ការសាងសង់​អាកាសយានដ្ឋាន

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបានការសាងសង់ ៣៥%ហើយ!


គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប សម្រេចបានការសាងសង់ ៣៥%ហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបានការសាងសង់ ៣៥%ហើយ! (រូបភាព៖ ហ្វេសបុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល)
ដោយ

ថ្លែង​នៅក្នុង​​ឱកាស​ចុះត្រួតពិនិត្យ​ ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរថ្មី ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd បាន​រាយការណ៍​ទៅកាន់​ឯកឧត្តម ម៉ៅ ហាវណ្ណាល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិលថា ជារួម​គម្រោង​សាងសង់​​អាកាសយាន​ដ្ឋានអន្តរជាតិនេះ សម្រេចបាន​​ការសាងសង់​ ៣៥%ហើយ ដោយការសាងសង់​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី ១៥ខែ មីនា ឆ្នាំ២០២០មកម្ល៉េះ ដោយរយៈពេល​សាងសង់​ គឺ ៣៦ខែ ពោលគឺ​តាមផែនការ​​នឹងបញ្ចប់​នៅ​ខែមីនា​ឆ្នាំ២០២៣ខាងមុខនេះ។

បើតាម​ការអះអាង​របស់ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្ដហោះសៀមរាប​​ថ្មីនេះ នៅតែបន្ដ​ការសាងសង់​​តាមផែនការ ដែលបាន​គ្រោងទុក បើទោះបីជា​មួយ​រយៈកន្លងមកនេះ មានបញ្ហា​កូវីដ-១៩ តាមមក​រំខាន​យ៉ាងណាក្ដី។

ឯកឧត្ដម បាន​គូសបញ្ជាក់ទៀតថា អាកាសយានដ្ឋាន​​អន្តរជាតិ​ថ្មី​នៅក្នុង​ខេត្ត​សៀមរាប​អង្គរនេះ នឹង​ចូលរួម​ចំណែក​​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​សៀមរាប​កាន់តែច្រើន សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការបង្កើតការងារ និងប្រាក់ចំណូល​ ជូនប្រជាពលរដ្ឋ​ និងរួមចំណែក​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព។ 

សូមបញ្ជាក់ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មីនេះ ត្រូវបាន​ដឹងថា គ្រោង​ចំណាយថវិកា​សាងសង់​ប្រមាណ ៨៨០ លាន​ដុល្លារអាមេរិក គ្របដណ្ដប់​លើផ្ទៃដីប្រមាណ ៧០០ ហិកតា និងមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​៥១​ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្នុង​ខេត្ត​សៀមរាប និង​ប្រមាណ ៤០គីឡូម៉ែត្រពី​រមណីយដ្ឋាន​អង្គរ។

ក្រៅតែ​ពី​អាកាសយានដ្ឋាន​ថ្មី ខេត្ត​សៀមរាបនេះ កម្ពុជា​ក៏កំពុងសាងសង់​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី​មួយ​បន្ថែមទៀត​ផងដែរ ដែលមានតម្លៃដល់​ទៅ ១.៥០០ លាន​ដុល្លារអាមេរិក មានទីតាំងស្ថិតនៅ​ខេត្តកណ្ដាល និងខេត្ត​តាកែវ គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ២.៦០០ ហិកតា។ គម្រោងនេះ ត្រូវបាន​ដឹងថា នឹងបញ្ចប់​ការសាងសង់​ដំណាក់កាលទី១ នៅក្នុង​ឆ្នាំ២០២៣៕

None



អត្ថបទបន្ទាប់


លោក Elon Musk ថានាយកប្រតិបត្តិ Apple ធ្លាប់បដិសេធកិច្ចពិភាក្សាទិញក្រុមហ៊ុន Tesla តម្លៃ ៦០ពាន់លានដុល្លារ

មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បាននិយាយនាពេលថ្មីៗនេះថា នាយកប្រតិបត្តិក្រុមហ៊ុន Apple គ…

អ្នកជំនាញ៖ ការបន្ដលើកលែងពន្ធប្រថាប់ត្រា សម្រាប់ការផ្ទេរអចលនទ្រព្យតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ នឹងជំរុញចរន្ដទិញ-លក់

នៅក្នុងវិធានការជុំទី៧របស់រាជរដ្ឋាភិបាលក្នុងជួយដល់វិស័យឯកជន បានឲ្យដឹងថា នៅឆ្នាំក្រោយនេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ