ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ដែលជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប បានសម្រេចបើកការដ្ឋានសាងសង់គម្រោងទី១២របស់ខ្លួនមួយបន្ថែមទៀតហើយ នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅសង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការបើកការដ្ឋានសាងសង់ក្នុងអំឡុងវិបត្តិកូវីដ-១៩ នេះ ត្រូវបាន អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុបបានអះអាងថា កត្តាដែលជំរុញឲ្យអ្នកឧកញ៉ា សម្រេចចិត្តបើកការដ្ឋានសាងសង់គម្រោងបុរីវិមានភ្នំពេញក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ព្រោះអ្នកឧកញ៉ាចង់ចូលរួមចំណែកផ្តល់ការងារដល់ពលរដ្ឋ ក៏ដូចជាលើកកម្ពស់ និងស្តារសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
សូមទស្សនា វីដេអូ >>
ក្នុងកាលៈទេសៈនេះ អ្នកឧកញ៉ា លី ហួរ បានចែករំលែកនូវគំនិតយោបល់ទៅកាន់ អ្នកជំនួញ និងពលរដ្ឋទាំងអស់ថា ត្រូវតែចេះរៀនរស់ជាមួយកូវីដ-១៩ បើពុំនោះទេអត្រាអ្នកអត់ការងារធ្វើរបស់ប្រជាជនកម្ពុជានឹងអាចកើនឡើងកាន់តែខ្ពស់។ ជាក់ស្តែង គម្រោងវិមានភ្នំពេញទី១២របស់ អ្នកឧកញ៉ា អាចផ្តល់ការងារដល់បុគ្គលិក និងកម្មកររាប់ពាន់នាក់ ហើយវាជាប្រភពចំណូលដល់ពួកគេក្នុងការទ្រទ្រង់ និងដោះស្រាយជីវភាពគ្រួសារបានមួយកម្រិតនៅក្នុងវិបត្តិកូវីដ-១៩ នេះ។
គម្រោងបុរីវិមានភ្នំពេញទី១២របស់អ្នកឧកញ៉ា លី ហួរ ដែលទើបបុកគ្រឹះសាងសង់នេះ មានផ្ទះ និងអគារជាង១ពាន់ខ្នង ដែលមានតម្លៃចន្លោះពីជាង២២ម៉ឺនដុល្លារដល់ជាង១លានដុល្លារអាមេរិក។ បើទោះបីជាស្ថានភាពកូវីដ-១៩ នៅបន្ដអូសបន្លាយ និងករណីឆ្លងរាតត្បាតនៅមានកាន់តែច្រើនក្ដី ប៉ុន្ដែ អ្នកឧកញ៉ា លី ហួរនៅតែរំពឹងថា គម្រោងបុរីវិមានភ្នំពេញនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន និងលក់ដាច់បានច្រើន។
បុរីវិមានភ្នំពេញគម្រោងទី១២នេះ សាងសង់លើផ្ទៃដី៣០ហិកតាស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អ្នកឧកញ៉ា លី ហួរ អះអាងថា ក្រោយបញ្ចប់ការសាងសង់គម្រោងនេះ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក នឹងសាងសង់គម្រោងជាបន្តបន្ទាប់ទៀត ដែលសុទ្ធសឹងជាគម្រោងធំៗ និងស្ថិតនៅតំបន់ផ្សេងៗគ្នា៕