Advertisement
កម្ពុជា-អាមេរិក-នយោបាយ

សភា​តំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា


សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​១៥ ខែ​កក្កដា នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​​រាំងខ្ទប់​ទ្រព្យ​សម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា។
សភា​តំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា។
ដោយ

សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក Ted S. Yoho បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ បន្ទាប់ពី​ការ​អនុម័ត​​រួច​មក​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​នេះ ត្រូវ​ឆ្លង​កាត់​ព្រឹទ្ធ​សភា​អាមេរិក ផងដែរ។

លោក Ted S. Yoho បាន​និយាយ​ដូច្នេះ​ថា ៖ «ថ្ងៃនេះ សភា​បាន​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៩ ដែល​ខ្ញុំ​បាន​ស្នើ​ឡើង​កាល​ពី​ខែ​មេសា។ ច្បាប់​ដ៏​សំខាន់​និង​អនុម័ត​ដោយ​គណបក្ស​ទាំង​២​នេះ នឹង​ដាក់​ទណ្ឌកម្ម​ តាមរយៈ​ការ​រាំងខ្ទប់​​ទ្រព្យ​​សម្បត្តិ​​របស់​​រដ្ឋាភិបាល ក្រុម​មន្ត្រី​យោធា​ឬ​សន្តិសុខ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឬក៏​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស។»

លោក Ted S. Yoho បាន​សង្ឃឹម​ថា ព្រឹទ្ធ​សភា​អាមេរិក​នឹង​អនុម័ត​ច្បាប់​ផងដែរ ដើម្បី​ឲ្យ​វា​ក្លាយ​ទៅ​ជា​ច្បាប់។

សេចក្តី​ថ្លែងការណ៍​នេះ មិន​បាន​និយាយ​លម្អិត​ថា តើ​បុគ្គល​ណា​ខ្លះ ដែល​ត្រូវ​រង​ទណ្ឌកម្ម​នោះ​ទេ។ យោងតាម​សេចក្តី​ព្រាង​ច្បាប់ នៅ​លើ​គេហទំព័រ​សភា​អាមេរិក ច្បាប់​នេះ​សំដៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល, យោធា, ឬ​កង​កម្លាំង​សន្តិសុខ​​កម្ពុជា រួមទាំង​អង្គភាព​ដែល​គ្រប់គ្រង​ដោយ​ឬ​​មាន​ម្ចាស់​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល, ជា​យោធា​ឬ​កង​កម្លាំង​សន្តិសុខ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ហៅ​ច្បាប់​នេះ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​និង​មាន​និន្នាការ​នយោយបាយ។

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា ៖ «ច្បាប់​នេះ​គឺ​ប្រឆាំង​នឹង​សន្តិភាព ស្ថិរភាព និង​ភាព​រុងរឿង​ដែល​ប្រជាជន​កម្ពុជា​បាន​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​ទូទៅ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨។»

មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ក្រសួង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍៍​នៅ​ថ្ងៃ​អង្គារ ទី១៦ ខែ​កក្កដា នេះ៕

Advertisement



អត្ថបទបន្ទាប់


Huawei គ្រោងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Huawei គ្រោងនឹងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដោយសារតែ បញ្ហារកាំរកូសកើតមានឡើងជាច្រើនលើ...

គម្រោងផ្ទះតម្លៃទាប របស់រាជរដ្ឋាភិបាលថៃ កំពុងជាប់គាំង ដោយសារតែបញ្ហាប្រាក់កម្ចី

ព័ត៌មាន
យ៉ាងហោចណាស់ មានប្រមាណ ៨០ភាគរយ នៃអ្នកស្នើសុំគម្រោងកម្ចីទិញផ្ទះតម្លៃទាបរបស់រដ្ឋ នៅក្នុងប្រទេសថៃ ត្រូវបានបដិសេធផ្ដល់កម្ចី។ ហើយវាក៏ជាបញ្ហាមួ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ