ផ្សារកុងតឺន័រ

ផ្សារ​កុងតឺន័រ​សិង្ហបុរី​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ បើក​លក់​នៅ​ខែ​វិច្ឆិកា​នេះ


ផ្សារ​កុងតឺន័រ​ថ្មី​មួយ​ទៀត ​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ គ្រោង​នឹង​​បើក​លក់​ចំនួន​ជិត​៥០០​តូប ស្ថិត​នៅ​ខាង​ត្បូង​សណ្ឋាគារ សូហ្វ៊ីតែល។ នេះ​បើ​តាម​កញ្ញា អ៊ុំ ច័ន្ទវត្តី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ផ្សារ​កុងតឺន័រ​​សិង្ហ​បុរី ដែល​បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។
ផ្សារកុងតឺន័រ Twenty | Forty ត្រូវ​បាន​គេ​ឲ្យ​ដឹងថា ជា​ការ​វិនិយោគ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រុមហ៊ុន​មក​ពី​សិង្ហ​បុរី។
ដោយ

ប្រធាន​ផ្នែក​ទីផ្សារ​រូប​នេះ មិន​អាច​បញ្ជាក់​ពី​ទំហំ​ទឹក​ប្រាក់​វិនិយោគ​បាន​ទេ ដោយ​គ្រាន់​តែ​អះអាង​ថា ផ្សារ Container នេះ គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​របស់​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរី ស្ថិត​លើ​ដី​ជា​កម្មសិទ្ធិ​របស់​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ដែល​មាន​ទំហំ ១​ហិកតាកន្លះ។

កញ្ញា អ៊ុំ ច័ន្ទវត្តី បញ្ជាក់ថា៖ «ផ្សារ​នេះ បែកចែក​ជា​៤​តំបន់ ដោយ​មាន​កន្លែង​លក់​ទំនិញ​ទូទៅ កន្លែង​លក់​កាហ្វេ និង​ភេសជ្ជៈ ហាង​ទំនើបៗ​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ (Pub Zone) និង​មាន​រោងកុន​ទំនើប​នៅ​ទីនេះ​ផងដែរ»។

ទិដ្ឋភាព​ទីតាំង​ផ្សារ​កុងតឺន័រថ្មី ដែល​ ខេមបូណូមីស ចុះ​ទៅ​ដល់​នាថ្ងៃទី១៤ វិច្ឆិកា ២០១៧។

អ្នកសារព័ត៌មាន​ខេមបូណូមីស បាន​ទៅ​ដល់​កន្លែង​ផ្សារ​កុងតឺន័រ​នេះ ដែល​មាន​ឈ្មោះថា ផ្សារ​កុងតឺន័រ Twenty | Forty ដោយ​បាន​សង្កេត​ឃើញ​គ្រឿងចក្រ​កំពុង​ស្ទូច​ទូ​កុងតឺន័រ​រាប់​រយ​ទូ​ដាក់​តម្រៀប​គ្នា​ស្អេក​ស្កះ​នៅ​លើ​ដី ខណៈ​ដែល​ជាង​ធ្វើ​តូប​កំពុង​មមាញឹក​ខ្លាំង​ក្នុង​​ការ​កែច្នៃ​ទូ​កុងតឺន័រ​ទាំង​នេះ ធ្វើ​ជា​តូប​ដែល​រចនា​ជា​ទម្រង់​ផ្សេងៗ​គ្នា។ 

មាន​ទូ​កុងតឺន័រ​ភាគ​ច្រើន បាន​ធ្វើ​ជា​តូប​រួចរាល់​ហើយ ខណៈ​ទូ​ខ្លះ​ទៀត ត្រូវ​បាន​ជាង​កំពុង​កែច្នៃ​ជា​បណ្តើរៗ។

នេះ​ជា​ផ្សារ​ប្រភេទ​កុងតឺន័រ​ទី​២​ហើយ ដែល​មាន​វត្តមាន​នៅ​ភ្នំពេញ បន្ទាប់​ពី​ផ្សារ Jet Container Night Market  ដែល​នៅខាងជើង​ស្ថានទូត​សហព័ន្ធ​រុស្សី​ប្រចាំ​នៅ​កម្ពុជា ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ស្រី ចាន់ថន  ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ចាប់​តាំង​ពី​បើក​ដំណើរការ​មក៕

None



អត្ថបទបន្ទាប់


សុខ ពុទ្ធីវុធ៖ ការ​នាំ​ចេញ​អង្ករ​ទៅ​បង់ក្លាដែស​ត្រូវ​​ខកខាន តែ​មិន​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​​ទេ

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឯកឧត្តម សុខ ពុទ្ធីវុធ បាន​លើក​ឡើង​ថា ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​បង់ក្លាដែស នៅ​ដំណាក់កាល​ដំបូ…

កម្ពុជា​នឹង​បញ្ជូន​អ្នក​ធ្វើការ​តាម​ផ្ទះ​២០នាក់​ដំបូង​គេ​ទៅ​ហុងកុង​នៅ​ខែ​ក្រោយ

កម្ពុជា​នឹង​បញ្ជូន​អ្នក​ធ្វើការ​តាម​ផ្ទះ​ចំនួន ២០​នាក់ ជា​លើក​ដំបូង ទៅ​ធ្វើការ​នៅ​ទីក្រុង​ហុងកុង នា​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ក្រោម​​កិច្ច​ព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ