វៀតណាម​នាំចេញទៅអាមេរិក

វៀតណាម នាំចូលទំនិញពី អាមេរិក តម្លៃជាង ៨ពាន់លានដុល្លារ ៧ខែ ឆ្នាំ ២០១៩


ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បានធ្វើការនាំចូលទំនិញមកពី អាមេរិក មានតម្លៃជាង ៨ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨។ ក្នុងនោះ វៀតណាម នាំចូលគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្មច្រើនជាងគេបង្អស់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
អាមេរិក​និង​វៀតណាម​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​គ្នា តម្លៃសរុប ១២​ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​ទស្សនកិច្ច​លោក ដូណាល់ ត្រាំ នៅវៀតណាម។
ដោយ

យោងតាមរបាយការណ៍​ពី គយវៀតណាម បានបង្ហាញ​ឲ្យដឹងថា ការនាំចូលគ្រឿង​អេឡិចត្រូនិក និងកុំព្យូទ័រ មានតម្លៃជាង​​ ២,២ ពាន់​លានដុល្លារ​អាមេរិក កើនឡើងជិត ៥០ភាគរយ ហើយការនំា​ចូល​កប្បាសឆៅ មានតម្លៃជិត ១ពាន់លាន​ដុល្លារ​អាមេរិក មានកំណើន ១៤ភាគរយ។

កាលពីឆ្នាំមុន វិស័យឧស្សាហកម្ម​កាត់ដេរ និងវាយនភណ្ឌ​វៀតណាម បានធ្វើការនាំ​ចូល​កប្បាសឆៅ ជាង ៣ពាន់លាន​ដុល្លារអាមេរិក ដែលក្នុងនោះ វៀតណាម នាំចូលមកពី អាមេរិក ប្រមាណ ១ពាន់ ៤រយលានដុល្លារ ដោយសារតែ កប្បាស មានគុណភាពខ្ពស់។

បើតាមការិយាល័យ​ស្ថិតិទូទៅវៀតណាម បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៧ខែនេះ វៀតណាម រកចំណូលពី ការនាំទំនិញ​ចេញទៅ អាមេរិក មានទំហំ​ទឹកប្រាក់​ប្រមាណ​ ៣២ពាន់លាន​ដុល្លារអាមេរិក ឈរលើកំពូល​តារាងនៃការនាំចេញ​របស់​វៀតណាម ខណៈសហភាពអឺរ៉ុប ឈរ​នៅលេខ ២ និងចិន នៅលេខ ៣។

គួរបញ្ជាក់ដែរថា ចាប់ពីខែមករា ដល់ខែកក្កដានេះ​ វៀតណាម បានចំណាយ​ទឹកប្រាក់ជាង​ ១៤៣ពាន់លាន​ដុល្លារ​អាមេរិក​លើការនាំចូល កើនឡើង ៨ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ហើយកាលពី​ឆ្នាំ ២០១៨ វៀតណាម បានធ្វើការនាំចូល​ទំនិញ មកពី សហរដ្ឋអាមេរិក ដែលមាន​តម្លៃសរុប​ជាង ១៣ពាន់លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នាំចូលរថយន្តតម្លៃជិត ២ពាន់លានដុល្លារ ៧ខែ ដើមឆ្នាំ ២០១៩

ព័ត៌មាន
ប្រទេសវៀតណាម បានធ្វើការនាំចូលរថយន្តជិត ៩ម៉ឺនគ្រឿង ដែលមានតម្លៃជិត ២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩នេះ ដែលមានកំណើន…

ទីបំផុត ប្រព័ន្ធប្រតិបត្តិការថ្មី របស់ Huawei ចេញរូបរាងហើយ និងត្រៀមជំនួសប្រព័ន្ធ Android បើសិនជាចាំបាច់

ព័ត៌មាន
គេនៅចាំបានថា ក្រោយពេលរដ្ឋាភិបាលអាមេរិកប្រកាសដាក់ក្រុមហ៊ុន Huawei ចូលបញ្ជីខ្មៅ ដោយហាមប្រាមក្រុមហ៊ុនអាមេរិកចំនួន ពិសេស Google ផ្គត់ផ្គង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ