realme C25s ស្មាតហ្វូនលំដាប់ថវិកាដែលបំពាក់បន្ទះឈីបgaming Helio G85ដែលមានអនុភាពខ្លាំងនាំមកនូវបទពិសោធន៍លេងហ្គេមរលូន សម្រាប់អ្នកចូលចិត្តលេងហ្គេម។ឈីប gaming នេះមានសមត្ថភាពក្នុងការគ្រប់គ្រងហ្គេម ក្នុងទូរស័ព្ទបានយ៉ាងល្អនឹងបង្កើនប្រសិទិ្ធភាពក្នុងការលេងហ្គេមកាន់តែរលូន បើប្រៀបធៀបទៅនឹងទូរស័ព្ទដទៃទៀតដែលស្ថិតនៅជួរតំលៃដូចគ្នា C25s គេឲ្យចំណាត់ថ្នាក់ខ្ពស់ជាង។
អេក្រង់ដំណក់ទឹក 6.5អ៊ីញ HD+ ថាមពលថ្មធំ6000mAh ដោយបច្ចេកវិទ្យាសាកថ្មលឿន18W
ស្មាតហ្វូនrealme C25sផ្តល់មកជម្រើស2 ពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ទឹកសមុទ្រ( Watery Blue) នឹងពណ៌ទឹកប្រាក់ (Watery Silver) វាបំពាក់ដោយអេក្រង់ដំណក់ទឹកធំ 6.5អ៊ីញ HD+ដែលមានសមាមាត្រអេក្រង់និងតួខ្ពស់រហូតដល់89.5% វាមានរន្ធដាក់ស៊ីមពីរនិងរន្ធដាក់បន្ថែមអង្គផ្ទុកទន្និន័យបានដល់256GB ហើយការដោះសោរដោយស្កេនក្រយៅដៃនិងការសម្គាល់ផ្ទៃមុខបានលឿនបំផុត។
អ្នកអាចកំសាន្តផ្សេងៗដោយលែងព្រួយបារម្ហជាមួយការឆាប់អស់ថ្មព្រោះវាមានថាមពលថ្មធំដល់6000mAhជាមួយបច្ចេកវិទ្យាសាកថ្មលឿន18W អ្នកអាចទទួលទូរស័ព្ទបានរយៈពេល 43.17 ម៉ោងឬលេងហ្គេមបានយូរ សំរាប់ការមើល youtube បានរយៈពេល 25 ម៉ោងឬស្តាប់ ចំរៀងបានរយៈពេល 115 ម៉ោង ។អ្វីដែលពិសេសវាមានការសាកថ្មពេលយប់ឆ្លាតវៃ (Smart Night Charge Guardian)អាចបើកមុខងារ intelligent trickle chargingដើម្បីការពារថ្មប្រើប្រាស់បានយូរនិងអាចពន្យារអាយុកាលនៃថ្មបាន។
សំរាប់អ្នកដែលចូលចិត្តថតរូបវិញវាមានកាមេរ៉ា ទំហំ48MP អ្នកអាចថតរូបបានយ៉ាងច្បាស់ជាមួយនឹងការពង្រីកលម្អិតដែលផ្តល់ពណ៌ស្រស់ស្អាតជាមួយគុណភាពបង្ហាញរហូតដល់ 6000x8000 សំរាប់មុខងារ Super Nightscape នៅលើ C25s ធ្វើឱ្យការថតរូបពេលយប់កាន់តែភ្លឺថ្លា និងឲ្យពណ៌បានរស់រវើក។C25sក៏មានភ្ជាប់ជាមួយលេនម៉ាក្រូផងដែរដោយអាចឲ្យអ្នកថតវិត្ថុជិតកាន់តែស្រស់ស្អាត ចំណែកកាមេរ៉ាមុខវិញជាកាមេរ៉ា AI Beautyទំហំ8MP ជាមួយនឹងមុខងារ HDR, និង Portrait Mode អាចឲ្យអ្នកថតរូប Selfie បានល្អឥតខ្ចោះ ។
realme Watch 2 Proនាឡិកាឆ្លាតវៃជំនួយការការហាត់កីឡា
វាមុខងារពិសេសសម្រាប់ការហាត់កីឡា មានGPS ត្រឹមត្រូវ បើយើងពិនិត្យឱ្យបានដិតដល់អំពី GPS នេះវាអាចបន្ថែមគុណតម្លៃដល់ជីវិតរបស់អ្នកបានច្រើនណាស់។ ឧទាហរណ៍ នាឡិកាដែលគ្មាន GPS អាចត្រឹមគណនាបានតែផ្លូវរត់របស់អ្នកតាមរយៈ ព្យាករណ៍ មានន័យថាទាំងផ្លូវនិងល្បឿនគឺមិនត្រឹមត្រូវទាំងស្រុងទោះទេ។
នាឡិកាដៃដែលបំពាក់ដោយ GPS ផ្តល់នូវទិន្នន័យត្រឹមត្រូវជាង ។ Realme Watch 2 Pro បំពាក់ប្រព័ន្ធ GPS ផ្កាយរណបពីរដែលផ្តល់នូវភាពត្រឹមត្រូវខ្ពស់បំផុត 2.5 ម៉ែត្រនិងពេលវេលាកំណត់លឿនបំផុតរហូតដល់ 2 វិនាទី។ វាប្រើសេនស័រPPG កម្រិតខ្ពស់ដើម្បីតាមដានកម្រិតអុកស៊ីសែនឈាមនិងចង្វាក់បេះដូងរបស់អ្នកឱ្យបានត្រឹមត្រូវនិងចង្វាក់បេះដូងហើយវាមានប្រភេទកីឡាជាច្រើនប្រភេទដល់ទៅចំនួន 90 មិនថាអ្នកចាប់អារម្មណ៍ប្រភេទកីឡាអ្វីក៏ដោយវាអាចបំពេញចិត្តអ្នកបានទាំងអស់ ។
realme Watch 2 Pro បំពាក់ដោយថាមពលថ្ម 390mAh នៅតែអាចរក្សាអាយុកាលនៃថ្មបាន 14 ថ្ងៃទោះបីទំហំអេក្រង់ 1.75 អ៊ីញក៏ដោយវាមានអត្រាrefresh rateខ្ពស់ 30fps ដើម្បីផ្តល់នូវបទពិសោធន៍រលូនក្នុងការគ្រប់គ្រងម្រាមដៃនិងធ្វើឱ្យប្រសើរឡើងនូវការចុចកាន់តែឡូយវាមានផ្ទៃមុខនាឡិកាដ៏សំបូរបែបជាង 100សុទ្ធតែទាន់សម័យ។ដើម្បីចែករំលែកបទពិសោធន៍ពិតដ៏អ្នកប្រើប្រាស់ យើងបានអញ្ចើញអតីតកីឡាបាល់ទាត់ជម្រើសជាតិលោកម៉ាត់ យ៉ាមីន នឹងលោក សំអឿន ពិដោ មកសាកប្រើប្រាស់ផ្ទាល់លើ realme Watch 2 Proដោយពួកគាត់មានចំណាប់អារម្មណ៍ថា វាជាឧបករណ៏ដ៏ល្អសំរាប់វឹកហាត់កីឡានឹងអាចតាមដានសុខភាពប្រចាំថ្ងៃបានច្រើនដូចជារំលឹកអ្នកពីពេលវេលាញុំាទឹក វាស់ចង្វាក់បេះដូង,អុកស៊ីសែនក្នុងឈាម តាមដានការ៉ូរីក្នុងខ្លួន ការតាំងសាម៉ាធី ឬប្រភេទកីឡាផ្សេងៗទៀត។ហើយពូកគាត់បាននិយាយថាអ្វីដែលកាន់តែពិសេសនោះគឺនាឡិកានេះមានរាងតូចស្អាត ងាយស្រូលពាក់នឹងដៃហើយវាមានការពារជម្រាបទឹកIP68 ដោយអ្នកមិនចាំបាច់ដោះនាឡិកាដើម្បីលាងដៃនោះទេ ហើយក៏មិនចាំបាច់ព្រួយបារម្ភអំពីការបែកញើសដៃពេលហាត់ប្រាណដែរ យើងឃើញពីគុណសម្បត្តិវាប្រៀបដូចមានជំនួយការនឹងគ្រូបង្វឹកផ្ទាល់ខ្លួនចឹង ៕