អត្ថបទ​ក្រុមហ៊ុន

វីឡាទោលប្រណីត ១៥ម៉ឺនដុល្លារ ក្នុងតំបន់ផ្លូវជាតិលេខ៦អា


គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ធំមួយ​នៅ​ក្នុង​តំបន់​ផ្លូវជាតិលេខ ៦អា ដែល​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​និង​គាំទ្រពី​សំណាក់​អតិថិជន​យ៉ាងច្រើន ទើបតែ​បាន​ប្រកាស​លក់​បញ្ចប់​គម្រោង ដីឡូតិ៍​របស់​ខ្លួន​អស់​ជា​ស្ថាពរ​ កាលពី​ខែ​តុលា​ ថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់​មាន​សន្ទុះ​លោត​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ជាមួយនឹង​ការប្រកាស​បើក​បង្ហាញ​វីឡា​ទោល គំរូ​របស់​ខ្លួន​បន្ថែម​ទៀត នៅក្នុង​ខែ​វិច្ឆកា នេះ ។
ដោយ

ស្របពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​ត្រូវ​បាន​ប្រកាស​ឲ្យ​បើក​ដំណើរការ​ឡើងវិញ ក្នុង​ពេល​ថ្មីៗ​នេះ បុរី អាម៉ូរី ៧មករា ហាក់​បោះជំហាន​ទៅមុ​ខ​យ៉ាង​លឿន ជាមួយនឹង​ការបើក​គម្រោង​ថ្មី​ផ្ទួនៗ ទាំង​នៅ​តំបន់​ ៦អា និង​នៅ​ខណ្ឌ​សែនសុខ ហើយ​ពេលនេះ បុរីអាម៉ូរី ៧មករា នឹង​ដាក់បង្ហាញផ្ទះគំរូ​របស់​ខ្លួន នៅថ្ងៃ១៣-១៤ វិច្ឆកា ខាងមុខ​នេះ​ហើយ ជាមួយ​ការផ្តល់​ជូន​គោលការណ៍​បង់​ប្រាក់​ងាយស្រួល ដោយ មិន​មាន​ប្រាក់​កក់ មិន​មាន​ការប្រាក់ ត្រឹមតែ $3000 ចុះ​កុងត្រា​ក្លាយ​ជាម្ចាស់​ផ្ទះ​តែម្តង ដែល​ការផ្តល់​ជូន​នេះ​ឆ្លើយតប​ទៅ​កាន់​អតិថិជន​ទាំង​ចាស់ ទាំងថ្មី ពីសន្ទុះ​នៃ​ការវិវឌ្ឍ​របស់​ខ្លួន​យ៉ាង​មានភាពបត់បែន និងសម្រួល​ភាពងាយស្រួល​ទៅ​កាន់​អតិថិជន ក្នុងអំឡុងពេល​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​នេះ ផងដែរ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា វីឡាទោល​ប្រណីត​របស់​បុរី អាម៉ូរី ៧មករា ជាប្រភេទ​វីឡាឃ្វីន និង ឃ្វីនមេរា រចនា​ឡើង​តាម​បែប​បជ្ឈិម​ប្រទេស​តម្រូវទៅ​តាម​ការរស់នៅ​បែប​ឯកជនភាព និង​ភាព​ទាន់សម័យ   ការសាងសង់​ស្រប​តាម​ក្បួន​ហុងស៊ុយ​ចិន ដែល​ផ្តោត​សំខាន់​លើ​សុភមង្គល ទ្រព្យ​សម្បត្តិ និង​កិត្យានុភាព​នៃ​ការរស់នៅ ។ 

លំនៅដ្ឋាន​សាងសង់​ឡើង​ជាមួយ​បរិយាកាស​រស់នៅ​តាម​ដង​ព្រែក​ធម្មជាតិ មាន​ខ្យល់​អាកាស​បរិសុទ្ធ ស្រស់​ស្រាយ និង​អម​ដោយ​ធម្មជាតិ​ពិតៗ មាន​ផ្លូវ​ចរាចរណ៍​ធំទូលាយ មាន​ការដាំដើម​ឈើ​ធំៗ មាន​ទីធ្លា​រត់ហាត់​ប្រាណ​តាម​មាត់​ព្រែក​យ៉ាង​ស្រស់​បំព្រង និង​សួន​ច្បារ​ធំ​កណ្តាល​គម្រោង និង​មាន​ផ្សារ​ក្នុង​គម្រោង ផ្ទះ​ពាណិជ្ជកម្ម វីឡា​កូន​កាត់ និង វីឡាទោល ។

សម្រាប់​​ការសាកសួរ​ព័ត័មាន​លម្អិត សូម​ចូលទៅកាន់ ៖  
Facebook Page: Amory7makara
ឬ ទំនាក់ទំនងតាមរយៈ​លេខ​ទូរសព្ទ ៖ 078 90 9999 / 092 90 9999
Join Telegram : https://t.me/amorydevelopment

រូបគំរូ​នៃ​បន្ទប់​ដេក​
រូប​គំរូ​នៃ​បន្ទប់ទទួលភ្ញៀវ
រូបគំរូ​នៃ​បន្ទប់​ទទួលទានអាហារ



អត្ថបទបន្ទាប់


ការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះ២៨% ខណៈនាំចូលពីថៃកើន ១៤% នៅ៩ខែឆ្នាំនេះ

នៅ៩ខែក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាកាន់ទៅប្រទេសក្បែរខាងមួយនេះសម្រេចបានតែប្រមាណ ៦៨៧លានដុល្លារតែប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់២៨% បើធៀបន…

សហគ្រិនកូនកាត់ខ្មែរ-ថៃរូបនេះមានមហិច្ឆតាកសាង​ម៉ាកយីហោ​ភោជនីយដ្ឋាន​ក្នុង​ស្រុក​មួយ​ឲ្យ​មាន​ស្តង់ដារអន្តរជាតិ

លោក ថានិសន សេថាស៊ុផាង (Thanisorn Sethasuphang) ជាសហគ្រិនវ័យក្មេងដែលមានឈាមជ័រជាកូនកាត់ខ្មែរ-ថៃ មានទស្សនវិស័យដ៏មហិច្ឆតាមួយនៅក្នុងវិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ