បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ខែមិថុនា បានបញ្ជាក់ថា ការប្រកាសដកហូតវិញ្ញាបនបត្រពីគ្រឹះស្ថានឥណទានជនបទទាំង១១ រួមមាន៖
- សមាគមជាតិទ្រទ្រង់កសិផល
- វិទ្យាស្ថានសន្ដិភាព និងអភិវឌ្ឍន៍
- អង្គការលូថេរ៉េនបម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ)
- អង្គការអភិវឌ្ឍន៍ជនបទខ្មែរ
- អង្គការស៊ីខេអឹមអេហ្វជី
- អង្គការសប្បុរស
- អង្គការទ្រទ្រង់សមាគមបង្កើនការអភិវឌ្ឍន៍
- អង្គការជោគជ័យ
- អង្គការឥណទានកម្ពុជា (អាយខេ ហ្វានែន)
- អង្គការច័ន្ទសុខសាន្ត
- សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍។
ក្រៅពីដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី ធនាគារជាតិនៃកម្ពុជា ក៏បានបដិសេធវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីលើគ្រឹះស្ថានឥណទានចំនួន១២ រួមមាន៖
- អង្គការកម្ពុជាដើម្បីស្រាវជ្រាវ និងការអភិវឌ្ឍសង្គម
- អង្គការកម្ពុជាស្ថាបនារុងរឿង
- អង្គការសង្គ្រោះ និងផ្តល់ក្តីសង្ឃឹមប្រជាជន
- អង្គការពន្លឺថ្មីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍
- អង្គការអភិវឌ្ឍន៍ជីវភាពសហគមន៍
- អង្គការគ្រួសារសាមគ្គី
- អង្គការឥណទានសុវណ្ណភូមិ
- អង្គការអភិវឌ្ឍន៍ក្រុមគ្រួសារកម្ពុជា
- សមាគមអភិវឌ្ឍន៍ដំណាំស្រូវ
- អង្គការដារ៉ាអភិវឌ្ឍន៍
- សមាគមអភិវឌ្ឍន៍កូនខ្មែរ
- សមាគមកសិករយើង។
សេចក្តីប្រកាសដដែល បានមិនបានបញ្ជាក់ពីមូលហេតុនៃការដកហូត និងបដិសេធវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនោះទេ ដោយគ្រាន់តែប្រកាសផ្តល់ព័ត៌មាន និងស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការលើស្ថាប័នខាងលើ៕
None