អង្គការណាតូ - ប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក

អង្គការណាតូចេញសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសម្តែងការមិនពេញចិត្តនឹងចិននិងរុស្ស៊ី


អង្គការសម្ព័ន្ធយោធាណាតូ ពិចារណាលើលទ្ធភាពដែលគេអាចចេញសេចក្តីថ្លែងការណ៍រួមមួយ ជាមួយនឹងប្រទេសក្រៅសមាជិករបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលខាងមុខរបស់ណាតូ។ ពោលគឺ សម្ព័ន្ធយោធាមួយនេះ ចង់មានសេចក្តីថ្លែងការណ៍រួមមួយ ជាមួយនឹងប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសកម្មភាពមួយ ចង់បង្ហាញពីសាមគ្គីភាពរវាងប្រទេសទាំងអស់ ប្រឆាំងនឹងប្រទេសចិន ពិសេសរុស្ស៊ីតែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ណាតូចង់ចេញសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិច!

មន្ត្រីអង្គការណាតូ និងជាមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Nikkei ថា អង្គការណាតូកំពុងពិភាក្សាលើគំនិតមួយ ដែលគេចង់ចេញសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានដូចជាជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ញូហ្សេលេន។

បើតាមប្រភពព័ត៌មានដដែល អង្គការណាតូបានអញ្ជើញមេដឹកនាំមកពីប្រទេសទាំង៤នេះ ធ្វើជាដៃគូជាលើកដំបូងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីខែមិថុនា។ មន្ត្រីអង្គការណាតូទីពីរ សុំមិនបញ្ចេញឈ្មោះដូចគ្នា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះថា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg គ្រោងនឹងអញ្ជើញក្រុមប្រទេសទាំងនេះ ទៅចូលរួមកិច្ចប្រជុំកំពូលណាតូនៅឆ្នាំនេះតែម្តង ដែលគ្រោងធ្វើឡើងនៅខែកក្កដា នាទីក្រុង Vilinus ប្រទេសលីទុយអានី។

ជុំវិញបញ្ហានេះ លោកស្រី ជូលេននី ស្មីត តំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការណាតូ មិនបានបញ្ជាក់ពីការបំណងចង់ចេញសេចក្តីថ្លែងការណ៍រួមនេះឡើយ នៅពេលផ្តល់បទសម្ភាន៍ជាមួយសារព័ត៌មានជប៉ុន Nikkei។ ប៉ុន្តែមន្ត្រីរូបនេះ បានលើកឡើងថា អង្គការណាតូ និងដៃគូអាស៊ីមានគំនិតរួមគ្នាមួយ ដោយចង់រារាំងសកម្មភាពយោធារបស់ចិន។ លោកស្រី ក៏បានកោតសរសើរដល់ការរួបរួមគ្នា រវាងអង្គការណាតូ និងដៃគូនៅអាស៊ី ក្នុងការគាំទ្រចំពោះអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។

បើតាមមន្ត្រីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកជឿជាក់ថា ការបង្ហាញឯកភាពក្នុងចំណោមរដ្ឋប្រជាធិបតេយ្យ នឹងផ្ញើរសារយ៉ាងច្បាស់ថា ការដែលប្រើប្រាស់កម្លាំង និងត្រូវទទួលការតបស្នងទៅវិញ។ ម៉្យាងវានឹងអាចទៅរារាំងដល់ប្រទេសចិនទាក់ទងនឹងបញ្ហាច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម៕




អត្ថបទបន្ទាប់


ថៃអនុម័តជាផ្លូវការយកតម្លៃសេវាជិត៩ដុល្លារ បន្ថែមពីភ្ញៀវទេសចរបរទេស ចាប់អនុវត្តពីខែមិថុនាតទៅ

ព័ត៌មាន
នៅទីបំផុត រដ្ឋាភិបាលថៃបានអនុម័តជាផ្លូវការ យកថ្លៃសេវាបន្ថែមជិត ៩ដុល្លារ ពីភ្ញៀវទេសចរបរទេស ដែលនឹងចូលមកដើរកម្សាន្តនៅប្រទេសថៃ ដោយការអនុវត្…

ចិនចោទអាមេរិកថា បានបង្ហោះបាឡុងចូលតំបន់ស៊ីនជាំង និងទីបេជាង១០ដង និងព្រមានឆ្លើយតបឲ្យបានស័ក្ដិសមបំផុត

ព័ត៌មាន
ជម្លោះការទូតបានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃទី១៥ខែកុម្ភៈ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនជុំវិញការសាចទឹកដាក់គ្នារឿងបាឡុងចារកម្ម។ តែឥឡូវនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ