ការប្រមូលចំណូលពន្ធដា

មេពន្ធដារបារម្ភថាការប្រមូលចំណូលឆ្នាំនេះអាចមិនគ្រប់តាមផែនការ ខណៈ៧ខែឆ្នាំនេះពន្ធដារសម្រេចប្រមូលចំណូលបានជាង២ពាន់លានដុល្លារ


នៅរយៈពេល៧ខែឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិ ប្រមាណជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៦៤% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ក៏ប៉ុន្តែ បើទោះបី ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តរក្សាបានកំណើនជាវិជ្ជមាន ក៏ដោយចុះ តែអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញពីការព្រួយបារម្ភដែរថា ការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ និងផែនការសម្រាប់ឆ្នាំបន្ទាប់ អាចមិនបានគ្រប់តាមផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុ។
ការប្រមូលចំណូលពន្ធដាសម្រេចបានជាង២ពាន់លានដុល្លារនៅរយៈពេល៧ខែឆ្នាំនេះ
ដោយ

ការបង្ហាញក្ដីបារម្ភពីមេពន្ធដារបែបនេះ ដោយសារតែបច្ចុប្បន្ននេះ ភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសាកល ដែលបង្កឡើងដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន បានប៉ះពាល់ដល់បណ្ដាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឲ្យមានកំណើននៃអតិផរណាដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធរបស់កម្ពុជានាឆ្នាំនេះនិងផែនការសម្រាប់ឆ្នាំបន្ទាប់។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្ដដា និង សម្រាប់រយៈពេល ៧ខែឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ស្ថានភាពនៃការប្រមូលចំណូលពន្ធសរុបនៅ៧ខែឆ្នាំ២០២៣នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានជាង ២ ៣០០លានដុល្លារ ដែលស្មើនឹងជាង ៦៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

តាមរយៈលទ្ធផលនៃចំណូលពន្ធនៅ ៧ខែឆ្នាំនេះ ដ្បិតថាអាចរក្សាបាននូវកំណើនវិជ្ជមាន ក៏ពិតមែន ប៉ុន្តែឯកឧត្តម គង់ វិបុល បានបង្ហាញពីការព្រួយបារម្ភថា វិបត្តិសាកលដែលបាននិងកំពុងកើតមានលើពិភពលោកអាចនឹងប៉ះពាល់ដល់ផែនការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៣នេះ។ បើតាមឯកឧត្តម គង់ វិបុល ដ្បិតការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេល៧ខែឆ្នាំនេះ បន្តរក្សាបានកំណើនជាវិជ្ជមាន ភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសាកល ដែលបង្កដោយវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន ទោះចង់ឬមិនចង់ ក៏បានប៉ះពាល់ដល់បណ្ដាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកាន់កម្ពុជា។ កត្តានេះ បានធ្វើឲ្យកើតមាននូវកំណើនអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធរបស់កម្ពុជានាឆ្នាំនេះ ហើយក៏អាចប៉ះពាល់ដល់ផែនការព្យាករសម្រាប់ចំណូលឆ្នាំបន្ទាប់។ បើតាមការអះអាងរបស់ឯកឧត្តម គង់ វិបុល នាពេលកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣ពាន់៥រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដែលមានការកើនឡើងជាង ២៦%ធៀបនឹងឆ្នាំ២០២២។ ខណៈនៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង៤ពាន់លានដុល្លារ។

តើនៅពេលអគ្គនាយកដ្ឋានពន្ធដារមិនអាចប្រមូលចំណូលបានគ្រប់តាមផែនការ អាចនឹងប៉ះពាល់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល ឬធ្វើឲ្យមានការរឹតត្បិតលើការចំណាយពីរាជរដ្ឋាភិបាលដែរឬយ៉ាងណា? ត្រង់ចំណុចនេះ ឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ដ្បិតនៅឆមាសទី១ កម្ពុជាកើតមាននូវអតិរេកថវិកា ក៏ប៉ុន្តែ រាជរដ្ឋាភិបាលមិនមានផែនការក្នុងការរឹតបន្តឹងទៅលើការចំណាយណាមួយនោះទេ។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ការចំណាយនៅក្នុងឆ្នាំ២០២៣នេះ គឺត្រូវអនុវត្តទៅតាមផែនការដែលបានគ្រោងទុនកាលពីដើមឆ្នាំ ហើយរាល់ការចំណាយនៅតាមក្រសួងនីមួយៗ ក៏ត្រូវចំណាយទៅតាមផែនការរបស់ខ្លួនដែលបានគ្រោងទុកជាធម្មតា។ ខណៈតាមរយៈលទ្ធផលនៃការអនុវត្តចំណូល និងចំណាយនៅឆមាសទី១ ក្នុងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ាន់ស្មានថា ថវិកាថ្នាក់ជាតិមានអតិរេកបណ្ដោះអាសន្នរហូតប្រមាណ ២៣០លានដុល្លារ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប មានកំណើន ១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ ដោយឡែក ម្រាប់ផែនការប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ៧.២ពាន់លានដុល្លារ ស្មើនឹង ២២.៣៣% នៃ ផលិតផលក្នុងស្រុកសរុប មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។ យ៉ាងណាក៏ដោយ សម្រាប់គម្រោងចំណូល និងចំណាយ ក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បង្កើតឲ្យមានឱនភាពថវិកាសរុបស្មើនឹង -៧.៥៤% នៃផលិតផលក្នុងស្រុកសរុប ។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ ហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៧០% នៃ ផសស មូលនិធិទ្រទ្រង់ថវិកា ក្នុងទំហំ ០.៩៨% នៃ ផសស និងប្រាក់បញ្ញើរាជរដ្ឋាភិបាល ក្នុងទំហំ ១.៨៦% នៃផលិតផលក្នុងស្រុកសរុប ។ នេះបើយោងតាមលទ្ធផលនៃការអនុវត្តចំណូល និងចំណាយនៅឆមាសទី១ ក្នុងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕




អត្ថបទបន្ទាប់


ឥណ្ឌូណេស៊ីនឹងទិញអង្ករពីកម្ពុជាចំនួន១២ម៉ឺន៥ពាន់តោន ដើម្បីរក្សាសុវត្ថិភាពស្បៀងក្នុងស្រុក

ក្រោយពីប្រទេសឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ នៅប្រទេសកម្ពុជា និងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្…

ក្រុមហ៊ុនជាង៦០០កំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ខណៈការនាំចេញពីតំបន់នេះមានទំហំជាង២៥ពាន់លានដុល្លារក្នុងពេលជាង១០ឆ្នាំការ

បច្ចុប្បន្នមានក្រុមហ៊ុនជាង៦០០ កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២៤នៅកម្ពុជា ដែលមានទំហំវិនិយោគសរុបជាង៨ពាន់លានដុល្លារអាមេរិក ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ