កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ត្រូវបានប្រកាសបញ្ចប់ជាផ្លូវការហើយ


ក្រោយបើកការចរចាជាច្រើនលើកច្រើនសាររួចមក នៅទីបំផុត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានប្រកាសរួមគ្នាក្នុងការបញ្ចប់ការចរចាជាផ្លូវការហើយ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ តាមរយៈប្រព័ន្ធវីដេអូ។
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយហើយ រូបភាព ក្រសួងពាណិជ្ជកម្មកម្ពុជា

ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងថា កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាក្រោមក្របខណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែចង្វាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះត្រូវបានផ្តួចផ្តើម និងបង្កើតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោក។

បើតាម ឯកឧត្តម ប៉ាន សូរស័ក្តិ ដោយទទួលស្គាល់ពីថាមវ័ន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាក្រោមក្របខណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ គ្របដណ្តប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្មឧបាស្រ័យ ពាណិជ្ជកម្មវិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត។ ក្នុងនោះដែរ ទំនិញកសិកម្ម និងឧស្សាហកម្មសក្តានុពល ដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន ផលិតផលកសិកម្ម កង់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង និងសម្លៀកបំពាក់ជាដើម។ រីឯទីផ្សារសេវាកម្មដែលកម្ពុជាទទួលបានវិញរួមមាន សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។
គួរបញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពន្លឿននីតិវិធីបន្តដើម្បីអាចឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ តាមកាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ។ សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ៤០០លានដុលា្លរ ក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


សិក្ខាសាលាផ្សព្វផ្សាយនិងបណ្តុះបណ្តាល “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោង ACSEP សមាសភាគទី១”

និយ័តករបរធនបាលកិច្ច (ន.ប.ធ) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១…

អង់គ្លេស និងនូវែលសេឡង់សម្រេចហាមឃាត់ការប្រើប្រាស់ TikTok លើឧបករណ៍រដ្ឋាភិបាល

រដ្ឋាភិបាលប្រទេសនូវែលសេឡង់បាននិយាយនៅថ្ងៃសុក្រ ទី ១៧ មីនា ថា ខ្លួននឹងហាមប្រាមការប្រើប្រាស់កម្មវិធីសង្គម TikTok នៅលើឧបករណ៍ ដែលមានបណ្តាញភ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ