1.មានចិត្តធំ៖ បើយើងចង់រីកចម្រើនជាងមុន ត្រូវហ៊ានគិត និងធ្វើអ្វីដែលវាធំជាងអ្វី ដែលយើងកំពុងតែធ្វើបច្ចុប្បន្ន។ ឧទាហរណ៍ថា យើងត្រឹមជាគ្រូបង្រៀនកម្រិតបឋម តែយើងត្រូវហ៊ានដាក់អាហារូបករណ៍រៀនមហាវិទ្យាល័យ ដើម្បីមានឱកាសធ្វើការងារនៅក្រុមហ៊ុន ឬអង្គការក្រៅរដ្ឋាភិបាលជាដើម។ កុំឲ្យយើងដាក់ចិត្តដាក់កាយ ថា យើងជាគ្រូបឋម យើងមិនអាចធ្វើអ្វីបានទេ មួយជីវិតមានតែប៉ុណ្ណឹង សូមកុំគិតអ៊ីចឹង។ លោក ង៉ែត ជូ បានលើកឡើងថា «កាលពីដប់ឆ្នាំមុន ខ្ញុំក៏ជាអ្នកទិញដីឡូតិ៍ដូចគេដូចឯងដែរ ប៉ុន្ដែ បន្ទាប់មក ខ្ញុំហ៊ានវិនិយោគធំជាងមុន រហូតដល់ច្រើនម៉ឺនដុល្លារ ក្រោយពីទទួលបានការរៀនសូត្រ និងដកបទពិសោធន៍ក្នុងមុខជំនួញ»។
3.មានចក្ខុវិស័យសំម្រាប់អនាគ៖ ជាមនុស្សមើលឃើញ និងមានការប្តេជ្ញាខ្ពស់ក្នុងការកំណត់វាសនាខ្លួនឯង
4.ធ្វើអ្វីធ្វើឲ្យប្រាកដ៖ ហ៊ានបដិសេធនូវអ្វីដែលប្រាសចាកគោលដៅដែលអ្នកមាន
5. ប្រើធនធានដែលអ្នកមានបង្កើតប្រភពចំណូលនានា ពោលគឺមិនត្រូវពឹងផ្អែកលើប្រាក់ខែរហូតនោះទេ។ ប្រាក់ខែជាលទ្ធភាពដែលម្ចាស់ក្រុមហ៊ុនអាចកំណត់ឲ្យអ្នក។ ដូច្នេះបុគ្គលិកមិនអាចក្លាយជាអ្នកមានស្តុកស្តម្ភមុនម្ចាស់ក្រុមហ៊ុនបានឡើយ។
6.សេពគប់ (រាប់អាន) មនុស្សជោគជ័យឲ្យបានច្រើន៖ ជាធម្មតា មនុស្សដែលរស់នៅជុំវិញយើង មានការជះឥទ្ធិពលខ្លាំងណាស់សម្រាប់យើង។ ដូច្នេះ យើងគួរចំណាយពេលជាមួយអ្នកគិតវិជ្ជមាន ធ្វើការបានលទ្ធផលជាដុំកំភួនឲ្យបានច្រើន ដើម្បីបានរៀនសូត្រពីគេ។ ក្នុងន័យនេះ មិនមែនមានន័យថា យើងទាត់ចោលអ្នកដែលមិនទាន់ជោគជ័យ ឬមិនមានចំណេះដឹងនោះទេ។ លោកង៉ែ ជូ បានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានចំណាយពេលជាមួយអ្នកមិនទាន់ជោគជ័យច្រើនណាស់ ព្រោះ ខ្ញុំយល់ថា ពួកគាត់ក៏ត្រូវការ មនុស្សដូចយើងនៅក្បែរគាត់ដែរ ដើម្បីជួយណែនាំគាត់។ ចំណែក យើងក៏ដូចគ្នាដែរ យើងត្រូវការអ្នកជោគជ័យជាងយើងនៅក្បែរយើង ដើម្បីបានរៀនសូត្រដកបទពិសោធ។ ហើយមិនមែនតែនៅក្បែរគេនោះទេ យើងអាចដានតានពីឥរិយាបថ យុទ្ធសាស្រ្ត និងចំណុចសំខាន់របស់គេ ឬអាចអានសៀវភៅរបស់គេ ដើម្បីបានគំនិតជាដើម»។
7. ទទួលយកនូវគំនិតរិះគន់ដើម្បីស្ថាបនា ពោល គឺជាគំនិតដែលមានចេតនាកែលម្អែយើង ដោយបង្ហាញពីហេតុផល និងចំណុចខ្វះខាត និងដើម្បីកែប្រែ និងមានការរីកចម្រើន៕