អ្នកនាំពាក្យក្រសួងការងារអះអាងថា កម្មកររោងចក្រកាត់ដេរចំនួន១៨ នាក់ ត្រូវបានយកសំណាកទៅពិសោធបន្ត
មន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកនៅម៉ោង ៨៖៣៧ នាទីយប់ថ្ងៃទី ២០ ខែមេសានេះថា មានកម្មករ…
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដដែល បានឲ្យដឹងទៀតថា ករណីព្យាបាលជាសះស្បើយ០៣នាក់នោះរួមមាន ប្តីនិងប្រពន្ធជនជាតិខ្មែរ នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ និងបុរសជនជាតិកាណាដាម្នាក់ នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ។
សូមជម្រាបថា ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១១០នាក់ហើយ ដែលស្មើនឹងប្រមាណជាង៩០% នៃអ្នកជំងឺសរុប១២២នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង១២២នាក់នេះ មានជនជាតិខ្មែរ៤៦នាក់ ក្នុងនោះមានបុរស៤០នាក់ និងស្ត្រី០៦នាក់ ក្រៅពីនេះសុទ្ធតែជនបរទេស រួមមាន ជនជាតិចិន អង់គ្លេស បារាំង អាមេរិក ប៊ែលហ្សិក កាណាដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម៕