កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំអាជ្ញាប័ណ្ណ គឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។
តំបន់សម្បទានរ៉ែទាំង ៤ រួមមាន៖
១) តំបន់ស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ និងឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានផ្ទៃដីសម្រាប់រុករករ៉ែ ៧៤,៣២គីឡូម៉ែត្រការ៉េ។
២) តំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុខចិត្ត និងឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានផ្ទៃដីសម្រាប់ការរុករករ៉ែ ៩៣,៩៤គីឡូម៉ែត្រការ៉េ។
៣) តំបន់ស្រង៉ាម ឃុំតាកែន ស្រុកឈូក ខេត្តកំពត មានផ្ទៃដីសម្រាប់ការស្វែងរុករករ៉ែ ១៥៩,៥០គីឡូម៉ែត្រការ៉េ។
៤) តំបន់ព្រែកកាំពីរ ឃុំថ្មី ឃុំចង្ក្រង់ ឃុំសំបុក ស្រុកចិត្របុរី ឃុំស្រែជិះ និងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ១៩៨គីឡូម៉ែត្រការ៉េ៕