគ្នាបាន។ អំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសឆ្នាំ ២០២២ លោកប្រធានាធិបតី Biden បានប្រកាសថា YSEALI នឹងមានចំនួនកើនឡើងទ្វេដងក្នុងរយៈពេលបីឆ្នាំ។
សូមរំឭកថា ត្រូវបង្កើតឡើងនៅឆ្នាំ ២០១៣ មក កម្មវិធី YSEALI បានកើនឡើងសមាជិករហូតដល់ជាង ១៥ ម៉ឺន ៥ ពាន់នាក់មកទល់និងពេលនេះ។
អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ស្ថានទូតអាមេរិក នៅភ្នំពេញ បានប្រកាសនូវគម្រោងឈ្មោះ «កាតាលីករសហគមន៍» ឬអ្នកជំរុញល្បឿនក្នុងសហគមន៍ ដែលជាគម្រោងជំនួយថវិកាខ្នាតតូច ជូនដល់សិក្ខាកាមចូលរួម ដែលនឹងផ្តល់ជាមូលនិធិចំពោះគម្រោងស្នើសុំដ៏លេចធ្លោរបស់អ្នកដឹកនាំវ័យក្មេង ក្នុងការអនុវត្តទូទាំងតំបន់អាស៊ាន នាឆ្នាំខាងមុខនេះ ។




អត្ថបទបន្ទាប់


លោកប្រាយុទ្ធ ចាន់អូចា នឹងចេញទៅទទួលបានភ្ញៀវទេសចរអន្តរជាតិទី១០លាននាក់ដោយផ្ទាល់នៅថ្ងៃស្អែក

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងមានវត្តមាននៅអាកាសយានដ្ឋានសុវណ្ណភូមិនៅថ្ងៃសៅរ៍ទី ១០ ខែធ្នូ ដើម្បីស្វាគមន៍ភ្ញៀវទេសចរទី ១០ លាននាក…

ក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឫទ្ធីចាប់ដៃគូជាមួយក្រុមហ៊ុនថៃ Jaymart អភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងគ្រឿងអេឡិចត្រូនិកកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបរបស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនដ៏ល្បីល្បាញមួយរបស់ថៃ Jaymart Group ដើម្បីពង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ